«The New Isuzu MU-X Blue Power» រថយន្តប្រភេទ SUV ថ្មី ជាមួយការបញ្ចុះតំលៃច្រើនកប់
- ភ្នំពេញ
The New Isuzu MU-X Blue Power ជារថយន្តប្រភេទ SUV ដ៏ប្រណិត និងមានផាសុកភាពដែលបាននាំមកជាមួយនឹងការផ្លាស់ប្តូរថ្មីពីផ្នែកខាងក្នុងទៅផ្នែកខាងក្រៅទាំងរចនាបថ ទាំងភាពឆើតឆាយ និងផាសុកភាពដែលបង្ហាញពីមោទនភាពរបស់រថយន្ត ។ វាផ្តល់នូវការអនុវត្តការបើកបរដ៏ពិសេសមួយតាមរយៈម៉ាស៊ីនដែលល្អបំផុត 3.0 និង 1.9 លីត្រ, ជាមួយនឹងការសន្សំសំចៃប្រេងឥន្ធនៈដ៏អស្ចារ្យ ខណៈពេលដែលមានការផ្តល់ជូននូវសុវត្ថិភាពខ្ពស់បំផុតនៃស្តង់ដារអ៊ីស៊ូហ្ស៊ុ ដែលបានជឿទុកចិត្តដោយម្ចាស់រថយន្តទូទាំងពិភពលោកនេះជាការឆ្លើយតប់ទៅនឹងរបៀបរស់នៅគ្រប់ទិដ្ឋភាពទាំងអស់ ។

សូមមើលលក្ខណៈពិសេសទាំងអស់របស់ The New Isuzu MU-X Blue Power ទាំងអស់គ្នា :
ភាពខ្លាំង និងការតំណើរការ
ការបើកបរមានអានុភាពខ្ពស់នៅគ្រប់កម្រិតល្បឿន និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈដែលមានលក្ខណៈប្លែកជាបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ។
• Isuzu 3.0 Ddi VGS Turbo កំលាំងសេះ163 hp ស្មើនឹង 3,200 ជុំ/នាទី និងកំលាំងអូសសន្ដោង 380 ញ៉ូតុន-ម៉ែត ស្មើនឹង 1,800 – 2,200 ជុំ/នាទី
• ប្រអប់លេខអូតូ 5 លេខអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលរួមជាមួយប្រព័ន្ធ REV TRONIC ដែលអាចជ្រើសរើសប្តូរទៅជាប្រអប់លេខដៃបានយ៉ាងរហ័ស អ្នកអាចរីករាយជាមួយការបើកបរ និងមានទំនុកចិត្តខ្ពស់
• បូមរ៉ូស័រ COIL SPRING មាននៅលើកង់ទាំងបួនដែលមានប្រដាប់ស្រូបយកហ្គាស ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយភាពឃ្លីងឃ្លោង (LINEAR HANDLING) និង ប្រព័ន្ធទប់លំនឹងពេលបើកបរ (FLATE RIDING).
• ប៉ូមផ្នែកខាងក្រោយជាប្រភេទ 5 LINK ធ្វើឲ្យការបើកបរលើដង់ផ្លូវមានលំនឹងល្អបំផុត
• ប្រព័ន្ធបញ្ជា Terrain Command ជាប្រព័ន្ធ 4WD មានភាពត្រឹមត្រូវច្បាស់លាស់និង ងាយស្រួលបញ្ជាដោយប្រើតែត្រឹមតែម្រាមដៃប៉ុណ្ណោះ។

សុវត្ដិភាព & ភាពធន់
ប្រព័ន្ធជំនួយពេលឡើងចំណត់ (HSA) ដើម្បីការពារស្វ័យប្រវត្តិ មិនអោយរថយន្តរអិលថយក្រោយនៅលើជម្រាលណាមួយ មុនពេលចេញដំណើរទៅមុខទៀត និងមានប្រព័ន្ធគ្រប់គ្រងល្បឿនពេលចុះចំណោត (HDC) ដែលអាចជួយទប់ល្បឿនរថយន្តពេលចុះចំណោត ដោយមិនបាច់ជាន់ហ្វ្រាំង។

ប្រព័ន្ធហ្វ្រាំង ABS ជាមួយ EBD និង BA បញ្ឈប់ និងគ្រប់គ្រងរថយន្ដបានល្អសូម្បីតែនៅលើស្ថានភាពផ្លូវរអិលក៏ដោយ ប្រព័ន្ធ ESC និង TCS ជួយទប់លំនឹងរថយន្តពេលបង្កើនល្បឿន ជាមួយពោងសុវត្ថិភាព 6 ជួយការពារការរងរបួស ពេលមានគ្រោះថ្នាក់។
ផ្នែកខាងក្រៅ
ជាមួយនឹងកាប៊ីន ដែលស្អាតមានភាពប្រណិតល្អ និង មានភាពធន់គ្រប់ស្ថានភាពផ្លូវ។
• រូបរាងថ្មីប្លែក រួមទាំងការរចនាផ្នែកខាងមុខបែប 3D
• មានឈ្នាន់ចំហៀង និង កង់យ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ

ផ្នែកខាងក្នុង
ការបោះជំហានថ្មីមួយរបស់ The New Isuzu MU-X ជារថយន្តដឹកអ្នកដំណើរលំដាប់ខ្ពស់ និង រកឃើញនូវផាសុខភាពកម្រិតថ្មីមួយ។
• “ISUZU UNIVERSAL DESIGN” ការរចនាម៉ូត កាប៊ីនដ៏ធំទូលាយ ដែលបង្កើតនូវភាពងាយស្រួលទាំងអ្នកបើកបរ និងអ្នកដំណើរ
• ការរចនាកៅអីអង្គុយ ត្រូវតាមស្តង់ដារផាសុកភាព
• ប្រព័ន្ធសំឡេងពិសេសមាន Speaker ចំនួន ៨គ្រាប់ ព័ទ្ធជុំវិញ និង ម៉ូនីទ័រនៅជាប់ពិដានដែលភ្ជាប់មកជាមួយស្រាប់
• កៅអីជួរទី២ (60:40) និងជួរទី៣ (50:50) អាចបត់រាបស្មើសម្រាប់ដាក់អីវ៉ាន់បានកាន់តែច្រើន
• មានថតច្រើនដែលអាចទុកឯកសារ ឬរបស់ផ្ទាល់ខ្លួនបានយ៉ាងងាយ
• ប្រព័ន្ធអូឌីយ៉ូអេក្រង់ថាច់ស្ក្រីន ៨អ៊ីញ ដែលមានភ្ជាប់ USB , AUX និងភ្ជាប់ប្ល៊ូធូសបាន
សម្រាប់អតិថិជនទាំងអស់ដែលចាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះបើកបរសាកល្បង មិនតែប៉ុណ្ណោះក៏មានការបញ្ចុះតម្លៃរហូតដល់ 3.000$/1គ្រឿងផងដែរ…ប្រញាប់ឡើង!ចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម ឬ ចង់បើកបរសាកល្បង សូមចូលទៅកាន់ហ្វេសប៊ុកផេក Isuzu Cambodia (https://www.facebook.com/IsuzuCambodia/) ឬទាក់ទងផ្នែកលក់ K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 or 017 888 594
Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 023 900 798/096 2009 237
Contact Person: Nouch Timouyla
ចែករំលែកព័តមាននេះ