ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រៀបចំ​តុបតែង​លម្អ​ស្ទឹង​សៀមរាប ត្រៀម​​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​មានការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សាខា​កាក បាទ​ក្រហម​កម្ពុជា បាន​នឹង​កំពុង​រៀបចំតុបតែង​លម្អ​ស្ទឹង​សៀមរាប ដើម្បី​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់​ត្រកាល​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៧-…

ខេត្ត​សៀម​រា​ប ៖ ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​មានការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សាខា​កាក បាទ​ក្រហម​កម្ពុជា បាន​នឹង​កំពុង​រៀបចំតុបតែង​លម្អ​ស្ទឹង​សៀមរាប ដើម្បី​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់​ត្រកាល​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៧- ២១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ នេះ តាម​បណ្តោយ​ស្ទឹង​សៀមរាប ចាប់ពី​អតីត​ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ រហូត​ដល់​ស្ពាន​វត្ត​ដំណាក់​។

ការ​រៀបចំ​លម្អរ​ស្ទឹង​នេះ​ដែរ គឺ​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​រំលេច​នូវ​សោភ័ណ​ភាព​សម្រស់​បៃតង​នៅ​តាម​ដងស្ទឹង និង រុក្ខវិថី​នានា​ក្នុង​ក្រុង នា​ពេល​រាត្រី​ឱ្យ​កាន់ តែ​មានការ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេស ចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

កម្មវិធី​នៃ​ថ្ងៃ​ឈប់​សម្រាក​ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០២០ រួម​មាន​៖ ១-​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​ ២-​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែ​ឈើ កសិផល ផលិត ផល ក្រុង​-​ស្រុក​ទាំង​១២​, ៣-​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​ ៤-​ផ្សារ​ទឹក ៥-​ផាប់​ស្ទ្រី​ត​ ៦-​កម្មវិធី​ជិះ​កង់​ ៧-​កម្មវិធី​កីឡា​វាយ​កូន​ហ្គោ​ល​ ៨-​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​ ៩-​ផ្ទាំងទស្សនីយភាព​សិល្បៈ​ក្នុង​នោះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​អនុវត្តសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ការពារ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា ភិ​បាល និង​ក្រសួងសុខាភិបាល ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វី​ដ​១៩ ក្នុងអំឡុងពេល​ឈប់​សម្រាក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ