ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ល​កាត​ផ្តល់​រង្វាន់​ដ៏​ធំ​អស្ចារ្យ រថយន្ត​​ម៉ាក Mazda 2 ស៊េរី​ឆ្នាំ 2020 ជូន​ដល់​អតិថិជន​របស់​កម្មវិធី កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 29 ខែកក្កដា ឆ្នាំ 2020កម្មវិធី​កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី​១ ដែល​កំពុង​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​សែ​ល​កាត បាន​ឈាន​មក​ដល់ទី​បញ្ចប់​ហើយ​នា​ក្នុងថ្ងៃនេះ…

ភ្នំពេញ ថ្ងៃ​ទី 29 ខែកក្កដា ឆ្នាំ 2020
កម្មវិធី​កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី​១ ដែល​កំពុង​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​សែ​ល​កាត បាន​ឈាន​មក​ដល់ទី​បញ្ចប់​ហើយ​នា​ក្នុងថ្ងៃនេះ (29 កក្កដា​) ជាមួយនឹង​ការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​ធំ​អស្ចារ្យ ដែល​ជា​រថយន្ត​ម៉ាក Mazda 2 ស៊េរី​ឆ្នាំ 2020 ។

អតិថិជន​មហា​សំណាង​របស់​សែ​ល​កាត លោកពូ សុខ​ទៀន បាន​បង្ហាញ​នូវ​អារម្មណ៍​ត្រេកអរ​ឥត​ឧបមា​ជា​ពន់ពេក នៅ​ពេល​គាត់​ទទួល​បាន​នូវ​ដំណឹង​ដែល​មិន​នឹក​ស្មាន​ដល់​នៃ​ការ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​បំផុត​នេះ ដោយ​គាត់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា រថយន្ត​ដ៏​ថ្មី​សន្លាង​នេះ នឹង​អាច​ជួយ​សម្រាល​បន្ទុក​របស់​ក្រុម​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​យ៉ាងច្រើន​ជាក់​ជា​មិន​ខាន​។

ទន្ទឹម​នឹង​ការ​ផ្តល់​ជូន​រង្វាន់​ធំ​បំផុត​ប្រចាំ​កម្មវិធី សែ​ល​កាត ក៏​បាន​ប្រគល់​ជូន​នូវ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X សរុប​ចំនួន 53 គ្រឿង រួម​ទាំង​ទិន្នន័យ​អ៊ី​ន​ធើ​ណិ​ត​និង​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ ដែល​មាន​សរុប​គិត​ជា​ទឹកប្រាក​ចំនួន​ជាង​50​ម៉ឺន​ដុល្លារ ពោល​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា កម្មវិធី​កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! គឺជា​កម្មវិធី​ដ៏​ពេញ​និយម និង​ជោគជ័យ​បំផុត​មួយ​របស់​ក្រុមហ៊ុន​សែ​ល​កាត មក​ទល់​បច្ចុប្បន្ន​នេះ​។

អតិថិជន​ទាំងអស់​របស់​សែ​ល​កាត អាច​ធ្វើការ​បញ្ចូល​ទឹកប្រាក់​ដោយ​ប្រើប្រាស់​កាត​ប្រភេទ​ថ្មី 5,000 រៀល (1.25 ដុល្លារ​) និង 10,000 រៀល (2.50 ដុល្លារ​) បាន​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ 2020 នេះ​មក​ម្ល៉េះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្តល់​ជូន​នេះ គឺជា​ការ​ឆ្លើយ​តប​របស់​សែ​ល​កាត ទៅ​នឹង​ការ​ស្នើ​សុំ​របស់​អតិថិជន ក្នុង​ការ​ផ្តល់​ជូន​នូវ​កាត​កោស​ដោយ​គិត​តម្លៃ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក។

លោក អៀន វ៉ា​ត​សុ​ន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មាន​ប្រសាសន៍​ថា​៖ “​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​ជា​មោទនភាព​របស់​ជាតិខ្មែរ យើង​ពិត​ជា​មាន​ក្តី​សោមនស្ស​បំផុត សម្រាប់​ឱកាស​ក្នុង​ការ​តបស្នង​ទៅ​កាន់​សហគមន៍​វិញ ក៏​ដូច​ជា​ការ​ផ្តល់​រង្វាន់​ជូន​ដល់​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​របស់​យើង ដែល​ភាគច្រើន ពួក​គាត់​កំពុង​ត្រូវការ​ការ​គាំទ្រ​បន្ថែម​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​”​។

“​យើង​នឹង​បន្ត​កម្មវិធី​ផ្តល់​រង្វាន់​ជូន​ដល់​អតិថិជន​របស់​យើង រួម​ទាំង​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​បត់បែន​ខ្ពស់ និង​មាន​អត្ថប្រយោជន៍​ច្រើន​សម្បូរ​បែប តួយ៉ាង​ដូច​ជា​គម្រោង Cellcard 4U នេះ​ជាដើម ដោយ​យើង​បាន​ដាក់​ដំណើរការ​ឱ្យ​អតិថិជន​ប្រើប្រាស់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​-19”​។

រាល់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! នឹង​ត្រូវ​ប្រកាស​ឈ្មោះ​ជូន​រៀងរាល់ថ្ងៃ​ពុធ វេលា​ម៉ោង 11 ព្រឹក នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សែ​ល​កាត​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ សែ​ល​កាត នឹង​ធ្វើការ​រៀបចំ​កម្មវិធី​កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី 2 ដោយ​នឹង​ដាក់​ដំណើរការ​រយៈពេល 6 ខែ​ពេញ រួម​ទាំង​ផ្តល់​ជូន​នូវ​រង្វាន់​ថ្មី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ