ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ជំនិត​សម្តេចក្រុមព្រះ​ចង់​ឃើញ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​៥​រូប​វិល​ចូល​បម្រើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ជំនិត​សម្តេច ក្រុមព្រះ​ន​រោម​ត្តរ​ណ​ឬ​ទ្ធិ​ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ចង់​ឃើញ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​៥​រូប ដែល​ត្រូវ​បណ្តេញ​ចេញពី​វិល​ចូលរួម​បម្រើ​គណបក្ស​វិញ បន្ទាប់​ពី​មានការ​បែកបាក់​ផ្ទៃក្នុង ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ជំនិត​សម្តេច ក្រុមព្រះ​ន​រោម​ត្តរ​ណ​ឬ​ទ្ធិ​ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ចង់​ឃើញ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​៥​រូប ដែល​ត្រូវ​បណ្តេញ​ចេញពី​វិល​ចូលរួម​បម្រើ​គណបក្ស​វិញ បន្ទាប់​ពី​មានការ​បែកបាក់​ផ្ទៃក្នុង ។

ទាក់ទិន​នឹង​សំណួរ​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​ថា តើ​បច្ចុប្បន្ន​នេះ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មានការ​គិត​គួរ​អំពី​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បក្ស​ឬទេ បន្ទាប់​មានការ​បែកបាក់​អីចឹង ?

លោក សំ វុ​ឌ្ឍី អគ្គលេខាធិការ​រង គណបក្ស​ហ្វ៊ិ​ន ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ក្រុមការងារ​ខេត្តតាកែវ​បាន​លើក​ឡើង​ថា បញ្ជាក់​ថា​៖«​តាម​ខ្ញុំ​ដឹង​មាន​ជំនួប​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ក្នុង​បក្ស​ក្រោម​វត្តមាន​ព្រះ​ម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី​ចំនួន​៤ លើក​រួម​ចម​ក​ហើយ ក៏​ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ ។

ក្នុង​ការងារ​សម្របសម្រួល​ដោះស្រាយ​នេះ ខ្ញុំ​យល់​ឃើញ​ថា ដូច​ជា គ្មាន​ឧបសគ្គ​អ្វី​ដែល​ត្រូវ​រាំងស្ទះ​នោះ​ឡើយ បើសិន​ពិតជា​មាន​ឆន្ទៈ​ចង់​ឲ្យ​មានការ​រូប​រួម​គ្នា​វិញ ដើម្បី​ផលប្រយោជន៍​គណបក្ស​ពីព្រោះ​ឥស្ស​ជន​ទាំង​៥​នាក់ នោះ​លោក​ជា​មនុស្ស​ល្អ មានបទពិសោធន​ក្នុង​ការងារ​នយោបាយ មានកា​គាំទ្រ​ច្រើន​ពី​សំណាក់​សមាជិក សមាជិការ​គណបក្ស​នៅ​មូលដ្ឋាន ។ អស់លោក​សុទ្ធតែ​ជា​អ្នក​មានគុណ​បំណាច់​ចំពោះ​គណបក្ស និង​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្ន​ង​ការ​អភិវឌ្ឍ​ជាតិ​ជួយ​ដល់​ប្រជារាស្ត្រ ។ ផ្ទុយ​ទៅ​វិញ​អស់លោក​ត្រូវ​បាន​រង​នូវ​ការ​ចោទប្រកាន់ មួលបង្កាច់ ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​តូច ហើយ​ឥលូវ​នេះ​មន្ត្រី​ខិលខូច​ក៏​ចេញពី​គណបក្ស​ដែរ​» ។

ជាមួយ​គ្នា​នេះ​លោក​ក៏​ជម្រុញ​ឲ្យ​មានការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បក្ស​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ផលប្រយោជន៍​គណបក្ស​ដោយ​ពុំ​ចាំបាច់​រង​ចាំ​ការ​យាង​ត្រលប់​មក​វិញ​របស់​សម្តេចក្រុមព្រះ​ព្រះប្រធាន​គណបក្ស​ឡើយ ពីព្រោះ​ព្រះ​អង្គ​កំពុង​ស្ថិត​ក្នុង​ភាព កំពុង​ព្យាបាល​ព្រះរាជ​សុខភាព ហើយ​ពិភពលោក​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩​ទៀត ។ ចំពោះ​សំណួរ​ថា តើ​ឥឡូវនេះ​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២​ខិត​ជិត​មក​ដល់​ហើយ តើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មាន​ត្រៀម​រៀបចំ​គម្រោង​សកម្មភាព​យ៉ាងណា​ដែរ ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រជារាស្ត្រ ?

លោក សំ វុ​ឌ្ឍី បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច មិន​អាច​រៀបចំ​ផែនការ​សកម្មភាព​អ្វី​ឲ្យ​ស៊ីជម្រៅ​ច្បាស់លាស់​នោះ​ឡើយ បើ​ធ្វើ​គ្រាន់តែ​បង្គ្រប់កិច្ច​ឲ្យ​ល្អមើល​ចេះ​តែ​បាន​ហើយ តែ​អ្វី​ដែល​សំខាន់ នឹង​ចាំបាច់​បំផុត គឺ​បញ្ហា​ស្លាប់​រស់​របស់​គណបក្ស​នោះ គឺជា​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ គណបក្ស​ជា​មុន​សិន មុន​នឹង​ឈាន​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ។ ដូច្នេះ​យើងខ្ញុំ​សូម​ជម្រុញ​ឲ្យ​មានការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បក្ស​ឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ទៅ​ដល់​ការ​រូប​រួម​គ្នា​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​របស់​បក្ស​សម្រាប់​ការ​ត្រៀម​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២​ខាង​មុខ​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សំ វុ​ឌ្ឍី ក៏​បាន​លើក​ឡើង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា គណ បក្ស​ធំ​ទី​២ ទទួល​បាន​សម្លេង​គាំទ្រ​ពី​ប្រជារាស្ត្រ​ចំនួន​ច្រើន​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ ។ ក៏​ប៉ុន្តែ​សួរ​ថា ហេតុ​អ្វី​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ គណបក្ស​ពុំ​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទាល់តែ​សោះ​នោះ គឺ​ដោយសារ​តែ​គណបក្ស​មានការ​បែកបាក់​ផ្ទៃក្នុង ដូច​ជា ការ​ដក​តួនាទី និង​បណ្តេញ​ចេញពី​សមាជិក​គណបក្ស​នូវ​ឥស្ស​ជន​ជាន់ខ្ពស់​សំខាន់​ៗ​ចំនួន​៤​រូប ដោយ​មួលបង្កាច់​បង្ខូច​ពី​សំណាក់​មន្ត្រី​ខិល ខូច​ទុច្ចរិត​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស ។

ក្រុម​អ្នក​ជំនិត​សម្តេចក្រុមព្រះ​ចង់​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​ប្រាំ​រូប​នោះ​ចូល​បម្រើ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​វិញ​រួម​មានៈ ១. សហជីវិន យូ ហុ​ក​គ្រី ២. សហ ជីវិន ប៉ោ ប៊ុ​ន ស្រ៊ឺ​៣. សហជីវិន ញ៉េ​ប ប៊ុ​ន​ជិន ទី​៤. សហជីវិន វ៉ា​ន់ សុ​ផា​ន់​ណា និង​ទី​៥. សហជីវិន យឹ​ម សា​វី​។ អ្នក​ជំនិត​ទាំង​អស់ចង់​ឲ្យ​ថ្នាក់ដឹកនាំ​មានការ​គោរព​តាម​បទបញ្ជា និង​លក្ខ​និ្ត​កៈ​របស់ គណបក្ស​ដែល​បាន​កម្ក​ល់​នៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី បាន​ចេញ​សេចក្តីសម្រេច​បញ្ចប់​សមាជិកភាព​មន្ត្រីជាន់ខ្ពស់​ចំនួន​បួន​រូប​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ។ មន្ត្រីជាន់ខ្ពស់​ទាំង​បួន​រូប​នេះ​មានៈ ១. លោក យូ ហុ​ក​គ្រី ពី​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​មុខ​តំណែង​ផ្សេង​ៗ​ទៀត​។ ២. លោក ប៉ោ ប៊ុ​ន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង មុខ​តំណែង​ផ្សេង​ៗ​ទៀត ។ ៣. លោក​ញ៉េ​ប ប៊ុ​ន​ជិន អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង មុខ​តំណែង​ផ្សេង​ៗ​ទៀត ។​៤. លោក វ៉ា​ន់ សុ​ផា​ន់​ណា ពី​អគ្គលេខាធិការ​រង​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​មុខ​តំណែង ផ្សេង​ៗ​ទៀត​និង​ទី​៥. សហជីវិន យឹ​ម សា​វី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ