ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកលក់​ទឹកឃ្មុំ​ក្លែងក្លាយ ផលិត​ចេញពី​ស្ករត្នោត

3 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​អ្នកលក់​ទឹកឃ្មុំ​ក្លែងក្លាយ​២​នាក់ ពី​បទ​ឆរ​បោក កាលពី​វេលា​ម៉ោង​១៣​និង​០៣​នាទី ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទួល​ជ្រាវ ឃុំ​តា​លោ…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​អ្នកលក់​ទឹកឃ្មុំ​ក្លែងក្លាយ​២​នាក់ ពី​បទ​ឆរ​បោក កាលពី​វេលា​ម៉ោង​១៣​និង​០៣​នាទី ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទួល​ជ្រាវ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។

ស្ត្រី​សង្ស័យ​ចំនួន ០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១.​ឈ្មោះ ពៅ ស្រី​វុ​ធ អាយុ​៣៨​ឆ្នាំ និង​ទី​២.​ឈ្មោះ ពៅ សំណាង អាយុ​៣២​ឆ្នាំ ក្នុង​នោះ​ស្ត្រី​ម្នាក់​មានកូន​តូច​ម្នាក់​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ប្រទះ​ឃើញ ស្ត្រី​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គ្រឿង គ្មាន​ស្លាក​លេខ បាន​ដឹក​ទឹកឃ្មុំ ដើរ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ខណៈ​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ផៃ យូវ អាយុ​៦០​ឆ្នាំ ភេទ​ស្រី រស់នៅ​ក្នុងភូមិ​ទួល​ជ្រាវ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​ឈ្មោះ ប៊ូ ម៉េ​ង​គួ​យ អាយុ​២២​ឆ្នាំ ភេទ​ប្រុស លុះ​ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ទាំង​ពីរ​នេះ ស្ត្រី​សង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ​ចូល​លក់​ទឹកឃ្មុំ ចំនួន​២០០​លី​ត្រ ឲ្យ​ពួក​គាត់ ដើម្បី​ទិញ​ទុក​សម្រាប់​លក់​បន្ត ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ទឹកឃ្មុំ​នោះ​ក៏​ក្លាយជា​ក្រាម​ស្ករត្នោត ទើប​ពួក​គាត់​ដឹង​ថា ចាញ់បោក​គេ ហើយ​ពួក​គាត់​ប្រ​ញ៉ាប់​ប្រញាល់​ផ្តល់​ព័ត៌មាន​ជូន​លោក​មេ​ភូមិ​តែ​ម្តង ។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ក្រោយ​ពី​បាន​ស្តាប់​ការ​រៀបរាប់​របស់​លោក​មេ​ភូមិ និង​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ចុះ​ដល់​ផ្ទះ​ជនសង្ស័យទាំង២​នាក់​ដែល​មាន​ទីតាំង​ភូមិ​-​ឃុំ​ដូច​ខាងលើ សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​មុខសញ្ញា​លក់​ទឹកឃ្មុំ​ទាំង​២​នាក់​ឲ្យ​ពួកគាត់​មក​ទទួលយក​ទឹកឃ្មុំ​ក្លែងក្លាយត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ជន​រង​គ្រោះ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចំពោះ​ករណី​នេះ សមត្ថកិច្ច​បាន​ដកហូត​ទឹកឃ្មុំ​ក្លែងក្លាយ បាន​ចំនួន​ប្រហែល​១០០​លី​ត្រ ទៀតក្នុង​ផ្ទះ​ជនសង្ស័យ និង​ម៉ូតូ​មួយ​គ្រឿង រួម​ទាំង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក និង​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជ្យ​អាជ្ញា​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដើម្បី​ស្រាវជ្រាវ​ចាត់ការ​បន្ត​ជុំវិញ​ករណី​រឿង​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ