ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO Reno4 ចាប់ផ្តើមសម្តែងឬទ្ធិ ជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗប្លែកៗ ពិសេសកាមេរ៉ា AI ជំនាន់ថ្មី និងបច្ចេកវិទ្យា សម្គាល់វៃឆ្លាត AI ធានាថាម៉ាអេម !

3 ឆ្នាំ មុន
  • ភ្នំពេញ

OPPO ជា​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន​ឈានមុខ​លំដាប់ថ្នាក់​អន្តរជាតិ ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ល្បី​ៗ​។ ពិសេស​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ OPPO បាន​ជាប់​ចំណាត់ថ្នាក់​លេខ​1 កាលពី​ឆ្នាំ 2019​។ ថ្មី​ៗ​នេះ នៅ​លើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន…

OPPO ជា​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន​ឈានមុខ​លំដាប់ថ្នាក់​អន្តរជាតិ ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ល្បី​ៗ​។ ពិសេស​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ OPPO បាន​ជាប់​ចំណាត់ថ្នាក់​លេខ​1 កាលពី​ឆ្នាំ 2019​។ ថ្មី​ៗ​នេះ នៅ​លើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ក៏​ដាក់​បាន​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល Reno ស៊េរី​បន្ទាប់ ជា​ត្រកូល​ដែល​កើត​ចេញពី​ត្រកូល F ស៊េរី ដ៏​ល្បី​រន្ទឺ​ខ្លាំង​តាំងពី​ឆ្នាំ 2016 មក​ម្ល៉េះ ដែល​នាំ​ឲ្យ​អតិថិជន​ស្រឡាញ់​ត្រកូល F ឬ Reno តែងតែ​រង់ចាំ​តាមដាន និង​អ៊ុត​មើល​ស៊េរី​បន្ទាប់​នោះ​គឺ Reno4 ។

តោះ​! ចង់​ដឹង​អត់ថា តើ Reno4 នឹង​មាន​អ្វី​ថ្មី​សម្រាប់​អ្នក​ទាំងអស់​គ្នា? ក្រុមហ៊ុន OPPO បាន​លួច​ខ្សឹប​ប្រាប់​ថា លើក​នេះ Reno 4 កាន់តែ​មាន​អ្វី​ពិសេស​ៗ ក៏​ដូច​ជា​បច្ចេកវិទ្យា​កាន់តែ​ទំនើប ថ្មី ប្លែក ពោរពេញ​ដោយ​មុខងារ​ច្នៃប្រឌិត ស្ទើរ​ស្មើនឹង​កាមេរ៉ា​ថតរូប​ថ្លៃ​ៗ ថែម​ទាំង​បច្ចេកវិទ្យា​ឈានមុខ បង្ហាញ​ពី​សមត្ថភាព​ដ៏​លេចធ្លោ ជា​ពិសេស​គឺ​កាមេរ៉ា AI តែ​ម្តង​។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ឬ Youtube របស់​ក្រុមហ៊ុន OPPO នៅ​ឥណ្ឌូ​នេ​ស៊ី និង​ថៃ ក៏​បា​នប​ពោ្ច​ញ​ចំណុចខ្លាំង​ៗ​របស់ Reno 4 ដែល​បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា AI រួម​មាន​វី​ដេ​អូ​ប្លែក​ៗ​បង្ហាញ​ពីមុខ​ងារ​ជា​ច្រើន​រួម​មាន AI Color Portrait, មុខងារ AI Monochrome Video, មុខងារ Night Flare Portrait​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​នៅ​មានមុខ​ងារ​ផ្សេង​ៗ​ទៀត​ដូច​ជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វី​ដេ​អូ Bokeh ដែល​មុខងារ​ទាំងនេះ​អាច​សម្គាល់​ស្ថានភាព ព្រមទាំង​បង្កើត​នូវ​ប្រសិទ្ធភាព​នៃ​រូបថត និង​វី​ដេ​អូ​ឲ្យ​កាន់តែ​ប្រសើរ​។

សូម​រំលឹក​បន្តិច កាលពី​ឆ្នាំ 2016 ក្រុមហ៊ុន OPPO បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កម្រិត​កណ្តាល​គឺ F1 និង F1s ដែល​ល្បី​រន្ទឺ​ខ្លាំង​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ជា​ស្តេច​ស៊ែ​ល​ហ្វី​។ បន្ទាប់​មក​ក៏​បង្ហាញ​ស៊េរី​ថ្មី​ៗ​ដូច​ជា F3 / F3Plus / F5 / F7 / F9 / OPPO F11 Pro / Reno 2F/ Reno 3 ដែល​ល្បី​រន្ទឺ​ខាង​ថតរូប ថត​ស៊ែ​ល​ហ្វី​ខ្លាំង​ដោយ​មិនបាច់ edit ។ រឹតតែ​ពិសេស​នោះ​គឺ​សម្រាប់​ឆមាស​ទី​2 ឆ្នាំ 2020 នេះ​វិញ ក៏​ឮ​ល្ហៀ​ង​ៗ​ថា ក្រុមហ៊ុន​គ្រោង​បញ្ចេញ OPPO Reno ស៊េរី​បន្ទាប់​សម្រាប់​អតិថិជន និង​ហេ្វ​ន​ៗ​របស់​ត្រកូល F និង Reno ស៊េរី គឺ Reno 4 ធានា​ថា​នឹង​មាន​អ្វី​ថ្មី អ្វី​ប្លែក រួម​ទាំង​បច្ចេកវិទ្យា​កាមេរ៉ា​ថត​ច្បាស់​ទាំងថ្ងៃទាំងយប់ មុខងារ​បច្ចេកវិទ្យា​សម្គាល់​ភាព​វៃឆ្លាត រូបរាង​ប្រណិត ពណ៌​ស្រស់​ឆើត​។

មុខងារ AI Color Portrait គឺជា​បច្ចេកវិទ្យា​ថតរូប​មួយ ដែល​រក្សា​ពណ៌​មនុស្ស ហើយ​ជម្រុះ​ពណ៌​ទេសភាព​ខាងក្រោយ​ទៅ​ជា​ខ្មៅ​ស​។ សម្រាប់​មុខងារ AI ឆ្លាត​វៃ​នេះ​កាន់តែ​ផ្តល់​នូវ​ភាព​លេចធ្លោ និង​រំលេច​រូប​មនុស្ស​ឲ្យ​កាន់តែ​ច្បាស់ និង​មាន​ភាព​ទាក់ទាញ​។

បើ​និយាយ​ពីមុខ​ងារ​ថត​វី​ដេ​អូ​យឺត​ៗ កម្រិត 960fps show-motion បង្ហាញ​សកម្មភាព​លេចធ្លោ​របស់​អ្នក​គ្រប់​ប្លង់ គ្រប់​ជំហាន​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វី​ដេ​អូ​បែប​យឺត​ៗ ស្កុប​ៗ (Slow-motion) មុខងារ​មួយ​នេះ​អាច​សម្គាល់​នូវ​ចលនា ព្រមទាំង​ចាប់​យក​រាល់​សកម្មភាព​បាន​រហ័ស​។ ជា​ពិសេស​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​កាត់ត​វី​ដេ​អូ ព្រោះ​វា​អាច​ថត​វី​ដេ​អូ​បាន​រហូត​ដល់​ទៅ 960 ប្លង់​ក្នុង​មួយ​វី​នាទី (960fps) ឯ​ណ្ណោះ​។

លើស​ពី​នេះ​ទៅ​ទៀត​គឺ Night Flare Portrait ជា​មុខងារ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​លេចធ្លោ​ក្នុង​ពេល​រាត្រី​ដ៏​ទាក់ទាញ ព្រមទាំង​បង្កើន​កម្រិត​ព្រាល​នៅ​ខាងក្រោយ និង​ចំណុច​ពន្លឺភ្លើង​តូច​ៗ​ឲ្យ​កាន់តែ​លេចធ្លោប្រៀប​ដូច​ជា​កាមេរ៉ា​ថ្លៃ​ៗ​។

រឹតតែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត រូបរាង​ឌី​ហ្សា​ញ​របស់​ស្មា​ត​ហ្វូ​ន Reno 4 កាន់តែ​ស្តើង កាន់តែ​ស្រាល កាន់តែ​កាលី​ប ធ្វើ​ឲ្យ​ទាក់ចិត្ត​លង់​សេ្ន​ហ៍ កាន់​លើ​ដៃ​បង្កើន​ភាព​ថ្នៃ​ថ្នូរ ព្រោះតែ​រូបរាង​ស្លី​ម ងាយស្រួល​ប្រើ​ដោយ​ដៃ​ម្ខាង អេ​ក្រង់​លាត​ពេញ កាមេរ៉ា​មុខ​បែប​ទម្លុះ​អេ​ក្រង់​ទាន់សម័យ រចនា​បទ​ឈានមុខ បង្ហាញ​ភាព​លេចធ្លោ​ក្នុង​ដៃ​អ្នក ឯ​ពណ៌​វិញ​ឃើញ​ហើយ​ចង់​ទិញ​ភ្លាម​ៗ​។ គ្រាន់តែ​ស្រមៃ​ឃើញ​រូបរាង​ស្លី​ម​ស្រ​ឡូ​ន និង​ពណ៌​ពេញ​និយម​បែប​ស៊ី​វិ​ល័យ គឺ​ទប់ចិត្ត​មិន​ទិញ​មិន​បាន​ហ្មង៎៕

តោះ​សន្សំ​លុយ រង់ចាំ​បន្តិច សំណព្វចិត្ត​របស់​អ្នក​ទាំងអស់​ជិត​មក​ដល់​ហើយ​!
ហ្វេ​ន​ៗ​ដែល​រង​ចាំ​ដូរ​ស៊េរី អាច​មើល​វី​ដេ​អូ​អំពី រូបរាង កាមេរ៉ា និង​ពណ៌​តិច​ៗ​សិន មុន​នឹង​មក​ដល់​កម្ពុជា​!

https://www.youtube.com/watch?v=tUh6go_w88s&feature=youtu.be

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ