ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយក្រុម៦នាក់​ប្រល័យជីវិតបុគ្គ​លិក​ធនាគារម្នាក់គ្មានប្រណី

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មានករណីជនសង្ស័​យ​មួយក្រុម​មានគ្នា​ចំនួន​​៦​នាក់​បានធ្វើសកម្មភាព​យកដាវសាម៉ូរ៉ៃកាប់ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុង​អង្គុយ​និយាយគ្នា​លេងជាមួយមិត្តភក្តិ ។ ពាក់ព័ន្ធករណីនេះ​ត្រូវបាន​សមត្ថ​កិច្ច​​​​សន្និដ្ឋានជា​ជំហានដំបូង​ថា​ជា​រឿងគំនុំ ។​ ហេតុ​ការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង១១និង​២០​​នាទី​យប់​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ​២០២០…

ខេត្តកំពត ៖ មានករណីជនសង្ស័​យ​មួយក្រុម​មានគ្នា​ចំនួន​​៦​នាក់​បានធ្វើសកម្មភាព​យកដាវសាម៉ូរ៉ៃកាប់ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុង​អង្គុយ​និយាយគ្នា​លេងជាមួយមិត្តភក្តិ ។ ពាក់ព័ន្ធករណីនេះ​ត្រូវបាន​សមត្ថ​កិច្ច​​​​សន្និដ្ឋានជា​ជំហានដំបូង​ថា​ជា​រឿងគំនុំ ។​

ហេតុ​ការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង១១និង​២០​​នាទី​យប់​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ​២០២០ ​​នៅចំណុច​​មុខ​ផ្ទះសំណាក់​វិសាល​ ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ៣៣ ​ភូមិ​កំពង់ត្រាច​ ឃុំ​កំពង់ត្រាច​ខាងកើត​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត ។​

ជនរងគ្រោះ​​ឈ្មោះ​ភួង យ៉ាំង ​ភេទ​ប្រុស ​អាយុ​២០​ឆាំ្ន​ ​ជា​ភ្នាក់ងារ​ធនា​គារមួយកន្លែង ដែលបម្រើការ​ងារ​នៅ​​ស្នាក់​ការ​​ម្តុំ​ផ្សារ​ស្រុក​កំពង់ត្រាច​ ។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ​យុវជន​​រងគ្រោះ​កំពុង​តែ​អង្គុយ​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ភ​ក្ក័​ម្នាក់​ទៀត​នៅ​មុខផ្ទះសំណាក់ស្ថិតក្នុងភូមិឃុំកើតហេតុ​ខាងលើ ​ស្រាប់តែ​មាន​មនុស្ស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដោយ​មាន​កាន់​ដាវ​សា​ម៉ូ​រ៉ៃ​គ្រប់​ដៃ​កាប់​​បាន​ធ្វើសកម្មភាព​​ទៅ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ​ ​ចំណែក​មិត្ត​ភ​ក្ក័​ម្នាក់​ទៀត​ឈ្មោះ​ហុំ​ ពិសិដ្ឋ​ ​បាន​រត់គេច​​ខ្លួនរួច ​។ ​បន្ទាប់ពីកើតហេតុ ក្រុមជនសង្ស័យ​បាន​រត់គេចខ្លួនបាត់ស្រមោល ។​

យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​បាន​ធ្វើកា​រសន្និដ្ឋាន​​ជា​ជំហាន​ដំបូង​ថា ​ករណី​​ខាងលើ​​នេះគឺ​​ជា​រឿង​គំ​នុំ​ ។

ក្រោយពេលកើតហេតុ ​នគរបាល​កំពុង​​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​​ជនសង្ស័យ ដើម្បី​តាមចាប់ខ្លួន​យកមកចាត់ការ​តាមនីតិវិធី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ