រាជធានីភ្នំពេញ៖ ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ សុខភាព និងការការពារអនាគតហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់កាន់តែខ្លាំងឡើង។ ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រែក្លាយការភ័យខ្លាចទៅជាទឹកចិត្តដ៏រឹងមាំ ដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការរៀប ចំផែនការអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរមួយសម្រាប់មនុស្សជាទីស្រលាញ់របស់ខ្លួន ។

អំឡុងពេលនៃការផ្ទុះខ្លាំងនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ កញ្ចប់នៃក្តី ស្រលាញ់ដែលរួមមាន៖ ម៉ាស់ និងជេលលាងដៃ ត្រូវបានរៀបចំដោយទីប្រឹក្សានៅតាមបណ្តាសាខានានា ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ពួកគាត់ ។

ការបណ្តុះបណ្តាលនានា នៅតែបន្តប្រព្រឹត្តទៅបានតាមរយៈប្រព័ន្ធឌីជីថល ដើម្បីធានាឲ្យបានថា ទីប្រឹក្សានៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឹក្សា ផ្តល់ផែនការអនាគតហិរញ្ញវត្ថុដល់អតិថិជន ។ សិក្ខាសាលាស្តីអំពី «អំណោយនៃក្តីស្រលាញ់សម្រាប់ក្រុមគ្រួសារ» និងការទំនាក់ទំនងជាមួយអតិថិជនទាំងអស់ ក៏ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលផងដែរ ។

ភាពរឹងមាំ និងការប្តេជ្ញាចិត្តទាំងនេះហើយ បានធ្វើឲ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខ នៅប្រទេសកម្ពុជា ។ គិតមកត្រឹមត្រីមាសទីពីរនៃឆ្នាំ ២០២០នេះ ទីប្រឹក្សារបស់យើងចំនួន ៣នាក់ បានសម្រេចគ្រប់លក្ខខណ្ឌសមាជិកភាពរបស់សមាគមលំដាប់ពិភពលោក Million Dollar Round Table (MDRT) ប្រចាំឆ្នាំ ២០២១ ។

អ្នកស្រី គី រស្មី ទីប្រឹក្សាប្រចាំទីក្រុងភ្នំពេញ បាននិយាយថា៖ «ក្នុងពេលវេលាដ៏លំបាកនេះ វាអាចជាឧបសគ្គសម្រាប់ពួកយើង ប៉ុន្តែវាក៏ជាឱកាសមួយ ដើម្បីបង្ហាញឲ្យឃើញអំពីការស្រលាញ់ និងការតាំងចិត្តក្នុងការការពារគ្រួសារកម្ពុជាផងដែរ»។

អ្នកស្រី គូ គីមហ៊ុច ទីប្រឹក្សាប្រចាំខេត្តសៀមរាប បានបង្ហើបពីបទពិសោធន៍របស់ខ្លួនថា៖ «អ្វីដែលយើងបានធ្វើមិនមែនជាសំណាងនោះឡើយ តែវាជាការគិតគូ និងរៀបចំជាយុទ្ធសាស្ត្រដែលក្រុមហ៊ុន មេនូឡាយហ្វ៍ បានបង្កើតឡើងសម្រាប់ជួយដល់ពួកយើង ដើម្បីបន្តបេសកកម្មនៅក្នុងបរិបទមួយដែលមិនបានព្រៀងទុកដូចជាជំងឺកូវីដ ១៩ នេះជាដើម» ។

លោក ភឹម សារ៉ាត់ ទីប្រឹក្សាប្រចាំខេត្តព្រៃវែង បានបញ្ជាក់បន្ថែមថា៖ «អ្វីដែលពួកយើងអាចសម្រេចបានថ្ងៃនេះ ក៏ដោយសារតែទំនុកចិត្ត ដែលពួកយើងខិតខំកសាងជូនប្រជាជនកម្ពុជា និងទទួលបានមកវិញនូវការជឿជាក់រយៈពេលវែង ក្នុងការជួយពួកគាត់រៀបចំផែនការអនាគតហិរញ្ញវត្ថុ»។

គួរបញ្ជាក់ផងដែរថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ជាអន្តរជាតិស្របតាមបទដ្ឋានដ៏ល្អឥតខ្ចោះរបស់អាជីវកម្មនានាក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងអស់រយៈកាលជាង ៩០ឆ្នាំមកហើយ គិតមកដល់ឆ្នាំ២ ០២០នេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ