ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់មកវិញដោយសម្ដែងរាល់ចុងខែនៅផ្សារទំនើប ជីបម៉ុង ណូរ៉ូ ម៉ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះគម្រោង «សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមដំណើរការឡើងវិញជាមួយនឹងការសម្តែងសិល្បៈខ្មែរ…

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះគម្រោង «សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមដំណើរការឡើងវិញជាមួយនឹងការសម្តែងសិល្បៈខ្មែរ ដែលបើកឲ្យចូលទស្សនាដោយសេរីនៅមណ្ឌលផ្សារទំនើប ជីបម៉ុង ណូរ៉ូ ម៉ល ក្រោយផ្អាកដំណើរការមួយរយៈ ។

This image has an empty alt attribute; its file name is 6%2B%25283%2529.JPG

ការបើកដំណើរការឡើងវិញនៃគម្រោង «សិល្បៈស្រុកយើង» នេះបង្ហាញពីមហិច្ឆិតាបន្តបំផុសគំនិតកូនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយឲ្យចូលរួមគាំទ្រទេពកោសល្យ និងស្នាដៃសិល្បៈខ្មែរ ដែលបានបន្សល់ជាកេរមរតកតាំងពីយូរយារណាស់មកហើយ ។

This image has an empty alt attribute; its file name is 5%2B%25283%2529.JPG

លោកបណ្ឌិត អុឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ការសម្រេចឲ្យគម្រោង «សិល្បៈស្រុកយើង» ត្រឡប់មក វិញ ដោយប្រារព្ធធ្វើនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រសិល្បៈខ្មែរ ដើម្បីទៅទស្សនា ក៏ដូចជាដើម្បីចូលរួមអភិរក្សទម្រង់សិល្បៈខ្មែរឲ្យកាន់តែល្បីរន្ទឺខ្លាំងជាងមុន» ។

This image has an empty alt attribute; its file name is 8%2B%25283%2529.JPG

គួរបញ្ជាក់ផងដែរថា កម្មវិធី «សិល្បៈស្រុកយើង» ប្រារព្ធធ្វើចំនួន ៦ លើក ចាប់ពីខែកក្កដា នេះរហូតដល់ខែធ្នូ ដាច់ឆ្នាំ ២០២០ ដោយរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចុងក្រោយនៃចុងខែនីមួយៗ នៅមណ្ឌលផ្សារទំនើប ជីបម៉ុង ណូរ៉ូ ម៉ល ៕ អត្ថបទសហការ

http://

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ