ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់ ! ហ៊ាន​ពាក់​ស្បែក​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ផង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង…

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង កែន​ណា​ឌី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​២១​អឺ​សូន្យ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដែល​បាន​តាំងខ្លួន​ជា​នគរបាល​ធ្វើការ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ផ្នែក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ស្លៀកពាក់​ឯកសណ្ឋាន នគរបាល​ជាតិ ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក រួម​នឹង​វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ៖ ១/​ឯកសណ្ឋាន​គ​របាល ការងារ​លេខ​៤ មួយ​កំ​ប្លេ មាន​ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ភ្ជាប់​ជាមួយ​អាវ​ស្រាប់​។ ២/​ក្រដាស់ប្រាក់​ដុល្លា​អា​មេ​រិ​ក​(​លុយ​សែន​) ប្រភេទ​ក្រដាស ១០០​ដុល្លារ ចំនួន​៥៨៩​សន្លឹក​។

៣/​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត​។ ករណី​នេះ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ អធិការដ្ឋាន​គ​របាល​ក្រុង តាម​បញ្ជា​របស់​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កំពង់ធំ និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ ថុ​ក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ