លោកកឹម សុខា ៖ ខ្មែរណា បក្សណា ចាញ់ ឬឈ្នះជារឿងធម្មតា តែធ្វើយ៉ាងណាឲ្យតែខ្មែរឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញទស្សនថា ខ្មែរណា បក្សណា ចាញ់ ឬឈ្នះជារឿងធម្មតា…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញទស្សនថា ខ្មែរណា បក្សណា ចាញ់ ឬឈ្នះជារឿងធម្មតា…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញទស្សនថា ខ្មែរណា បក្សណា ចាញ់ ឬឈ្នះជារឿងធម្មតា ធ្វើយ៉ាងណាឲ្យតែជាតិខ្មែរឈ្នះ ។ នេះបើតាមលោក មុត ចន្ថា នាយកខុន្ទកាល័យ លោកបានស្រង់សំដីលោកមកផ្សាយ។
លោក មុត ចន្ថា បានសរសេរលើកបណ្តាញសង្គម នៅថ្ងៃទី៥ ខែសីហាថា «មនោសញ្ចេតនាពិត ឬក្លែងក្លាយ» ។ ការសម្តែងមនោសញ្ចេតនា គឺជាធម្មរម្មណ៍របស់មនុស្សលោក ទោះបីមិនសម្តែងចេញមកក្រៅក៏ដោយ ។ យើងយល់ច្បាស់ពីអត្ថន័យនៃពាក្យ«មនោសញ្ចេតនា» គឺជាសេចក្ដីរិះគិតក្នុងចិត្ត ការអធ្យាស្រ័យប្រកបដោយករុណា ។ លោកបន្តថា យើងយល់ច្បាស់ថា ការស្វែងរកដំណោះស្រាយចំពោះបញ្ហអ្វីមួយមិនមែនធ្វើតាមរយៈការយកសាំងចាក់លើភ្លើងបន្ថែម ការបញ្ឆេះកំហឹង ការបង្កជម្លោះបន្ថែម ការធ្វើសកម្មភាពផ្ទុយនឹងច្បាប់ ការបង្ក និងបង្កើតអំពើហិង្សាដូចជាៈ ការបង្កចលាចល បះបោរ បដិវត្ត រដ្ឋប្រហារ នោះទេ។
ទោះបីការដោះស្រាយតាមវិធីសន្តិវិធី និងអហិង្សាមិនឆាប់រហ័សដូចចិត្តចង់បានក៏ពិតមែន ប៉ុន្តែវាមិនបង្ក និងនាំមកនូវការឈឺចាប់ និងអន្តរាយដល់សង្គមជាតិ និងមនុស្សម្នាឡើយ ។ យើងដឹងច្បាស់ថា ការស្វែងរកសន្តិភាព គឺខុសគ្នាស្រឡះពីការស្វែងរកការឈឺចាប់! លោកប្រធាន កឹម សុខា មានប្រសាសន៍ថាៈ «ខ្ញុំ ជាពលរដ្ឋខ្មែរ ដែលបម្រើ និងការពារផលប្រយោជន៍ និងកិត្តិយសខ្មែរ។ ខ្ញុំជាពុទ្ធសាសនិកដែលមានជំនឿលើគុណធម៌ ការតម្កល់ ចិត្តអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវគោលលការណ៍អហិង្សា ។ ខ្ញុំ មិនមែនជាអ្នកកីឡាប្រដាល់ ដែលត្រូវតែវាយ ទាត់ធាក់ ចាក់ដោតគូរប្រកួត ទោះបីខ្លួនធ្លាក់លើរិញ នៅក្រៅសៃវៀន ក៏នៅតែស្រែកថាខ្លួនឆ្លាតពូកែរនោះទេ ។ ហើយខ្ញុំក៏មិនមែនជាអ្នកធ្វើសង្គ្រាមបង្ហូរឈាមជាតិសាសន៍ឯង ដើម្បីសម្តែងថា ខ្លួនជាអ្នកខ្លាំង ឈ្នះគេឯង ទោះបីបែកបាក់សាមគ្គីជាតិ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសជាតិនោះដែរ» ។ លោកថា មនោសញ្ចេតនាតែងតែកើតឡើងទន្ទឹមគ្នានឹងដំណោះស្រាយ ដែលកំណត់តាមពេលវេលាសមស្រប ។
លោកមុត ចន្ថា បានលើកឡើងថា លោកកឹម សុខា តែងតែមានមនោសញ្ចេតនាជ្រាលជ្រៅបំផុត នៅពេលណាលោកមានឱកាសសមរម្យ ។ ជាសក្ខីភាព នៅពេលមានដំណោះស្រាយសម្រាប់ខ្លួនលោក នៅឆ្នាំ២០០៦ លោកបានសំណូមពរដល់រាជរដ្ឋាភិបាលពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ដើម្បីផ្តល់សេរីភាពដល់មនុស្សមួយចំនួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី ហើយករណីដូចគ្នានេះដែរបានក៏បានកើតមាននៅឆ្នាំ២០១៤ និង ឆ្នាំ២០១៦។
សក្ខីកម្មនេះបញ្ជាក់ពីមនោសញ្ចេតនាពិតប្រាកដ ដែលមិនមែនមនោសញ្ចេតនាក្លែងក្លាយ ។ ឆ្លងតាមបទពិសោធអតីតកាល និងទៅអនាគត លោកប្រធាន កឹម សុខា នៅតែបន្តរក្សាមនោសញ្ចេតនានេះឥតប្រែប្រួល ដោយមិនស្វែងរកឱកាសសម្រាប់តែខ្លួនឯង ដើម្បីដើរកំសាន្តវិស្សមកាល ខណៈដែលអ្នកដទៃរងទុក្ខវេទនាឡើយ ។ លោកប្រធាន កឹម សុខា មានទស្សនថាៈ «ខ្មែរណា បក្សណា ចាញ់ឬឈ្នះជារឿងធម្មតា ធ្វើយ៉ាងណាឲ្យតែជាតិខ្មែរឈ្នះ»៕
ចែករំលែកព័តមាននេះ