ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ វឌ្ឍនៈ ដាក់ឱ្យដំណើរការសេវាធនាគារចល័ត (Mobile Banking) សម្រាប់ អតិថិជនទាំងអស់ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី មួយទៀតរបស់ ធនាគារ…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី មួយទៀតរបស់ ធនាគារ វឌ្ឍនៈ សម្រាប់ការដាក់ឱ្យដំណើរការនូវ «សេវាធនាគារចល័ត – Mobile Banking» ដែលជាសេវាហិរញ្ញវត្ថុឌីជីថលធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទឆ្លាតវៃ (Smart Phone) បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ។

This image has an empty alt attribute; its file name is Visual-02.jpg

ការដាក់ឱ្យដំណើរការនៃ «សេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ» នាពេលនេះ គឺជាការ បោះ ជំហានថ្មីមួយប្រកបដោយជោគជ័យរបស់ ធនាគារ វឌ្ឍនៈ ក្នុងការចូលរួមអភិវឌ្ឍ លើក ស្ទួយការធ្វើទំនើបកម្មសេវាកម្មតាមបែបឌីជីថលក្នុងវិស័យធនាគារ ដើម្បីឆ្លើយ តបឱ្យបាន ទាន់ពេលវេលាទៅនឹងតម្រូវការរបស់អតិថិជនលើសេវាហិរញ្ញវត្ថុមួយប្រកប ដោយភាពទំនើបងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ ដែលស្របតាមចក្ខុវិស័យវែងឆ្ងាយ និង ច្បាស់លាស់ក្នុងការធ្វើឌីជីថលរូបនីយកម្មលើប្រតិបត្តិការរបស់ធនាគារ ។

កម្មវិធី «សេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ» ត្រូវបានធ្វើតេស្តសាកល្បងយ៉ាងតឹងរ៉ឹង បំផុត ជាពិសេសលើការជ្រៀតចូលក្នុងប្រព័ន្ធទិន្នន័យរបស់អតិថិជនមុននឹងទទួលបាន នូវវិញ្ញាបនបត្របញ្ជាក់លើប្រព័ន្ធសុវត្ថិភាពពីក្រុមហ៊ុន THALES ដែលជាក្រុមហ៊ុនអន្តរ ជាតិមានកេរ្តិ៍ឈ្មោះល្បីខាងបច្ចេកវិទ្យាព័ត៌មាន និងដំណោះស្រាយលើបញ្ហាប្រព័ន្ធ សុវត្ថិភាពទិន្នន័យ ។

This image has an empty alt attribute; its file name is Visual-01.jpg

កម្មវិធីសេវាធនាគារចល័តនេះ មានផ្តល់ជូនអតិថិជននូវមុខងារជាច្រើនដែលមានភាព ទំនើបទាន់សម័យក្នុងការប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនដែលរួមមានការពិនិត្យមើលសមតុល្យគណនី (រួមទាំងប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន) ការផ្ទេរ ប្រាក់ក្នុងធនាគារ (គណនីរបស់ខ្លួន និងគណនីដទៃ) ការទូទាត់វិក្កយបត្រទឹក-ភ្លើង ការទូ ទាត់ប័ណ្ណឥណទាន ការបញ្ចូលប្រាក់ទូរស័ព្ទ ការគ្រប់គ្រងការប្រើប្រាស់លើប័ណ្ណ ការផ្តល់ ដំណឹងភ្លាមៗ ការពិនិត្យមើលប្រតិបត្តិការលម្អិត ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត ។

សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ (Vattanac Bank App) អាចទាញយកបានយ៉ាងងាយ ស្រួលតាមរយៈ App Store ចំពោះទូរស័ព្ទចល័តប្រើប្រព័ន្ធ iOS និង Play Store ចំពោះទូរ ស័ព្ទចល័តប្រើប្រព័ន្ធ Android ឬតាមរយៈការយកទូរស័ព្ទឆ្លាតវៃ (Smart Phone) ស្កែនលើ QRCode ខាងក្រោម ។ ប្រសិនបើលោកអ្នកមានគណនីជាមួយធនាគារ វឌ្ឍនៈ លោកអ្នក នឹងអាចធ្វើប្រតិបត្តិការបានភ្លាមៗ ៕ អត្ថបទសហការ

http://

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ