ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ចិនតៃវ៉ាន់​ម្នាក់ និង​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា លោក សាយ ណូ​រ៉ា ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា លោក សាយ ណូ​រ៉ា ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ ចំនួន​២​នាក់ ពាក់​ពន្ធ​ករណី​ផលិត កែ​ច្នៃ រក្សា​ទុក ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រមាណ​២០០ គីឡូក្រាម​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ QIANG LIANG ភេទ​ប្រុស ជា​ជនជាតិ​ចិន បាន​ចោទប្រកាន់​ពី​បទ ផលិត រក្សា​ទុក កែ​ច្នៃ ជួញដូរ និង​ដឹក​ជញ្ជូន ចំណែក​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ភេទ​ប្រុស ចោទប្រកាន់​ពី​បទ រក្សា​ទុក ជួញដូរ នឹង​ដឹក​ជញ្ជូន​គ្រឿងញៀន ដោយ​ខុសច្បាប់​។

ក្រោយ​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ ជា​បណ្តោះអាសន្ន​។ ទាក់ទិន​នឹង​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ​នេះ ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ជា​ផ្លូវការ​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​លើ​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុស​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា​ក្តី​ប្រភព​ព័ត៌មាន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា៖

កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រតិបត្តិការ បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿង​មួយ​ករណី ដោយ​ចាប់​បាន​ឧក្រិដ្ឋជន​២​នាក់ ក្នុង​ចំណោម​មួយ​ក្រុម ដែល​រួម​គ្នា​ប្រព្រឹត្ត​បទល្មើស​ជា​ប្រព័ន្ធ ដោយ​មាន​គម្រោងការ​ដឹក​ថ្នាំ​ញៀន ឆ្លង​ដែន​ចេញពី​ប្រទេស​មី​យ៉ា​ន​ម៉ា ឆ្លងកាត់​ប្រទេស​ឡាវ និង​ថៃ ចូល​មក​កម្ពុជា​ប្រមាណ ៣០០​គីឡូក្រាម ក្នុង​គោលបំណង​នាំ​បន្ត​ទៅ​កាន់​កោះ​តៃវ៉ាន់ ប្រទេស​ចិន​។

ប្រភព​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ជំនាញ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ នៅ​ថ្ងៃខែ​ខាងលើ​នេះ បាន​ដាក់​កម្លាំង​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ជនជាតិ​ខ្មែរ នៅ​ចំណុច​មុខ​ខុន​ដូ បាលី​រី​ស្សត​៣ ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​រូបគេ​បាន​ទៅ​ចាំ​យក​ឥ​វ៉ា​ន់​(​ថ្នាំ​ញៀន​)​ដាក់​តាម​រថយន្ត​ពី​ក្រុមហ៊ុន​មួយ​។ បន្ទាប់​ជនជាតិ​ខ្មែរ ម្នាក់​នោះ ហើយ​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់​ជនជាតិ​ចិន​(​ហ្វី​លី​ពី​ន​)​ម្នាក់​ទៀត​ដែល​មានឈ្មោះ QIANG LIANG នៅ​ចំណុច​ផ្លូវ​លេខ​១០៥K មុខ​វត្ត​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២ នាក់​ខាងលើ​នេះ​រួច​មក សមត្ថកិច្ច​បាន​នាំ​ខ្លួន ជនសង្ស័យ​ទៅ​ឆែកឆេរ​បន្ទប់​មួយ នៅ​ជាន់​ទី​៣០ នៃ​អឹ​ផាត​មិន​បាលី​រី​ស្សត​២ ក្នុង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​រក​ឃើញ​សារធាតុ​ញៀន ឧបករណ៍ និង​សម្ភារ​រួម​ទាំង​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​មួយ​ចំនួន​ធំ ដែល​ក្រុម​ជនឧក្រិដ្ឋ រក្សា​ទុក​សម្រាប់​កែ​ច្នៃ​ផលិត​គ្រឿងញៀន​។ មក​ដល់​ពេល​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់ បាន​បង្ហាញ ពី​តួលេខ​សុទ្ធ​អំពី​សារធាតុ​នោះ​នៅឡើយ​ទេ គ្រាន់តែ​មាន​ព័ត៌មាន​ថា ប្រ​តិ​បត្ត​ការ​នោះ​រឹបអូស​ថ្នាំ​ញៀន និង​សារធាតុ​ផ្សំ​ប្រមាណ​២០០​គីឡូក្រាម ខណៈ​ជនសង្ស័យ​២ នាក់​តំណាង​អយ្យការ​ចោទប្រកាន់ និង​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ ជា​បណ្តោះអាសន្ន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ