ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ​ក្រុមហ៊ុន​គ្រឿងសង្ហារិម​ធំ​មួយ​ចែក​ជែ​ល​លាងដៃ​សម្លា.ប់​មេរោគ​ដោយ​ឥត​គិតថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣១ កក្កដា ២០២០ កម្ពុជា​យើ​ង​មាន​ករណី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​សរុប ២៣៤​នាក់ ចំនួន​សម្រាក់​នៅ​ពេទ្យ ៧០​នាក់…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣១ កក្កដា ២០២០ កម្ពុជា​យើ​ង​មាន​ករណី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​សរុប ២៣៤​នាក់ ចំនួន​សម្រាក់​នៅ​ពេទ្យ ៧០​នាក់ ចំនួន​ជា​សះ​ស្បើ​យ​សរុប ១៦៤​នាក់ និង​ស្លាប់​គ្មាន ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជា​និច្ច ដូច្នេះ​សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើមិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅ​ឡើយ ។

ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្រុមហ៊ុន ថា​នី ដា​នី ដែល​ជា​ក្រុម​ហ៊ុន​ចែកចាយ​ពូក​សុខភាព និង​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ​ធំ​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ចែក​ជូន​នូវ​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ចំនួន ៥​ម៉ឺន​ដប នៅ​គ្រប់​សាខា​របស់​ក្រុមហ៊ុន ថា​នី ដា​នី គ្រឿងសង្ហារិម រយៈពេល 3​ថ្ងៃ ដូច្នេះ​បងប្អូន​អាច​ទៅ​យក​បាន​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​សាខា​ក្រុមហ៊ុន​ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម​៖

1- សាខា​សែន​សុខ
ទីតាំង​ហាង ៖ ផ្ទះ​លេខ 1, 2, 3, 4, ផ្លូវ​សែន​សុខ (1986) កែង​ផ្លូវ 1003, សង្កាត់​ភ្នំពេញ​ថ្មី​, ខណ្ឌ​សែន​សុខ​, រាជធានី​ភ្នំពេញ​។
ទូរស័ព្ទ​លេខ ៖ 097 511 7777 / 096 78 33336 / 099 669 995

2- សាខា​ស្ទឹង​មាន​ជ័យ
ទីតាំង​ហាង ៖ នៅ​លើ​ផ្លូវ​មុន្នី​រ៉េ​ត (​ជាប់​ផ្សារ​ទំនើប Fairplus), សង្កាត់​ស្ទឹង​មាន​ជ័យ​, ខណ្ឌមានជ័យ​, រាជធានី​ភ្នំពេញ​។
ទូរស័ព្ទ​លេខ ៖ 096 82 11119 / 096 8888 018 (​លេខ​ក្រុមហ៊ុន​)

3- សាខា​ច្បារ​អំពៅ
ទីតាំង​ហាង ៖ ចុះ​ពី​ស្ពាន​ច្បារ​អំពៅ​ប្រមាណ 300​មែ​ត្រ​នៅ​ខាងស្តាំ​ដៃ​, ផ្ទះ​លេខ 31, សង្កាត់​ច្បារ​អំពៅ​ទី​1, ខណ្ឌ​ច្បារ​អំពៅ​, រាជធានី​ភ្នំពេញ​។
ទូរស័ព្ទ​លេខ ៖ 096 86 11119 / 096 8888 018 (​លេខ​ក្រុមហ៊ុន​)

4- សាខា​កៀនស្វាយ
ទីតាំង​ហាង ៖ ជិត​ផ្សារ​ទំនើប​រតនា​ផ្លា​សា​កៀនស្វាយ

សូម​ជួយ Share ទាំងអស់​គ្នា​ ដើម្បី​អោយ​បងប្អូន​របស់​យើង​ដែល​នៅ​ជិត​ទីតាំង​ខាងលើ​បាន​មក​ទទួលយក​ទាំងអស់​គ្នា​…​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ