ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន ខណៈ​បុរស​ចុងភៅ​ជា​សហាយ​​​ឃុំ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នេះ បុរស​ជា​ប្តី​បាន​ដាក់​ពាក្យប្តឹង​ទាំង​ប្រពន្ធ​និង​បុរស​ជា​ចុងភៅ ដោយ​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​បទល្មើសដែល​អ្នក​ទាំង​២​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​រូប​គាត់​ផឹក​។ បុរស​ចុងភៅ​ជា​ជនសង្ស័យ ត្រូវ​ឃុំខ្លួន​ជាបណ្តោះ​នៅ​ប៉ុស្តិ៍ ចំណែក​ស្ត្រី​ជា​ប្រពន្ធសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​នាំ​យក​មក​ផ្តន្ទាទោស​ផង​ដែរ ។ សូមរំលឹកថា…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នេះ បុរស​ជា​ប្តី​បាន​ដាក់​ពាក្យប្តឹង​ទាំង​ប្រពន្ធ​និង​បុរស​ជា​ចុងភៅ ដោយ​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​បទល្មើសដែល​អ្នក​ទាំង​២​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​រូប​គាត់​ផឹក​។ បុរស​ចុងភៅ​ជា​ជនសង្ស័យ ត្រូវ​ឃុំខ្លួន​ជាបណ្តោះ​នៅ​ប៉ុស្តិ៍ ចំណែក​ស្ត្រី​ជា​ប្រពន្ធសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​នាំ​យក​មក​ផ្តន្ទាទោស​ផង​ដែរ ។

សូមរំលឹកថា រឿងរ៉ាវ​សែន​ហួសចិត្ត​មួយ​បាន​កើតឡើង ដោយ​ស្ត្រី​ម្នាក់​បានឱ្យ​កូនចៅ​​ដែល​ជា​ចុងភៅ​ក្នុង​ក្រុមហ៊ុន​ ដាក់​ថ្នាំ​ក្នុង​អាហារ​ឱ្យ​ប្តី​បរិភោគ​ ដើម្បី​ឱ្យ​ប្តី​ឈឺ​នឹង​បាន​ចូលដំណេក ដើម្បី​ខ្លួន​មានឱកាស​លួច​រួមមេត្រី​ជាមួយ​ចុងភៅ​ដែល​ជា​សហាយ​របស់​ខ្លួន ។

រឿងរ៉ាវ​នេះ​ កើត​ឡើងជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ទើប​បែកធ្លាយ​ការ​ពិត​ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ពេល​បុរស​ជា​ប្តី​ព្យាយាម​សួរនាំ​ ព្រោះតែ​មានការ​សង្ស័យ ។ ប្រុស​សហាយ​ជា​ចុងភៅ​ឈ្មោះ ស្រេង ចាន់​ណា ហៅ​ត្រេ​ន អាយុ​២១​ឆ្នាំ ឯ​បុរស​ជា​ប្តី អាយុ​៣០​ឆ្នាំ ជា​អគ្គនាយករង​ក្រុមហ៊ុន​មួយ ។

បុរស​ជា​ប្តី​បាន​រៀបរាប់​ថា មួយ​រយៈ​កន្លង​មកនេះ គាត់​មាន​សុខភាព​ពុំ​ប្រក្រតី​ទេ​ ពោល​គឺឧស្សាហ៍​ងងុយដេក ពិសេស​នោះ ​គឺ​មាន​អាការ​រាករូស​ជា​ខ្លាំង រហូត​ធ្វើ​ឱ្យ​កម្លាំង កំហែង​ចុះ​ខ្សោយ ។ ដោយសារ​សុខភាព​មិនសូវ​ល្អ រូប​គាត់​បាន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ព្យាបាល ។

ជា​លទ្ធផល​នៃ​ការ​ពិនិត្យ គឺ​គ្រូពេទ្យ​ប្រាប់​ថា ​គាត់​មាន​ជំងឺ​ក្រពះ​ធ្ងន់​ដោយសារ​ប្រើ​ថ្នាំ​ងងុយដេក​ច្រើន​ពេក ។ បន្ទាប់​ពី​ដឹង​លទ្ធផល​ពី​គ្រូពេទ្យហើយ​នោះ គាត់​ក៏​កើតក្តី​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះមួយ​រយៈ​មកនេះ គាត់​ពុំដែល​ធ្លាប់​លេបថ្នាំ​អ្វី​ឡើយ ហេតុ​អ្វី​ក៏​ទៅ​ជា​បែប​នេះ ? ដោយ​មានការ​សង្ស័យ គាត់​ក៏​បាន​ហៅ​ចុងភៅ​មក​សួរនាំ​ដោយ​ការ​ជីកឫស​ជីក​គល់​រក​មូលហេតុ ។

ក្រោយ​ពី​សួរនាំ​អស់​ជិត​១​ម៉ោង បុរស​ជា​ចុងភៅ​ក៏​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​អាហារ​ឱ្យ​ហូប​មែនគឺ​ដាក់​ប្រចាំ​ថ្ងៃជា​បន្តបន្ទាប់​តាំងពី​កំឡុង​ខែ​មិថុ​នា​ មក​ម្ល៉េះ ដែល​ការ​ធ្វើ​បែប​នេះ​គឺ​តាម​ការ​បញ្ជា​របស់​ប្រពន្ធ​គាត់​ ដើម្បី​មាន ឱកាស​រួមរ័ក​ស្នេហា ។ បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​នេះ បុរស​ជាអគ្គនាយករង​ក្រុម ហ៊ុន​រូប​នេះ ក៏​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ចុងភៅ​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ទី​១ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

ដោយឡែក ស្ត្រី​ជា​ប្រពន្ធ​បាន​គេចខ្លួន​ពី​ផ្ទះ​បាត់​ស្រមោល ក្រោយ​ពី​ដឹង​ថា ​ប្តី​ស៊ើប​ដឹង​រឿង​អាស្រូវ​របស់​ខ្លួន​លួច​មាន​សហាយ ។តាម​ចម្លើយ​សារភាព​របស់​ប្រុស​សហាយ​នៅ
ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ធ្លាប់​បាន​រួមរ័ក​ជាមួយ​ប្រពន្ធ​បុរស​ខាងលើ និង​ក្រោយ​ៗ​មក​ ក៏​បានដាក់​ថ្នាំ​ងងុយដេក​ដើម្បី​ឱ្យ​បុរស​ជា​ប្តី​ចុះ​ខ្សោយ​សុខភាព​និង​ឆាប់​បាន​ចូល​ទៅ​សម្រាក ហើយ​រូបគេ​មានឱកាស​រួមរ័ក​គ្នា​ម៉ា​សេរី​តាម​ការ​ស្រេកឃ្លាន ។

អត្ថបទសរសេរ ដោយ