រាជធានីភ្នំពេញ ៖ ចាប់តាំងពីថ្ងៃប្រកាសបើកលក់ជាផ្លូវការនៃគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង កាលពីដើមខែមិថុនា ឆ្នាំ ២០២០ ដោយទទួលបានការចូលរួម និងគាំទ្រ ទិញយ៉ាងច្រើនពីសំណាក់អតិថិជនចាស់ និងថ្មីរហូតដល់ថ្នាក់ក្រុមហ៊ុនសម្រេចបើកលក់ប្លុកថ្មីភ្លាមៗបន្ថែមលើសពីការគម្រោងទុក ។

ឥឡូវនេះយើងសង្កេតឃើញថា មានគម្រោងអចលនទ្រព្យផ្សេងៗជាច្រើនបានកំពុងនិងបើកលក់ជាបន្តបន្ទាប់ ហើយខ្លះទៀតក៏គម្រោងបើកលក់ផងដែរ ដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ទីផ្សារអចលទ្រព្យនាពេលបច្ចុប្បន្ន ។

នេះជាសញ្ញាល្អបំផុតសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលបង្ហាញពីតម្រូវការនៅតែបន្តមាន បើទោះបីពិភពលោក កំពុងស្ថិតក្នុងវិបត្តិកូវីដ ១៩ ដែលបានអូសបន្លាយជាច្រើនខែកន្លងមកនេះក្តី ។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានបញ្ជាក់ផងដែរថា មិនត្រឹមតែគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ទេដែលលក់ដាច់ សូម្បីគម្រោងផ្សេងៗទៀតដូចជាគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាដើម ក៏នៅតែលក់បានជាធម្មតា ។ ដូច្នេះប្រសិនបើលោកអ្នកមិនទាន់បានទិញផ្ទះណាមួយពីក្រុមហ៊ុន អ័រគីដេ នៅឡើយទេ សូមសម្រេចចិត្តថ្ងៃនេះភ្លាមទៅ ! ព្រោះការសាងសង់នៅតែដំណើរការ និងចំនួនមានកំណត់តម្លៃក៏កំពុងតែល្អផងដែរ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ