ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​សារ​អបអរសាទរ លោក​ជំទាវ យិ​ន ផា​ន្នី ថុ​ង អ៊ុយ​ប៉ា​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះរាជ​សារ​អបអរសាទរ លោក​ជំទាវ យិ​ន ផា​ន្នី ថុ​ង អ៊ុយ​ប៉ា​ង លោក​ជំទាវ ជាទី​ស្រឡាញ់​រាប់អាន ! អាត្មាភាព​ខ្ញុំ…

ព្រះរាជ​សារ​អបអរសាទរ លោក​ជំទាវ យិ​ន ផា​ន្នី ថុ​ង អ៊ុយ​ប៉ា​ង

លោក​ជំទាវ ជាទី​ស្រឡាញ់​រាប់អាន !

អាត្មាភាព​ខ្ញុំ សូម​សម្ដែង​អំណរ​សាទរ​ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ជូន​ចំពោះ លោក​ជំទាវ ដែល​ត្រូវ​បាន​គណៈសង្ឃ​ពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និកាយ​ធម្មយុត្ត​ខ្មែរ និង​រាជរដ្ឋាភិបាល​កម្ពុជា តែងតាំង​ឲ្យ​មាន​ស័ក្តិ​ជា ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ញត្តិ​ងារ ជា ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ។

ក្នុង​នាម​ជា​ពុទ្ធ​សាសនូបត្ថម្ភក៍ ដែល​ទទួល​បានការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ លោក​ជំទាវ តែងតែ​យក​អស់កម្លាំង​កាយ​ចិត្ត កសាង​សមិទ្ធផល​នានា លើ​ផ្នែក​ពុទ្ធចក្រ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកតម្កើង​វិស័យ​ព្រះពុទ្ធ​សាសនា​, ដែល​ជា​សាសនា​របស់​រដ្ឋ ឲ្យ មានការ​រីក​ចម្រើន ស្ថិតស្ថេរ គង់វង្ស​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ​។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រពៃ​ថ្លៃថ្លា​នេះ អាត្មាភាព​ខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនៈត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក តាម​អភិបាល​ឃុំគ្រង​រក្សា និង​ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ​ជូន​ចំពោះ លោក​ជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី សូម​បាន ប្រកបដោយ​ព្រះពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម លោក​ជំទាវ ទទួល​នូវ​ការ​ស្រឡាញ់​រាប់អាន​ពី​អាត្មាភាព​ខ្ញុំ​ក្នុង​ព្រះធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ