ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ ! រូបចម្លាក់​សត្វ​ខ្ទីង​មួយ​ក្បាល​កំពុង​​តែ​ល្បី​មាន​ទម្ងន់​មិន​តិច​ជាង​២​តោន​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ក្នុង​រោង​ជាង​មួយ ស្ថិត​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​ចោម​ចៅ លោក អ៊ូ វណ្ណ​ឌី កំពុង​ឆ្លាក់​សត្វ​ខ្ទីង​មួយ​ក្បាល…

ខេត្តកណ្តាល ៖ នៅ​ក្នុង​រោង​ជាង​មួយ ស្ថិត​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​ចោម​ចៅ លោក អ៊ូ វណ្ណ​ឌី កំពុង​ឆ្លាក់​សត្វ​ខ្ទីង​មួយ​ក្បាល ដែល​មាន​ទម្ងន់​មិន​តិច​ជាង​២​តោន​កម្ពស់​ជិត​ពីរ​ម៉ែត្រ ។ ជាមួយ​សហការី​ពីរ​នាក់​ទៀត​លោក ។

សិល្បករ​ចម្លាក់ គ្រោង​បញ្ចប់​សមិទ្ធផល​សត្វ​ខ្ទីង​នេះ ឲ្យ​រួចរាល់​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត ។ បើ​រួចរាល់​រូប​សត្វ​ខ្ទីង​នេះ មាន​តម្លៃ​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ ។ ខ្លួនប្រាន​ប្រលាក់​ដោយ​ប្រេងម៉ាស៊ីន ដែល​មាន​លក្ខណៈ​មិន​ខុស​ពី​ជាង​ម៉ូតូ ឬ​ជាង​ឡាន​នោះ លោក​វណ្ណ​ឌី ដែល​មាន​សម្បុរ​ខ្មៅ មាឌធំ ពុត​មាត់តិច​ៗ ។

លោក​បាន​និយាយ​ថា​«​ចម្លាក់​នេះ ជា​ការ​ប្រមូលផ្តុំ​គ្រឿង​ម៉ូតូ​ចាស់​ៗ មក​ផ្សារ​ភ្ជាប់​គ្នា ជាមួយ​ការ​ច្នៃប្រឌិត​បែប​សិ​ស្ប​ខ្មែរ ដែល​លោក​បាន​រៀន​ចេះ​ពីសា​លា​សិល្បៈ​» ។ លោក​អ៊ូ វណ្ណ​ឌី បាន​បែកគំនិត​ច្នៃ​គ្រឿង​មូ​តូ​ចាស់​ៗ ធ្វើ​រូប​សត្វ និង​វត្ថុ​តាំង​លម្អ​នេះ ដើម្បី​ចូលរួម ថែរក្សា​បរិស្ថាន ដោយសារ​លោក​បាន​មើលឃើញ​ថា កាក​សំណល់​លោហៈ​ទាំងនោះ​មាន​កំណើន​ឡើង ជា​រៀង​រាល់​ឆ្នាំ​។ «​ខ្ញុំ​បាន​ផ្តើម​ធ្វើ​ការងារ​តាំងពី​ឆ្នាំ​២០០៧​មក ប៉ុន្តែ​បាន​ឈប់​មួយ​រយៈ​ទៅ​វិញ ដោយសារ​ពុំ​សូវ​មានការ​គាំទ្រ ។ ទើប​រយៈពេល​ចុង​ក្រោយ​នេះ មានការ​គាំទ្រ​បន្តិច ពិសេស​ពី​ក្រសួងបរិស្ថាន ។ ក្រសួងបរិស្ថាន​បាន​យក​ចម្លាក់​ដំរី ស្នាដៃ​មួយ​របស់ខ្ញុំ​ទៅ​តាំងនៅ​ខេត្ត​មណ្ឌល​គី​រី »​។

រូប​សត្វ​ដែល​លោក អ៊ូ វណ្ណ​ឌី បាន​ឆ្លាក់​កន្លង​មក​មាន​គោព្រៃ ដំរី ហនុមាន ជាដើម ។ លោក​ថា លោក​អាច​ឆ្លាក់​របស់របរ​ផ្សេង​ៗ​ទៀត​បាន តាម​ការ​បញ្ជា​ទិញ​របស់​ពលរដ្ឋ ទោះបីជា​ការ​មានការ​លំបាក និង​ប្រឈម​ខាង​សុខភាព​បន្តិច​ក្តី ។ ស្នាដៃ​របស់​លោក​ត្រូវ​បាន​គេ​ទិញ​យក​ទៅ​តាំងនៅ​ផ្ទះ រមណី​ដ្ឋា​ន អាហារ​ដ្ឋា​ន និង​ទី​សាធារណៈ​ជាដើម ។ ស្នាដៃ​របស់​លោក​មួយ​មាន​តម្លៃ​ពី​១០០​ដុល្លារ​ដល់​ម៉ឺន​ដុល្លារ​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ ក្បូរក្បាច់​ចម្លាក់ ។ លោក​ថា ការងារ​របស់​លោក​មានការ​លំបាក ។ ដើម្បី​យក​បំណែក​លោក​ហៈ ដែល​ជា​សំណល់​គ្រឿង​ម៉ូតូ មក​ផ្សារ​ភ្ជាប់​គ្នា ឆ្លាក់​ជា​រូប​បាន គឺ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន​។

មុនគេ​ត្រូវ​លាង​សម្អាត ផ្សារ​ភ្ជាប់​គ្នា កាច់ ឆ្លាក់​តាម​បែប​សិល្បៈ​ចម្លាក់ ហើយ​ការងារ​ទាំង​អស់នោះ លោក​វណ្ណ​ឌី​ថា អាច​ប្រឈម​ការ​ប៉ះពាល់​សុខភាព​ដោយសារ​សំណល់​ប្រេង​ម៉ា​ស៊ី និង​មុត​ដៃ ជើង ទៀត​ផង ។ ទោះ​យ៉ាងណា​អតីត​និស្សិត​ចម្លាក់​សហ​សម័យ ពីសា​លា​ភូមិន្ទ​វិចិត្រសិល្បៈ លោក​អ៊ូ វណ្ណ​ឌី ថា មិន​រុញ​រាល់​នៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​នេះ​ទេ ។ ដើម្បី​ចូលរួម​ចំណែក​បរិស្ថាន លើកកម្ពស់​តម្លៃ​សិល្បៈ និង​សេដ្ឋកិច្ច​គ្រួសារ លោក​ធ្វើ​ការងារ​នេះ រហូត​បើ​មានការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ