ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! ព្យាបាល​ជា​២​នាក់ ខណៈ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ មាន​០១​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ព្យាបាល​ជា​សះស្បើយ​ជា ០២​នាក់ និង​រក​ឃើញ​អ្នក​កកើត​កូ​វី​ដ​១៩ មាន​ចំនួន​០១​នាក់ ខណៈ​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​សល់​៤៨​នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ព្យាបាល​ជា​សះស្បើយ​ជា ០២​នាក់ និង​រក​ឃើញ​អ្នក​កកើត​កូ​វី​ដ​១៩ មាន​ចំនួន​០១​នាក់ ខណៈ​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​សល់​៤៨​នាក់​ទៀត ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​កើត​កូ​វី​ឌ​១៩ ខាងលើ​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៥១​ឆ្នាំ រស់នៅ​បាត់ដំបង ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក បាន​មក​ដល់​កម្ពុ​ជានា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ៕