ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចោទដាក់គ្នាទៅវិញទៅមក ក្រោយ​៣គ្រឿងបុកបន្តគ្នារួច​ជ្រុល​បុក​ចូល​ឃ្លាំង​លក់​ម៉ូតូទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ាក PEUGEOT​ មួយគ្រឿង បានបុក​រថយន្ត​ម៉ាក​ព្រួស​មួយ​គ្រឿង បណ្តាល​អោយ​រថយន្ត​ម៉ាកព្រូស​ផ្នែក​ខាងក្រោយនោះ​បោក​ទៅ​ត្រូវ​រថយន្ត​​ម៉ាក​ព្រួស​មួយ​គ្រឿង​ទៀតដែល​ឈប់​ចត​តាម​ដងផ្លូវ​ ហើយក៏​​ជ្រុល​បុក​ចូល​ឃ្លាំង​តាំង​លក់​ម៉ូតូ​បណ្តាល​អោយ​ដួល​ប្រមាណ​ជាង​១០​គ្រឿង ព្រមទាំង​រង​ការ​ខូចខាត​ផងដែរ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ាក PEUGEOT​ មួយគ្រឿង បានបុក​រថយន្ត​ម៉ាក​ព្រួស​មួយ​គ្រឿង បណ្តាល​អោយ​រថយន្ត​ម៉ាកព្រូស​ផ្នែក​ខាងក្រោយនោះ​បោក​ទៅ​ត្រូវ​រថយន្ត​​ម៉ាក​ព្រួស​មួយ​គ្រឿង​ទៀតដែល​ឈប់​ចត​តាម​ដងផ្លូវ​ ហើយក៏​​ជ្រុល​បុក​ចូល​ឃ្លាំង​តាំង​លក់​ម៉ូតូ​បណ្តាល​អោយ​ដួល​ប្រមាណ​ជាង​១០​គ្រឿង ព្រមទាំង​រង​ការ​ខូចខាត​ផងដែរ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ សីហា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​លេខ ២៥៣ កែង ផ្លូវ​លេខ ១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

​រថយន្ត​ម៉ាក PEU GEOT​ ដែលបង្ក​គ្រោះ​ថ្នា​ក់​នោះ​ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំ ពេញ​២BG-០៦២១​ បើកបរ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ​ចំណែក​រថយន្ត​ម៉ាក ព្រូស បើកបរដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

​គ្រោះថ្នាក់ចរាចរណ៍ខាងលើ​​នេះ​មានការ​ប្រទាញប្រទង់​គ្នា ដោយ​ម្ចាស់​រថយន្ត​ PEU GEOT​ ​បាន​ចោទ​ខាង​រថយន្ត​ម៉ាក​ព្រូស ថា​​ជា​អ្នក​បើក​កៀរ តែ​ជាក់ស្តែង បុក​ចំ​ទ្វារ​ក្រោយ រថយន្ត​ព្រូស​ដែល​កំពុង​តែ​បើកបរ​លើ​ផ្លូវ​របស់​ខ្លួន​តែ​ម្តង ។

តាម​​ប្រភពពី​សាក្សីបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក PEU GEOT​បាន​ធ្វើ​ដំណើរតាម​ផ្លូវ​លេខ ១៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​​ដល់​ចំណុច ផ្លូវ​កែង​ក៍បាន​ជ្រុល​ទៅ​បុក រថយន្ត​ម៉ាក​ព្រួស ដែល​ធ្វើ​ដំណើតាម​ផ្លូវ​លេខ​២៥៣ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូ​ចំ​ទ្វារ​ចំហៀង​ក្រោយ​ខាងឆ្វេង​បណ្តាល​អោយ​ផ្នែក​ខាងក្រោយ​រថយន្ត​ព្រូស​បោក​ទៅ​ត្រូវ​រថយន្ត​ព្រួស​មួយ​គ្រឿង​ទៀត ដែល​កំពុង​តែ​ឈប់​ចត​ចិញ្ចើម​ផ្លូវ បណ្តាល​អោយបែក​ស្តុ​បខាង​ក្រោយ ។

តាម​ប្រភពពីសាក្សី​បានអោយ​ដឹង​ទៀត បន្ទាប់​ពី​គ្រោះថ្នាក់ ធ្វើ​អោយ​រថយន្ត​ព្រូស​បាត់​ម្ចាស់​ការ ហើយ​ជ្រុល​ច​ង្កូ​តឆ្លងផ្លូវ​ទៅ​ខាង​ឆ្វេង​ដៃ​បុក​ចូល​ឃ្លាំង​ម៉ូតូ​លេខ​១៤ បណ្តាល​អោយ​ម៉ូតូ​ដែល​ដាក់​តាំង​លក់​ដួល​គរ​លើ​គ្នា​ប្រមាណ​ជាង​១០​គ្រឿង រង​ការ​ខូចខាត​។ ​ភ្លាម​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល និង​ស្ទះចរាចរណ៍ ហើយ នគរបាល​មូលដ្ឋាន ក៍បាន​បាញ់ថ្នាំ​យក​រថយន្ត​បង្ក​ចេញ ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ ។​

នៅ​ព្រឹក​នោះដែរ​ នគរបាល​ផ្នែ​ល​ចរាចរណ៍ នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក ក៍បាន​ចុះ​ទៅ​វាសវែង​បញ្ជូន​រថយន្ត​២​គ្រឿង​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ដោះស្រាយ សងការ​ខូចខាត​។​ចំណែក​រថយន្ត​ព្រូស ដែល​បែក​ស្តុ​ប ត្រូវ​បាន​ម្ចាស់​យក​ទៅ​ចូល​យានដ្ឋាន​ដើម្បី​ជួល​ជុល​។​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​ខាង​ណា​សងខាង​ណា​នោះ​ទេ ដោយ​មានការ​ប្រទាញប្រទង់​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកផងដែរ​​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ