ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកក្រូចអាយស៍ នាំយកភាពរំភើបមិនធម្មតាជូនអ្នកគាំទ្រសិល្បៈខ្មែរកក្រើកពេញ ណូរ៉ូ ម៉ល តែម្តង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០មកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស…

រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០មកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ទស្សនីយភាពដ៏រំភើបរីករាយមិនធម្មតា តាមរយៈកម្មវិធី «សិល្បៈស្រុកយើង» ដែលមានការសម្តែងល្ខោនខោល របាំប្រពៃណី និងចម្រៀងពី Smallworld Smallband ក្រុមតូច ជាពិសេសការផ្តល់ទឹកក្រូចអាយស៍ ដោយឥតគិតថ្លៃរាប់រយដប ជូនអ្នកទស្សនានៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ។

This image has an empty alt attribute; its file name is photo_2020-07-27_13-33-25.jpg

កញ្ញា មុនីនាថ និយាយថា៖ «នាងខ្ញុំអត់ស្តាយក្រោយសោះ ដែលមករង់ចាំមើលការសម្តែងនៅថ្ងៃហ្នឹង ។ ខ្ញុំសូមសរសើរដល់ការរៀបចំឲ្យមានកម្មវិធីបែបហ្នឹង ដែលខ្ញុំអាចមកមើលល្ខោនខោល ហើយបានជួបជាមួយអាយដលទៀត ។ លើសពីនេះបានកាដូទឹកក្រូចអាយស៍ IZE ដ៏ឆ្ងាញ់ពិសា ។ ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏អរគុណអាយស៍ IZE ដែលគិតគូរដល់ហ្វេនដូចខ្ញុំជាដើម» ។

This image has an empty alt attribute; its file name is DSC_3361.JPG

លោក ពិសិទ្ធ និស្សិតផ្នែកច្បាប់ ឲ្យដឹងថា៖ «ចាំយូរហើយបង ។ ខ្ញុំចង់មើលល្ខោនខោលផ្ទាល់យូរហើយ ។ អ្វីដែលខ្ញុំមិនបានរំពឹងទុក គឺបានអាយស៍ IZE ហ្វ្រី ហើយបើកមកត្រូវរង្វាន់ ៥ពាន់ទៀត ហេងនោះហេង ! កាន់តែសប្បាយចិត្តមួយទៀត គឺបានសុំថតរូបជាមួយអាយដលកេសរទៀត» ។

This image has an empty alt attribute; its file name is photo_2020-07-28_11-09-56.jpg

គួរជម្រាបផងដែរថា «សិល្បៈស្រុកយើង» ដែលធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ចាប់ផ្ដើមដំណើរការឡើងវិញ ដោយធ្វើការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង ៥ ដល់ ៧:៣០ល្ងាច ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is photo_2020-07-28_11-10-53.jpg
http://

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ