ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ កូ​វី​ដ​ឆក់​យក​ជីវិត​មនុស្ស​លើស​១០​ម៉ឺន​នាក់​ហើយ នៅ​ប្រេ​ស៊ី​ល

4 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​សៅរ៍ មាន​ចំនួន​នាក់​បាត់បង់​ជីវិត ដោយសារ​កូ​វី​ដ​១៩ ឡើង​ផុត​១០​ម៉ឺន​នាក់ និង​មាន​ករណី​ឆ្លង​ចំនួន ៣​លាន​ករណី​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី​ក្រសួងសុខាភិបាល​។…

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​សៅរ៍ មាន​ចំនួន​នាក់​បាត់បង់​ជីវិត ដោយសារ​កូ​វី​ដ​១៩ ឡើង​ផុត​១០​ម៉ឺន​នាក់ និង​មាន​ករណី​ឆ្លង​ចំនួន ៣​លាន​ករណី​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី​ក្រសួងសុខាភិបាល​។

ជាមួយនឹង​ចំនួន​អ្នក​បាត់បង់​ជីវិត ១០០,៤៧៧​នាក់ និង​ចំនួន​អ្នក​ឆ្លង ៣,០១២,៤១២​ករណី ក្នុង​ចំណោម​ប្រជាជន ២១២​លាន​នាក់ រស់នៅ​ក្នុង​ប្រទេស​នេះ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយទៅជា​ប្រទេស​ទី​២ ដែល​មាន​កូ​វី​ដ​ច្រើន​ជាងគេ បន្ទាប់​ពី​សហរដ្ឋអាមេរិក​។

ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ចំនួន ៩០៥​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ ក៏​ដូច​ជា​ករណី​ថ្មី​ចំនួន ៤៩,៩៧០​ករណី​។

ប្រេ​ស៊ី​ល បានឃើញ​ការ​បាត់​បង់ជីវិត ចំនួន ៤៧៨​នាក់​ក្នុង​មួយ​លាន​នាក់ ដែល​តួលេខ​នេះ​ស្មើនឹង​សហរដ្ឋអាមេរិក (៤៨៧) ប៉ុន្តែ​ទាប​ជាង​អេ​ស្ប៉ា​ញ (៦០៩) ឬ​អ៊ី​តា​លី (៥៨៣) ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក Davi Alcolumbre បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល ៤​ថ្ងៃ នៅ​ក្នុង​សភា ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​កូ​វី​ដ​១៩ រាប់​សែន​នាក់​នៅ​ក្នុង​ប្រទេស​។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ថយ​ចុះ​ទេ​នៅ​ពេល​វា​ឈាន​ចូល​ដល់​ខែ​ទី​៦​។

ករណី​ដែល​បាន​បញ្ជាក់​ជា​លើក​ដំបូង​នៃ​ប្រទេស​នេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ជាមួយនឹង​ការ​បាត់​បង់ជីវិត​លើក​ទី​១ នៅ​ថ្ងៃ​ទី ១២ ខែមីនា នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ