ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តហ្វូន ពន្លឿនបំលាស់ប្តូរប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថល និង Fintech

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 មិត្តហ្វូន បានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត…


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 មិត្តហ្វូន បានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo ដើម្បីចាប់ផ្តើមការផ្សព្វផ្សាយប្រូម៉ូសិនដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តដោយការផ្តល់ជូនទូរស័ព្ទដៃទំនើប ជាមួយនិងស៊ីមកាតដោយឥតគិតថ្លៃ ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមិត្តហ្វូន មានគោលបំណងពន្លឿនក្នុងការបំលាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដោយសហការជាមួយដៃគូ និងម៉ាកសញ្ញាល្បីៗជាច្រើន ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ទៅបច្ចេកវិទ្យា 4G

ក្នុងពេលដំណើរការកម្មវិធីនេះ ដោយគិតចាប់ពីថ្ងៃទី 3 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 រាល់អតិថិជនទាំងអស់ដែលស្នើរសុំប្រាក់កម្ចីឥណទានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ទូរស័ព្ទដៃទំនើបម៉ាក Vivo និងជាពិសេសទទួលបានស៊ីមកាតមិត្តហ្វូនដោយឥតគិតថ្លៃដែលមានទិន្នន័យរួចជាស្រេច 1GB រួមនឹងការហៅទូរស័ព្ទចេញនៅក្នុងប្រព័ន្ធដោយសេរីសម្រាប់ រយៈពេល 2 សប្តាហ៍។

មិត្តហ្វូនបានកំណត់គោលដៅក្នុងការសហការជាមួយម៉ាកសញ្ញា និងដៃគូដើម្បីជំរុញបំលាស់ប្តូរបច្ចេកវិទ្យាពី 2G និង 3G ទៅ 4G ជាមួយនឹងល្បឿនលឿនជាងមុន ។ ដោយសារ តែបច្ចេកវិទ្យា 4G ជួយមនុស្សឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទក្នុងគ្រប់វិស័យនៃជីវិតរស់នៅដូចជា ការទំនាក់ទំនង ការទទួលបានពត៌មាន ការតភ្ជាប់ ការសិក្សា និងការកម្សាន្ត ។ល។ ជាក់ស្តែង ប្រទេសកម្ពុជានៅតែមានអតិថិជន 20% ដែលប្រើប្រាស់ទូរស័ព្ទចល័តជាមួយនឹងមុខងារមិនពេញលេញដែលជាឧបសគ្គធ្វើឲ្យពួកគេមិនអាចទទួលបាន និងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងបន្តបន្ទាប់ខាងមុខទៀត ក្រុមហ៊ុនមិត្តហ្វូន នឹងបន្តសហការជាមួយដៃគូ និងម៉ាកសញ្ញានានាដែលទាក់ទងនឹងការប្រើប្រាស់បរិក្ខារទំនើបចុងក្រោយ និងដំណោះស្រាយបច្ចេកវិទ្យាដើម្បីពន្លឿនបំលាស់ប្តូរបច្ចេកវិទ្យានៅក្នុងយុគសម័យនេះឲ្យកាន់តែប្រសើរឡើង ។

ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនោះ លោក Bui Minh Binh នាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុនលោកថា៖ «មិត្តហ្វូន រំពឹងថាកម្មវិធីនេះនឹងបង្កើតផលជាវិជ្ជមាន ដោយការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា 4G និងឆ្ពោះទៅរកបច្ចេកវិទ្យា 5G ប្រជាជននឹងបានអភិវឌ្ឍខ្លួនឯងនៅក្នុងជីវិតរស់នៅ ដោយស្គាល់និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាទំនើបៗក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា និងការងារ» ។
«ដោយហេតុនេះ ប្រសិទ្ធិភាពការងារអាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ហើយវាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីនេះគឺជាជំហានដំបូងដែលនាំឱ្យមានសកម្មភាពជាបន្តបន្ទាប់ និងទៀងទាត់ដើម្បីជួយប្រជាជនក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឱ្យកាន់តែលឿនរហ័ស» លោកបន្ថែម ។

ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជននិងប្រជាជនទាំងអស់នឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអម្រឹត មិត្តហ្វូន និង Vivo ជានឹងឧបករណ៍ទំនើបចុងក្រោយ រួមទាំងសេវាកម្មផ្សេងៗទៀត ។ កិច្ចសហការនេះបានជួយប្រជាជនកម្ពុជាជាមួយនឹងការសន្សំសំចៃថវិកាជាច្រើន ការធ្វើឱ្យបច្ចេកវិទ្យាកាន់ប្រសើរឡើងឆាប់រហ័ស ពង្រីកឱកាសការងារ ការសិក្សា និងការកម្សាន្តពីចម្ងាយ ។ ដោយហេតុនេះ វាជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងមួយកម្រិតទៀត ។

ស្វែងរកព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗទៀតក្នុងពេលឆាប់ៗដោយចូលទៅកាន់គេហទំព័រមិត្តហ្វូន www.metfone.com.kh និងទំព័រហ្វេសប៊ុកផ្លូវការរបស់ មិត្តហ្វូន www.fb.com/metfone.closer ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ