ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីយប់ប្តីចូលដេកជាធម្មតា លុះព្រឹកឡើងប្រពន្ធដាសឱ្យក្រោក​ ទើបដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​ការងារ​ដល់​ផ្ទះ​ជួល​វិញ​បាន​ផឹកស្រា​១​លី​ត្រជុំ​គ្នា​ជាមួយ​បងប្អូន​និង​មិត្តភក្ដិ​រួមការ​ងារ​រួច​ ទើប​ហូប​បាយ​អស់​២​ចាន បន្ទាប់​មក​ទើប​គាត់​ចូល​ដេក​ជាមួយ​ប្រពន្ធ​ជា​ធម្មតា ។​ លុះដល់​ព្រឹក​ឡើង​ ពេល​ប្រពន្ធ​​ដាស់​ឲ្យក្រោក​​ទៅ​ធ្វើការ ស្រាប់តែ​ប្រទះ​ឃើញ​​បុរសរងគ្រោះបាត់បង់ជីវិត​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​ការងារ​ដល់​ផ្ទះ​ជួល​វិញ​បាន​ផឹកស្រា​១​លី​ត្រជុំ​គ្នា​ជាមួយ​បងប្អូន​និង​មិត្តភក្ដិ​រួមការ​ងារ​រួច​ ទើប​ហូប​បាយ​អស់​២​ចាន បន្ទាប់​មក​ទើប​គាត់​ចូល​ដេក​ជាមួយ​ប្រពន្ធ​ជា​ធម្មតា ។​ លុះដល់​ព្រឹក​ឡើង​ ពេល​ប្រពន្ធ​​ដាស់​ឲ្យក្រោក​​ទៅ​ធ្វើការ ស្រាប់តែ​ប្រទះ​ឃើញ​​បុរសរងគ្រោះបាត់បង់ជីវិត​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា​ ​ជនរងគ្រោះ​បាត់បង់ជីវិត​តាំងពី​ពេល​ណា​នោះ​ទេ​ ។ ​ម្យ៉ាងទៀត​ក៏​អត់​បានដឹង​ថា​ ជនរងគ្រោះ​បាត់បង់ជីវិត​​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​សង្ស័យ​ថា បណ្ដាល​មក​ពី​ខ្យល់គ ចំណែក​នគរបាល​ប៉ុស្តិ៍​ស្នោរ បាន​ចុះ​ទៅ​កាន់​ទីនោះ​ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល ​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​​ឈ្មោះ​អ៊ា​ន ភាក់ អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ឈ្មោះ​យាន ឃន់ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​មានកូន​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។ ​គ្រួសារនេះ​ស្នាក់​នៅផ្ទះ​ជួល​​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​លេខ​៣ ក្រុម​១ ភូមិ​ត្រពាំង​វែង ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​ ​គាត់​តែងតែ​ក្រោកពីដំណេក​មុន​ប្ដី ហើយ​រៀប​ចំ​ដាំបាយ​ដាំទឹក​ដើម្បី​ហូប​មុន​នឹង​ចេញ​ទៅ​ធ្វើការ ដែល​នេះ​គឺជា​ទម្លាប់​ទៅ​ហើយ ​មិនតែប៉ុណ្ណោះ​គាត់​បាន​កំណត់​​ត្រឹម​វេលា​ម៉ោង​៥​និង​៥០​នាទីព្រឹក ​ក្រោយ​ពី​រៀបចំ​រួចរាល់​ ទើប​គាត់​ដាស់​ប្ដី​ឲ្យ​ក្រោក​ដើម្បី​រៀបចំ​ខ្លួន​ចេញ​ទៅ​ធ្វើការ​។ ​ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ក៏​ដូច​ច្នេះ​ដែរ ក្រោយ​ពី​រៀបចំ​ដាំបាយ​ទឹក​រួច​ គាត់​បាន​ដាស់​ប្ដី​​តាម​ទម្លាប់​រាល់ថ្ងៃ​គាត់​តែង​ស្រែកហៅ​ផង​និង​យកដៃ​ទះ​គូទ​ប្ដី​ផង ហើយ​រាល់ថ្ងៃ​ទះ​តែ​បន្តិច​គឺ​ប្ដី​ភ្ញាក់​ហើយ ប៉ុន្តែ​ថ្ងៃនេះ​អត់​កំរើក​សោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​គាត់​បាន​ចាប់​អង្រួនប្តី ​ស្រាប់តែសភាព​​រាងកាយរបស់ប្តី​រឹងអស់ទៅហើយ ​ដោយ​អត់​ដឹង​ថា​បាត់បង់ជីវិត​តាំងពី​ពេល​ណា​នោះ​ទេ ទើប​គាត់​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​និង​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​ជួយ​មើល ដោយ​មិន​ដឹ​ថា​ប្ដី​​បាត់បង់ជីវិត​​ដោយសារ​មូលហេតុ​អ្វី​នោះ​ឡើយ​។​

តាមប្រភពដដែលបានបន្តទៀត​ថា បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្នោរ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​នគរបាល​សង្ស័យ​ថា ប្ដី​គាត់​​បាត់បង់ជីវិត​​ដោយ​ខ្យល់គ​។​ ម្យ៉ាងទៀត​ កាល​​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ ខែកក្កដា ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​ងារ​វិញ​ ប្ដី​គាត់​បាន​ផឹកស្រា​១​លី​ត្រជុំ​គ្នា​ជាមួយ​បងប្អូន​និង​មិត្តភក្ដិ​រួមការ​ងារ​ហើយ​ហូប​បាយ​អស់​២​ចាន បន្ទាប់​មក​ទើប​​ប្តី​​ចូល​ដេក​ជាមួយ​គាត់​ធម្មតា លុះ​ព្រឹក​ឡើង​ស្រាប់តែ​​បាត់បង់ជីវិត​​បែប​នេះ ហើយ​មិនដឹង​ថា​​បាត់បង់ជីវិត​តាំងពី​ពេល​ណា​នោះ​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ