តម្លៃពិឃាត នៅខ្មែរត្រឹម $3X9 ផ្ទុយពីប្រទេសជិតខាងថ្លៃលើស $400 ! កក់ទូរស័ព្ទឈ្នះ OPPO Reno4 ហ្វ្រីៗ ស្តុកមានកំណត់


រាជធានីភ្នំពេញ ៖ មកដល់ពេលនេះអតិថិជន ក៏ដូចជាម្ចាស់ហាងមួយចំនួនធំបានដឹងខ្ទេចដឹងខ្ទីអំពីលក្ខណៈពិសេសៗ មុខងារកាមេរ៉ា AI Color Portrait បច្ចេកវិទ្យាថ្មីប្លែក ឈានមុខដ៏ច្រើនកាដូសន្ធឹកសន្ធាប់ រយៈពេលកក់ទុកមុន ថ្ងៃសម្ពោធផ្លូវការ ថ្ងៃលក់បើកក្បាលដំបូងនៃស្មាតហ្វូនសំណព្វចិត្ត OPPO Reno4 ស្ទើអស់ហើយ នៅឡើយតែតម្លៃ តម្លៃ ៗ ! នេះជាសំណួរពីអតិថិជិជនក៏ដូចជាម្ចាស់ហាងរាប់ពាន់នាក់ សួររាល់ថ្ងៃគ្មានស្រាកស្រាន្ត តែចម្លើយនោះ គឺតែមួយត្រឹមតែជាង $3X9 ។

This image has an empty alt attribute; its file name is 80eec3cb75cfabcc4eb6ec07eb5e509d-1024x1024.jpg

តែបើតាមសារព័ត៌មាន និងហ្វេសប៊ុកផ្លូវការប្រទេសជិតខាងធំៗ ដូចជាម៉ាឡេស៊ី តម្លៃត្រឹមតែ 1,699RM ($405) ប្រទេសថៃ តម្លៃត្រឹមតែ 11,990 ថៃបាត (ក្បែរ $400) ឥណ្ឌូនេ ស៊ី សឹង្ហបុរី វៀតណាម លក់ដាច់សាហាវមិនដែលធ្លាប់មាន បើកលក់ដំបូង 3-5ថ្ងៃលក់អស់ស្តុកដែលបម្រុងលក់សម្រាប់មួយខែដំបូង ដូចជាក្រុមហ៊ុន Lazada, Truemove H, AIS, dtac, Jaymart ជាដើម ។ ចុះតម្លៃនៅកម្ពុជាយើងម៉េចដែរ? សម័យកាលកូវីដកំពុងវាយ លុកសេដ្ឋកិច្ចនៅទ្រឹងបន្តិច ចំណូលប្រជាជនធ្លាក់ចុះតិចតួច តើតម្លៃ Reno 4 ប៉ុន្មាន? ក៏ព្រោះតែហេតុផលបែបនេះហើយក៏តាមសំណូមពរម្ចាស់ហាង ក៏ដូចជាហ្វេនៗដែលចង់ ដូរស៊េរី ប្រើរបស់ល្អ ក្រុមហ៊ុនក៏បង្ហើបត្រឹមតែខ្ទង់ $3×9 ប៉ុណ្ណោះ ដែលផ្តល់ជូននូវតម្លៃពិសេសជាងគេមិនធ្លាប់មានពីមុន ក្នុងចំណោមប្រទេសជិតខាង នេះបើតាមហ្វេសប៊ុកផ្លូវការទើបបង្ហោះក្តៅៗព្រឹកថ្ងៃ 11សីហានេះ ។

This image has an empty alt attribute; its file name is 08b51585a6af850991f51bde3124ec40-1024x1024.png

អ្វីដែលរឹតភ្ញាក់ផ្អើលជាងនេះទៅទៀត ក្រុមហ៊ុន OPPO ហ៊ានណាស់លើកនេះ ដោយបើក កក់ទុកមុន OPPO Reno4 ដោយមិនប្រកាសតម្លៃចាប់ពីថ្ងៃ 10-15 សីហា ដោយជឿជាក់ថា របស់ល្អអតិថិជននឹងមិនខ្វល់តម្លៃប៉ុន្មានទេឱ្យតែបានរបស់ល្អបានចាប់កាន់និងប្រើមុខគេ ថែមទាំងឱ្យអតិថិជនទាយតម្លៃ $359/$369/$379/$389/$399 និងអាចឈ្នះកាសឥតខ្សែស៊េរីថ្មីOPPOEncoW11 (តម្លៃ 49$) ជាច្រើនគ្រឿង ដែលកម្មវិធីហ្គេម ទាយតម្លៃលើហ្វេសប៊ុក នេះចាប់ផ្តើមលេងពីថ្ងៃទី 11 ដល់ ថ្ងៃទី 15 សីហា 2020 ជាមួយ នឹងលក្ខខណ្ឌលម្អិតលើហ្វេសប៊ុកផ្លូវការ OPPO តាម Link នេះ https://bit.ly/30MSa3A

This image has an empty alt attribute; its file name is ba04ea35e5d29fb5ec5af35e2102af65.png

បើយោងតាមឯកសារបែកធ្លាយ និងអត្ថបទសារព័ត៌មានមួយចំនួនធំបានលើកឡើងពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 ថ្មីប្លែកនឹកស្មានមិនដល់ ជាពិសេសគឺផ្តោតលើមុខងារកាមេរ៉ាជាចំបងជាមួយនឹងលក្ខណៈសម្បត្តិប្លែកដែលមើលមួយភ្លែកស្ទើស្មើស្មាតហ្វូនថ្លៃមួយចំនួនដែលមានលក់នៅកម្ពុជា ៖

This image has an empty alt attribute; its file name is c5f466aa1255c239cbc96ce58a23eb6f-1024x536.png

-កាមេរ៉ាក្រោយ 4គ្រាប់ (48MP+8MP+2MP+2MP) កាមេរ៉ាមុខមួយទំហំ 32MP បែបអេក្រង់ទម្លុះភ្លោះ ។
-កាមេរ៉ា AI Color Portrait ថតរូប និងវីដេអូកាន់តែទាក់ទាញជាមួយភាពលេចធ្លោតែម្នាក់ឯង ។
-ថតវីដេអូកាន់តែប្លែកជាមួយភាពលេចធ្លោតែមួយពណ៌និងផ្ទៃសខ្មៅ (Monochrome Video) ។
-ថតវីដេអូយឺត (960fps AI Slow-motion) បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន! ។
-បង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ (Night Flare Portrait) ។
-Ultra Steady Video 3.0 បន្ថែមភាពលេចធ្លោរបស់អ្នកជាមួយលំនឹងវីដេអូគ្រប់ស្ថានភាពដែលអាចថតបានទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ដែលអាចថតវីដេអូទប់លំនឹង មិនរង្គើ រឺញ័រ ។
-ប្រតិបត្តិការឈានមុខលឿនរលូនខ្លាំង រួមមានបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, 8GB RAM+128GBROM ជាមួយនឹងថ្មធំ 4015mAh បន្ថែមបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W ។
-បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) ដែលបង្ហាញពីសមត្ថភាពដ៏លេចធ្លោ ដូចមុខងារស្គាល់ពីកាយវិការរបស់មនុស្សការបង្វិលអូសចុះឡើង មុខងារបញ្ជាដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត ។

This image has an empty alt attribute; its file name is 9d6587094edfdea1b4e8ab587a03ae2f-1024x1024.png

លើកនេះសាហាវ OPPO បើកការកក់ទុកមុនទាំងមិនទាន់ប្រាប់តម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទីទី 10 ដល់ថ្ងៃទី 15 ខែសីហា នឹងទទួលបានកាដូតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24 សប្តាហ៍ (តម្លៃ $24) ។

This image has an empty alt attribute; its file name is 502875d476375683faf6c038f2650d4f-1024x1024.png

តម្លៃ គឺជាចំណុចក្តៅ ដែលគូប្រជែងភាគច្រើនតាម OPPO ជាដរាបមក ពិសេសម្ចាស់ ហាងតែងរំពឹងចង់ដឹង ព្រោះជាចំណុចក្តៅជួយម្ចាស់ហាងលក់បានច្រើន ចំណេញច្រើន រហូតដល់ម្ចាស់ហាងខ្លះភ្នាល់គ្នាទៀតផង ។ តែបើតាមហ្វេសប៊ុកផ្លូវការបានផុសពីការ ទាយតម្លៃ OPPO Reno4 គឺប្រមាណ $3X9 តែបើតាមព័ត៌មានបែកធ្លាយដល់ម្ចាស់ហាង ឬបុគ្គលិកគឺប្រមាណពី $349-$399 តែប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 9cc9f32da6593c6c9b7141db297d13d7-1024x683.png

អ្វីដែលកាន់តែពិសេសអស្ចារ្យបន្ទាប់ ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្រ្វីៗក្នុងថ្ងៃទី 15 ខែសីហា នេះផ្ទាល់តែម្តង ។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង ។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ