ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុកខំខ្ចីលុយគេដើម្បីកូន តែសំណាងល្អបានក្រវិលកំប៉ុងវើក WURK ជួយដោះបំណុល !

3 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន ផេង វណ្ណឆ័យ វ័យ ១៧ឆ្នាំ ត្រូវរំសាយអស់ទុក្ខកង្វល់អំពីឪពុកដែលខ្ចីលុយអ៊ំប្រុសទៅទិញម៉ូតូសម្រាប់ឲ្យខ្លួនជិះទៅរៀន ក្រោយពេលគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមមួយកំប៉ុងត្រូវរង្វាន់ ។…

យុវជន ផេង វណ្ណឆ័យ វ័យ ១៧ឆ្នាំ ត្រូវរំសាយអស់ទុក្ខកង្វល់អំពីឪពុកដែលខ្ចីលុយអ៊ំប្រុសទៅទិញម៉ូតូសម្រាប់ឲ្យខ្លួនជិះទៅរៀន ក្រោយពេលគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមមួយកំប៉ុងត្រូវរង្វាន់ ។

វណ្ណឆ័យ បានរៀបរាប់ថា៖ «ខ្ញុំជាសិស្សនៅឡើយ កំពុងរៀនថ្នាក់ទី ១១ មិនទាន់ចេញទៅធ្វើការរកកម្រៃអ្វីបាននៅឡើយទេ ។ ចំណែកឪពុកខ្ញុំជាជាងសំណង់ ។ ដោយសារអាណិតខ្ញុំដែលត្រូវទៅរៀនឆ្ងាយ ហើយជិះទៅជាមួយគេរាល់ថ្ងៃ គាត់ក៏បានខ្ចីលុយបងប្រុសគាត់ទិញម៉ូតូឲ្យខ្ញុំ ។ ខ្ញុំពិបាកចិត្តមិនចាញ់គាត់ដែរ ដែលត្រូវឃើញពុកសងរំលស់លុយនោះរាល់ខែ ខណៈពេលដែលអ៊ំខ្ញុំគាត់ត្រូវការលុយបន្ទាន់ថែមទៀត ។ ស្រាប់តែថ្ងៃទី ១៤ កក្កដានេះ ខ្ញុំគាស់វើក WURKZ ដែលម៉ែទិញមក ៦កំប៉ុងទុកឲ្យពុក ក៏ឈ្នះបាន ៥លានរៀល ធ្វើឲ្យបញ្ហាទាំងអស់ត្រូវបានដោះស្រាយយ៉ាងធូរខ្សុយ» ។

ត្រឹម ១សប្តាហ៍ចាប់ពីថ្ងៃទី ១៣-២០ ខែកក្កដា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកបានអ្នកឈ្នះសរុបចំនួន ៥៩នាក់ ដែលនេះចាត់ទុកថា ជាតួលេខខ្ពស់បំផុតមួយសម្រាប់ការគាស់ឈ្នះងាយៗពីវើក WURKZ ។ ពិសា វើក សូមកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក រាប់រយកំប៉ុង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ