ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ពាន​អូរ​ជីក នៅ​ចំណុច​បឹង​តា​ម៉ុ​ក ទឹកជំនន់​បាន​ហក់​ឡើង​ខ្លាំង ដោយ​មាន​កម្ពស់​ប្រមាណ​៣.៨៣​សង់ទីម៉ែត្រ ស្ទើរតែ​ជន់​លិច​ស្ពាន​ឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន ខណៈ​ពេល​មាន​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​៣…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ពាន​អូរ​ជីក នៅ​ចំណុច​បឹង​តា​ម៉ុ​ក ទឹកជំនន់​បាន​ហក់​ឡើង​ខ្លាំង ដោយ​មាន​កម្ពស់​ប្រមាណ​៣.៨៣​សង់ទីម៉ែត្រ ស្ទើរតែ​ជន់​លិច​ស្ពាន​ឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន ខណៈ​ពេល​មាន​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​៣ រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០​នេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ភូមិ​បាន​រៀបរាប់​ថា ស្ពាន​អូរ​ជី ក​កន្លង​មក ជា​រៀង​រាល់​ឆ្នាំ​តែងតែ​កើត​មាន​​ទឹកជំនន់​ហូរ​ចេញពី​បឹង​តា​ម៉ុ​ក ជន់​លិច​ស្ពាន រួម​ទាំង​ទីលំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ និង​បង្ក​ឱ្យ​ស្ទះចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ​។ ខណៈ​នេះ​ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ ត្រូវ​បាន​ទឹកភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​ទឹក​បឹង​តា​ម៉ុ​ក ហក់​ឡើង​ខ្លាំង​ហូរ​កាត់​ស្ពាន​អូរ​ជីក ស្ទើរតែ​ជន់​លិច​ទៅ​ហើយ បើ​ទឹកភ្លៀង​នៅ​តែ​ធ្លាក់​ទៀត​នោះ វា​អាច​នឹង​ជន់​លិច​ពុំខាន ខណៈ​នេះ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ចំណែក​លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា​នេះ​ថា ទឹក​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​កម្ពស់​៣.៨៣​សង់ទីម៉ែត្រ និង​ជិត​ឈាន​ចូល​ដល់​ការ​ប្រកាស​​អាសន្ន ខណៈ​នេះ​បើ​ទឹកភ្លៀង​នៅ​តែ​ធ្លាក់​បន្ត​ទៀត​នោះ ទឹកជំនន់​អាច​ឡើង​កម្ពស់​៤.២០​សង់ទីម៉ែត្រ នោះ​នឹង​ឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន​ហើយ ហើយ​ក៏​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​ទីតាំង​បឹង​តា​ម៉ុ​ក យើង​មាន​ទ្វារ​ទឹក​មួយ​កន្លែង​សម្រាប់​រំដោះ​ទឹក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ