ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ជិត​ដល់​ថ្ងៃ​ប្រកួត Miss Universe Cambodia នាង​រ៉េ​ត សារី​តា កាន់តែ​ស្រស់​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត សារី​តា ជា​ពិធី​ការិនី​វ័យក្មេង​មួយ​រូប​ដែល​មាន​សម្បុរ​ស្រអែម និង​ស្នាមញញឹម​ស្រស់​កំពុង​តែ​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​លើ​សមត្ថភាព​ការ​និយាយ​មិន​ចាញ់​សិល្បៈ​រៀមច្បង​នោះ​ទេ ជា​ពិសេស​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​នោះ​កំពុង​តែ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត សារី​តា ជា​ពិធី​ការិនី​វ័យក្មេង​មួយ​រូប​ដែល​មាន​សម្បុរ​ស្រអែម និង​ស្នាមញញឹម​ស្រស់​កំពុង​តែ​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​លើ​សមត្ថភាព​ការ​និយាយ​មិន​ចាញ់​សិល្បៈ​រៀមច្បង​នោះ​ទេ ជា​ពិសេស​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​នោះ​កំពុង​តែ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០២០ ខាង​មុខ​នេះ ។

បន្ទាប់​ពី​ប្រកាស​ទៅ​ដល់​មហាជន​អ្នកគាំទ្រ​អោយ​បានដឹង កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​តាម​រយៈ​កម្មវិធី Miss Universe Cambodia ថា​ខ្លួន​នឹង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​ប្រកួតប្រជែង​រួច​មក ពេល​នេះ​ពិធី​ការិនី​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​នឹង​កំពុង​តែ​ត្រៀម ហ្វឹកហាត់​ខ្លួន​យ៉ាង​ខ្លាំង​ផង​ដែរ ។ ដោយនៅ​ក្នុង​នោះ​សមត្ថភាព​ជា​ច្រើន​របស់​តារា​ស្រី​វ័យក្មេង​រូប​នេះ​តាម​រយៈ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​កំពុង​តែ​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​កំពុង​តែ​ធ្វើការ​ហាត់ប្រាណ​ជា​ប្រចាំ​ជាមួយនឹង​ការ​យក​រូបរាង​អោយ​កាន់តែ​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ជា​ពិសេស​ទៅ​លើ​រូប​សម្រស់​វិញ​ក៏​កាន់តែ​ផ្លាស់​ប្តូរ​សម្រស់​ជាង​មុន​ផង​ដែរ ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សកម្មភាព​របស់​ស្រី​តូច​រូប​នេះ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​លំដាប់ថ្នាក់​អន្តរជាតិ​លើក​នេះ​បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​កាន់តែ​ចង់​ឃើញ​ពី​សមត្ថភាព​របស់​នាង​នៅ​លើ​ឆាក​ថែម​ទៀត​មួយ​កម្រិត​ទៀត​ពីព្រោះ​រូប​នាង​ពិតជា​ស័ក្តិសម និង​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​មួយ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​នៅ​ក្មេង​វ័យ​ក៏​ដោយ ក៏​ប៉ុន្តែ កញ្ញា រ៉េ​ត សារី​តា ពិតជា​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​សិល្បៈ​មួយ​នេះ​កន្លង​មក​ហើយ រហូត​ធ្វើ​អោយ​នាង​មាន​ទំនុកចិត្ត​នៅ​ក្នុង​ការ​ប្រកួត​យក​ដំណែង​បវរកញ្ញា​មួយ​នេះ​ទៀត​ផង ៕

កែសម្រួលដោយ