ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមពាក្យសម្តីសោះ! ជាងឈើ​ម្នាក់​ហ៊ាន​លើកដៃប្រល័យជីវិត​ជាងសំណង់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ បុរស​ជា​ជាងឈើ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដឹក​ជាងសំណង់​ម្នាក់​ទៀត​ចេញពីផ្ទះ​ទៅ​កាន់​កន្លែង​ផឹក​ស៊ី​មួយកន្លែង​ លុះ​ពេល​ផឹកស្រា​រហូត​ស្រវឹង​​ធ្លាក់ភ្នែក​ ស្រាប់​តែ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​​កើតឡើង បន្ទាប់​ពី​ការ​ជជែក​គ្នា​តឹង​ស​រ​សៃ​ក​អត់​មាន​អ្នក​ឈ្នះ​និង​អត់​មាន​ចាញ់​ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​កើតឡើង​។ ខណៈនោះ​បុរសជា​ជាងឈើ កញ្ឆក់​បាន​ឈើ​ជ្រុង​ជើង​គ្រែ​វាយ​សំពង​ទៅ​លើ​បុរសជា​ជាងសំណង់​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​ក៏បានបាត់បង់ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ…

​រាជធានី​ភ្នំពេញ ​៖ បុរស​ជា​ជាងឈើ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដឹក​ជាងសំណង់​ម្នាក់​ទៀត​ចេញពីផ្ទះ​ទៅ​កាន់​កន្លែង​ផឹក​ស៊ី​មួយកន្លែង​ លុះ​ពេល​ផឹកស្រា​រហូត​ស្រវឹង​​ធ្លាក់ភ្នែក​ ស្រាប់​តែ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​​កើតឡើង បន្ទាប់​ពី​ការ​ជជែក​គ្នា​តឹង​ស​រ​សៃ​ក​អត់​មាន​អ្នក​ឈ្នះ​និង​អត់​មាន​ចាញ់​ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​កើតឡើង​។ ខណៈនោះ​បុរសជា​ជាងឈើ កញ្ឆក់​បាន​ឈើ​ជ្រុង​ជើង​គ្រែ​វាយ​សំពង​ទៅ​លើ​បុរសជា​ជាងសំណង់​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​ក៏បានបាត់បង់ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។ ​បន្ទាប់​មក​ជនដៃដល់ជា​ជាងឈើ​​ម្នាក់​នោះ​មិន​អាច​រត់គេច​ខ្លួន​រួច​នោះ​ឡើយ ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រលួស​ឃាត់ខ្លួន​បាន រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្រោមផ្ទះ​មួយ​កន្លែង​ ​តាម​ផ្ល​វ​បេតុង ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

យោង​តាម​របាយការណ៍​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​ជន​ដៃដល់​ខាងលើ​នោះ​ឈ្មោះ​បាន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ ចំណែក​បុរស​ដែល​បាត់បង់ជីវិត​​ឈ្មោះ សោម ចិន្ដា អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​​មួយកន្លែង​ ​នៅ​ក្នុងភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ​និង​មានស្រុក​កំណើត ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ដឹក​បុរស​រង​គ្រោះ​ដល់​ផ្ទះ​ជួល ​រួច​បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផឹក​ស៊ី​ខាងលើ​ជួបជុំ​គ្នា​ជាមួយ​និង​មិត្តភក្តិ​ដែល​ជា​កម្មករ​សំណង់​២​នាក់​ទៀត​។

​តាម​ប្រភពដដែលបានបន្តទៀត​ថា ​ក្រោយ​ពេល​ផឹកស្រា​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​បាន​និយាយ​ទាក់​ពាក្យ​សម្ដី​គ្នា​រហូត​ក្លាយទៅជា​ទំនាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង​យ៉ាង​ខ្លាំង​រវាង​ជន​ដៃដល់​និង​ជន​រង​គ្រោះ ព្រមទាំង​ឈាន​ដល់​ការ​ប្រើ​ហិ​ង្សា​វាយតប់​គ្នា​កើតឡើង​។ ​ខណៈនោះ​ជាងឈើ​បាន​ទាញ​ដំបង​ឈើ​ជ្រុង​ជើង​គ្រែ​វាយ​សំពង​ក្បាល​ជន​រង​គ្រោះ​ចំនួន​៣​ដំបង ​បណ្ដាល​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដួល​ដេក​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​យប់​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​នោះ​ បុរស​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទី​ពេទ្យ​ឯកជន​​ដែរ ​ប៉ុន្តែ​ដោយ​សារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​​បាត់បង់​ជីវិត ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​រលួស​បាន​ចុះ​ទៅ​អន្តរាគមន៍​ស្រាវជ្រាវ​ទាំង​យប់ និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សព​ជនរងគ្រោះ​តាម​ជំនាញ​។

​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ នគរ​បាល​ខាងលើ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​ ​រួច​បញ្ជូន​​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ រីឯ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ