មានកម្មវិធី «BullGuard» អស់បារម្ភមេរោគស៊ីឯកសារកុំព្យូទ័រទៀតហើយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បាននាំចូលផ្តាច់មុខនូវផលិតផលកម្ចាត់ មេរោគការពារកុំព្យូទ័រពីប្រទេសអង់គ្លេស ឈ្មោះ «BullGuard…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បាននាំចូលផ្តាច់មុខនូវផលិតផលកម្ចាត់ មេរោគការពារកុំព្យូទ័រពីប្រទេសអង់គ្លេស ឈ្មោះ «BullGuard…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បាននាំចូលផ្តាច់មុខនូវផលិតផលកម្ចាត់ មេរោគការពារកុំព្យូទ័រពីប្រទេសអង់គ្លេស ឈ្មោះ «BullGuard Internet Security» ដែល មានគុណភាពខ្ពស់ក្នុងការការពារកុំព្យូទ័ររបស់លោកអ្នកឲ្យមានសុវត្ថិភាពខ្លាំងបំផុត ។
«BullGuard Internet Security» គឺជាកម្មវិធីកម្ចាត់មេរោគដែលខ្លាំង និងមានប្រសិទ្ធភាព ខ្ពស់អាចកម្ចាត់មេរោគបានគ្រប់ប្រភេទ ។ បន្ថែមពីលើនេះ BullGuard គឺជាកម្មវិធីស្កេនអូតូ មិនចាំបាច់ចុចស្កេនឡើយ ។
កម្មវិធីនេះ BullGuard នេះ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បានលក់ជូនអតិថិជនក្នុងតម្លៃ សមរម្យបំផុតត្រឹមតែ 18 ដុល្លារ គឺអាចប្រើបានរយៈពេល ១ឆ្នាំសម្រាប់កុំព្យូទ័រមួយគ្រឿង ។ នេះមិនមែនជាលើកទី ១ នោះទេ ដែលក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ លក់បញ្ចុះតម្លៃ ពិសេសៗលើគ្រប់មុខទំនិញដែលមានលក់នៅក្នុងហាងដូចជា កុំព្យូទ័រ Laptop, កុំព្យូទ័រ Desktop, ម៉ាស៊ីនបញ្ចាំងស្លាយ, ម៉ាស៊ីនព្រីនធើរ និងគ្រឿងឧបករណ៍ Accessories ជាដើម ។
ទោះបីជាក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃក៏ពិតមែន តែរាល់ទំនិញបញ្ចុះតម្លៃទាំងអស់នោះ សុទ្ធតែជាទំនិញប៊្រេនៗ ម៉ាកល្បីៗ មានគុណភាពល្អ តម្លៃសមរម្យ និងមានភាពទាក់ទាញ សម្រាប់អតិថិជនគ្រប់គ្នា ។ ហើយអ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ មានដាក់លក់ទំនិញ Update ថ្មីៗ ស្របទៅតាមសម័យកាលបច្ចុប្បន្នដែលជីវិតមនុស្ស រស់នៅផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ។
នឹកឃើញដល់បច្ចេកវិទ្យា គឺនឹកឃើញដល់ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ ។ ប្រសិនបើអតិ ថិជនមានចំណាប់អារម្មណ៍លើមុខទំនិញរបស់ហាង «ឆាយ ហុក» អាចអញ្ជើញទៅទីតាំង ផ្ទាល់ដែលមានអាសយដ្ឋាននៅផ្ទះលេខ ១៧-១៨-១៩ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាប់របងស្តាតអូឡាំពិក ទល់មុខវត្តមហាមន្រ្តី) ឬអាច ទូរស័ព្ទទំនាក់ទំនងលេខ៖ 012 353 188 / 012 600 717 / 015 222 662 / 015 222 772 / 097 88 66 795 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ