ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​មាន​ភោជនីយដ្ឋាន​មួយ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​​១៧​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​មួយ​របស់​ចិន​គូសបញ្ជាក់​ថា ការ​បាក់​កាលពី​ថ្ងៃ​ទី​២៩ ខែ​​សីហា​ ឆ្នាំ ២០២០ អគារ​មួយ​ដែល​មាន​ភោជនីយដ្ឋាន​មួយ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​១៧​នាក់ ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​រុករក​ប៉ុនប៉ង​ជួយ​មនុស្ស​ដែល​អាច​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក…

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​មួយ​របស់​ចិន​គូសបញ្ជាក់​ថា ការ​បាក់​កាលពី​ថ្ងៃ​ទី​២៩ ខែ​​សីហា​ ឆ្នាំ ២០២០ អគារ​មួយ​ដែល​មាន​ភោជនីយដ្ឋាន​មួយ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​១៧​នាក់ ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​រុករក​ប៉ុនប៉ង​ជួយ​មនុស្ស​ដែល​អាច​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ។

សោកនាដកម្ម​នោះ​ កើត​មាន​នា​វេលា​ម៉ោង​៩​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក នៅ​ក្រុង XIANGFEN ខេត្ត​សាន់​ស៊ី​ភាគ​ខាងជើង​ប្រទេស​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ ដែល​ដកស្រង់​ប្រភព​ពី​អាជ្ញាធរ​។ មក​ដល់​ពេល​ល្ងាច​មនុស្ស​៤៥​នាក់​ ត្រូវ​បាន​ទាញ​យក​ចេញពី​គំនរ​បាក់បែក ក្នុង​នោះ​១៧​នាក់​បាត់​បង់​ជីវិត ​និង​៧​នាក់​របួសធ្ងន់​។

បណ្ដា​វី​ដេ​អូ​ចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ CCTV ​បង្ហាញ​បណ្ដា​អ្នក​ពន្លត់ភ្លើង ​និង​កង​យោធា​ព្រម​ទាំង​ប្រជាជន កំពុង​តែ​កាយ​រើ​គំនរ​បាក់បែក​។ អគារ​នោះ​មាន​២​ជាន់ ​គឺ​ជាន់​ផ្ទាល់​ដី​ និង​ជាន់​ទី​១​។

បណ្ដា​រូបភាព​បង្ហាញ​អគារ​នោះ​បាក់​ធ្លាក់​ចំ​កណ្ដាល​ភោជនីយដ្ឋាន​។ មូលហេតុ​នៃ​ការ​បាក់​អគារ​នេះ នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ក្នុង​ពេល​ភ្លាម​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ journaldemontreal (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ