ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ញ់ ម៉ូ​នី​កា បង្ហាញ​អារម្មណ៍​រឹង​មាំ​ជាមួយ​ចំណងស្នេហា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ដា​ញ់ ម៉ូ​នី​កា ដែល​ចាក​ចេញពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ បាន​បង្ហាញ​ឱ្យ​គេឯង​ឃើញ​ពី​ជីវិត​ប្តី​ប្រពន្ធ​នាង​ដែល​ខំប្រឹង​តស៊ូ​ជាមួយ​គ្នា ទំ​រាំ​រំលង​ផុត​ច្រើន​ឆ្នាំ​។ មួយ​រយៈ​កាល​នេះ តារា​ដែល​មាន​ស្នាមញញឹម​ទាក់ទាញ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ដា​ញ់ ម៉ូ​នី​កា ដែល​ចាក​ចេញពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ បាន​បង្ហាញ​ឱ្យ​គេឯង​ឃើញ​ពី​ជីវិត​ប្តី​ប្រពន្ធ​នាង​ដែល​ខំប្រឹង​តស៊ូ​ជាមួយ​គ្នា ទំ​រាំ​រំលង​ផុត​ច្រើន​ឆ្នាំ​។ មួយ​រយៈ​កាល​នេះ តារា​ដែល​មាន​ស្នាមញញឹម​ទាក់ទាញ ម៉ូ​នី​កា ដូច​ជា​ប្លែក​នូវ​ពេល​បង្ហោះ​សារ​ស្នេហា និង​រូបភាព​ជាមួយ​ស្វាមី ហើយ​បង្ហាញ​នូវ​ភាព​នឹក​ស្រុក​ដែល​ធ្លាប់​រស់នៅ​។

មានការ​លើក​ឡើង​ក្រោយ​ពេល ដា​ញ់ ម៉ូ​នី​កា បង្ហោះ​រូប​ហ្វេ​ន​ៗ​មួយ​ចំនួន​នឹក​នាង ហើយ​ខ្លះ​លាន់​មាត់​ថា តារាភាពយន្ត​ម្នាក់​នេះ​នៅ​តែ​ស្អាត ទោះ​មានកូន​២​នាក់​ហើយ​មែន​។ សម្រស់​ដែល​ចេញ​ពី​ធម្មជាតិ មិន​កែកុន​នៅ​តែ​ស្អាត​សមជា​មួយ​មុខមាត់​នារី​ខ្មែរ​។ អ្នកគាំទ្រ​ចង់​ឃើញ​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា វិល​មក​សម្តែង​ម្តងទៀត ដោយ​នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ​ចែក​ដល់​ហ្វេ​ន​ៗ​ដែល​ចូល​ចិត្ត និង​អោយ​តម្លៃ​ទេព​កោសល្យ​នាង​តាំងពី​វ័យ​ជំទង់​។

មិនដឹង​ថា ម៉ូ​នី​កា ពិតជា​អាច​ពិចារណា​បាន​ឬ​បែប​ណា ព្រោះ​កាលៈទេសៈ​ពេល​នេះ​មានមុខរ​បរ​មើល​ខុស​ត្រូវ និង​មើលថែ​កូនចៅ​ដែរ​នោះ​។ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ នាង ដា​ញ់ ម៉ូ​នី​កា បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រមាណ​មួយ​រយៈកាល​ធំ ក្រោយ​រៀប​ការ​។

ម៉ូ​នី​កា បាន​ទទួល​ចំណងដៃ​កូន​២​នាក់ ក្រោយ​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​កាត់​អូស្ត្រាលី​វ័យ​ជ្រេ​បន្តិច​មក​។ មិន​ប្រកាន់ អាយុ​មុខមាត់ ទ្រព្យសម្បត្តិ ដា​ញ់ ម៉ូ​នី​កា បន្ត​ថែទាំ​ចំណង​ស្នេហ៍​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​។ ដា​ញ់ ម៉ូ​នី​កា បាន​លះបង់​ពេលវេលា និង​អ្វី​គ្រប់យ៉ាង ដើម្បី​មើលថែ​ទាំ​ជីវិត​មេ​គ្រួសារ​នៅ​ពេល​លា​ភាព​នៅ​លីវ​។ នាង​សុខចិត្ត​តាម​ប្តី ដើម្បី​បាន​សាង​ស្នេហា​ថ្មី ក្រោម​ពាក្យ​ថា​តស៊ូ​។

ក្រោយ​ពេល​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ទៅ​ដល់​ស្រុក​ថ្មី​ដី​ថ្មី ដា​ញ់ ម៉ូ​នី​កា បាន​លួច​សរសើរ​ពី​ភាព​ពុះពារ​របស់​ខ្លួន​ដែល​ខំ​សាង​កម្រង​ជីវិត​ប្តី​ប្រពន្ធ​អោយ​បាន​រឹង​មាំ បើ​ទោះជា​ពេល​ខ្លះ​នាង​ជួប​រកាំរកូស​ខ្លះ​បែប​ណា​។

ដា​ញ់ ម៉ូ​នី​កា បង្ហើប​អារម្មណ៍​ថា នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ទទួលយក​ក្តី​ស្រឡាញ់​ពី​អ្នក គឺជា​ថ្ងៃ​ដែល​ខ្ញុំ​តាំងចិត្ត​ថា លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ទទួលយក​ទាំង​សុខ ទាំង​ទុក្ខ​ជាមួយ​អ្នក​។ គ្មាន​ចិត្ត​គិត​ថា អ្នកក្រ ឬ​អ្នកមាន ស្អាត ឬ​អាក្រក់​នោះ​ឡើយ​។ ហើយ​ក៏​មិន​ដែល​គិត​ខ្វល់​ពី​សំដី​អ្នក​ដទៃ​និយាយ​ពី​អ្នក​នោះ​ដែរ​។ ចង់បាន​តែ​ម្យ៉ាង​ទេ គឺ​ភាព​ស្មោះត្រង់​។

ដា​ញ់ ម៉ូ​នី​កា ដ្បិតតែ​រស់នៅ​ស្រុក​គេ តែ​នាង​ក៏​មានការ​ងារ​រាល់​ថ្ងៃជា​អ្នកលក់ អន​ឡាញ​ម្នាក់​ដែល​មាន​អតិថិជន​គាំទ្រ និង​ជោគជ័យ ព្រោះ​ផលិតផល​ល្អ​។ ឆ្ងាយ​មាតុភូមិ ម៉ូ​នី​កា រមែង​នាំ​ស្វាមី និង​កូន​មក​លេង​ស្រុក​កំណើត បាន​ប៉ុន្មាន​លើក​មក​ហើយ​បន្ទាប់ ពី​នៅ​អូស្ត្រាលី​ច្រើន​ឆ្នាំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ