ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឥណ្ឌា បាន​សម្លា.ប់​មនុស្ស​ចំនួន ១៩​នាក់?

3 ឆ្នាំ មុន

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៩​នាក់ រួម​ទាំង​អាកាសយានិក និង​សហសេវិក ត្រូវ​បាន​សម្លាប់ បន្ទាប់​ពី​យន្ដហោះ​ដឹក​អ្នកដំណើរ Air Indian Express ដែល​ផ្ទុក​អ្នកដំណើរ…

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៩​នាក់ រួម​ទាំង​អាកាសយានិក និង​សហសេវិក ត្រូវ​បាន​សម្លាប់ បន្ទាប់​ពី​យន្ដហោះ​ដឹក​អ្នកដំណើរ Air Indian Express ដែល​ផ្ទុក​អ្នកដំណើរ និង​នាវិក​ចំនួន ១៩០​នាក់ បាន​រអិល​ចេញពី​ផ្លូវ​នៅ​ឯអាកាស​យានដ្ឋាន Kozhikode នៃ​រដ្ឋ Kerala ហើយ​បាន​ធ្លាក់​ចូល​ជ្រលង​ភ្នំ កម្ពស់ ៣៥ ហ្វី​ត មុន​ពេល​បែក​ជា​ពីរ​បំណែក ។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញផ្សាយ​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

អ្នកដំណើរ​ជាង ១០០​នាក់ បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​នេះ ។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narenda Modi បាន​សម្តែង​នូវ​ការ​ឈឺចាប់​ចំពោះ​សោកនាដកម្ម​នេះ និង​បាន​ណែនាំ​ឲ្យ​កងកំលាំង​ប៉ូលិស និង​ក្រុម​សង្គ្រោះ​អគ្គិភ័យ​ឲ្យ​មាន​វិធានការ​ណ​បន្ទាន់ បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ ដែល​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ១៩០​នាក់ ព្យាយាម​ចុះ​ចត​ដោយ​ក្នុង​ស្ថានភាព​អាកាសធាតុ​អាក្រក់ នៅ​ពេល​ដែល​ចុះ​ដល់​ផ្លូវ​រត់​នៅ​វេ​ល​ម៉ោង ៧:៤០​នាទី​ល្ងាច និង​បាន​បែកចេញ​ជា​ពីរ​ចំណែក បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​ធ្លាក់​ក្នុង​ជ្រោះ​ជម្រៅ ៣៥​ហ្វី​ត ។

ដោយ​អាកាសធាតុ​នៅ​ពេល​នោះ​មាន​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង និង​ការ​មើលឃើញ​ក៏​ជា​ឧបសគ្គ​ផង​ដែរ​៕