ក្មួយសារភាពថា ទប់កំហឹងមិនបាន ក្រោយ​ធ្វើសកម្មភាពលើ​ឪពុកមា


ខេត្តកំពង់ធំ ៖ យុវជនម្នាក់​ត្រូវសមត្ថកិច្ច​​ឃាត់ខ្លួន​ បន្ទាប់ពី​ឪពុកមាប្តឹងថា ជនសង្ស័យជា​ក្មួយ​បាន​ទាញ​ចបកាប់ វាយ​​សំពង បណ្តាល​ឱ្យ​រង​​របួសធ្ងន់ ។​

ហេតុការណ៍​​ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី​២៩ កក្កដា ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​អូ​អង្គរ ឃុំ​សា​គ្រាម​ស្រុក ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​ លុះដល់​វេលា​ម៉ោង​១២ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ទើប​មានការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មួយ ។​

​ជនសង្ស័យជាក្មួយ​​ឈ្មោះ ផល ផាត ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះជា​ឪពុកមា​ឈ្មោះ​គៀន គឿ​ន ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ។ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

លោក​វរសេនីយ៍ត្រី អ៊ា​ត គឹ​ម​អ៊ា​ន់ អធិការរង​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ​បាន​ឱ្យ​ដឹង​ថា ករណី​​​ខាងលើ​នេះ​បានកើតឡើង​កាលពីថ្ងៃ​ទី​២៩ កក្កដា មកម៉្លេះ បង្កឡើង​ដោយ​ជនសង្ស័យម្នាក់​ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ជន​រង​គ្រោះ​បាន​យក​ចបកាប់​ទៅ​វាយសំពង​ជនរងគ្រោះ​ជា​ឪពុកមា​ ​បណ្តាល​ឲ្យ​រយះ​សាច់​ និ​ង​បាក់​ស្មងជើង​ខាងស្តាំ ក្នុង​ពេល​ឈ្លោះប្រកែក​ជេរ​គ្នា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​ពេល​ដែល​សមត្ថកិច្ច​នគរបាល​​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក ក៏​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ដើម្បីកសាង​​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី​​។

លោក​អធិការរង​​បាន​បន្ត​ថា​ ​នៅ​ចំពោះ​មុខ​សម្ថ​កិច្ច​ ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា​មូលហេតុ​ដែល​ខ្លួន​កាប់​ឪពុក​មា គឺ​ដោយសារ​តែ​ខឹង​​ឪពុកមា​ស្រវឹងស្រា​ហើយ​ស្រែក​ឡូឡា​ជេរ​​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យខ្លួន​​ទប់​កំហឹង​មិន​បាន ក៏​ទាញ​ចបកាប់​​វាយ​​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ