សួនកម្សាន្តកុមារ Funderland ដែលល្បីខ្លាំងនៅប្រទេសឡាវបានបើកដំណើរការសាកល្បងនៅផ្សារទំនើបជីបម៉ុង ណូរូម៉ល ហើយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការដំណើរការសាកល្បងសួនកម្សាន្តកុមារ Funderland ដ៏ល្បីខ្លាំងពី ប្រទេសឡាវ កំពុងដំណើរការទៅយ៉ាងរលូននៅផ្សារទំនើបជីបម៉ុង ណូរូម៉ល ដោយទទួលការគាំទ្រពីមាតាបិតាជាច្រើននាំបុត្រធីតាតូចៗ មកចូលរួមសកម្មភាពកម្សាន្តជាមួយ ទីធ្លាដែលមានកូនបាល់រាប់ម៉ឺនគ្រាប់ ចង្អូលស្គីរំអិលខ្លួនដ៏សប្បាយ កន្រ្តកបាល់បោះ រឺស័រ លោត និងឧបករណ៍ល្បែងកម្សាន្តកុមារជាច្រើនទៀត ប្រកបដោយអនាម័យ និងសុវត្តិភាព ។

លោក គ្រីស្តូហ្វ តុង ប្រធានគ្រប់គ្រងអាជីវកម្មសួនកម្សាន្តកុមារដ៏ល្បីនេះបានរៀបរាប់ថា «ក្រៅពីឧបករណ៍កម្សាន្តដ៏សម្បូរបែបសម្រាប់កុមារ សួនកម្សាន្ត Funerderland ក៏មាន សកម្មភាពបង្កើនភាពឆ្នៃប្រឌិតដល់កុមារផងដែរ ដូចជាល្បែងផាត់ពណ៌លើផ្ទាំងគំនូរ និង តុក្កតាធ្វើពីដីឥដ្ឋ រួមជាមួយបណ្ណាល័យដែលមានល្បែងផ្គុំរូប ច្រើនប្រភេទសម្រាប់កុមារតូចៗ បូករួមជាមួយសៀវភៅរឿងជាច្រើនសម្រាប់កុមារ ។

លោកបន្ថែមទៀតថា នៅក្នុងបរិវេណ Funderland យើងក៏មានហាងកាហ្វេសម្រាប់មាតាបិតាអាចអង្គុយជជែកគ្នា ឬអានសៀវភៅជាមួយរសជាតិការហ្វេឆ្ងាញ់ដែលឆុងពីគ្រាប់កាហ្វេតែម្តង ខណៈដែលកូនតូចៗរបស់ពួកគេកំពុងលេងសប្បាយជាមួយឧបករណ៍ដ៏សម្បូរបែបក្នុងសួនកម្សាន្តរបស់យើង ។

លើសពីនេះទៅទៀតនៅក្នុងបរិវេណ Funderland ក៏មានបន្ទប់ដោយឡែកសម្រាប់មាតា បិតារៀបចំធ្វើកម្មវិធីខួបកំណើតអោយកូនតូចៗរបស់ពួកគេជាលក្ខណៈគ្រួសារផងដែរ ។ ហើយសូមក៏ថ្លែងអំណរគុណដល់មាតាបិតាដែលបាននាំកូនតូចៗរបស់ពួកគេមកលេង កម្សាន្តជាប្រចាំនៅទីនេះផងដែរ និងសូមគោរពអញ្ជើញមាតាបិតាផ្សេងទៀតនាំកូនតូចៗរបស់ពួកគេមកទទួលយកបទពិសោធន៍ដ៏សប្បាយរីករាយ និងបង្កើនភាពឆ្នៃប្រឌិតជាមួយ Funderland ។

លោកបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលសាកល្បងនេះ មាតាបិតា អាណាព្យាបាលទាំង អស់អាចទទួលបាននូវតម្លៃពិសេសសម្រាប់សំបុត្រអោយបុត្រធីតាត្រឹមតែ ៦ដុល្លារតែ ប៉ុណ្ណោះសម្រាប់កុមារម្នាក់អាចលេងមួយថ្ងៃពេញ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ហើយ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តម្លៃ ៨ដុល្លារ ចំពោះការចូលជាសមាជិកត្រឹមតែ ៣៩៩ដុល្លារសម្រាប់រយៈពេល ១ឆ្នាំពេញ ៕ អត្ថបទសហការ





















ចែករំលែកព័តមាននេះ