រាជធានីភ្នំពេញ ៖ សំឡេងទង្គិចកែវក្រោមសំណើចនៃភាពរីករាយពីការជួបជុំគ្នារវាងគ្រួសារសាច់ញាតិមួយនៅម្តុំខណ្ឌពោធិ៍សែនជ័យ បានសាងមិនត្រឹមតែក្តីសុខប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតទ្រព្យសំណាងយ៉ាងមិនគួរឲ្យជឿដោយមានម្នាក់គាស់ស្រាបៀរ កម្ពុជា ត្រូវរង្វាន់ ៥លានរៀលទាំងយប់ម៉ោង ៨ ។

លោក កើត វណ្ណឌឿន បានរៀបរាប់ការឈ្នះថា៖ «ពួកយើងហូបអីជុំគ្នានៅផ្ទះរបស់ខ្ញុំអស់ឡើង ៣ កេស មានគ្នា ៦នាក់ ហើយកំប៉ុងមួយក្នុងកេសចុងក្រោយនោះហើយជាកំប៉ុងសំណាង ៥លាន» ។ បើទោះបីជាយើងអត់បាននិយាយគ្នាមុនពីការបែងចែករង្វាន់ ប៉ុន្តែចុងក្រោយយើងក៏គិតគ្នាថា នឹងចែកចំណែកស្មើគ្នា ព្រោះស្រាបៀរនោះយើងមានចំណែកចូលលុយគ្នាទិញ» ។

លោក វណ្ណឌឿន ជាអតិថិជនម្នាក់ដែលបានគាស់ឈ្នះក្នុងសប្តាហ៍ទី ២ នៃខែកក្កដាដែលមានអ្នកឈ្នះផ្សេងទៀតរួមមាន ៖ អ្នកភ្នំពេញ ២១នាក់ កំពង់ស្ពឺ ៣នាក់ ព្រៃវែង ២នាក់ តាកែវ ១នាក់ ប៉ៃលិន ២នាក់ ស្វាយរៀង ៣នាក់ ស្ទឺងត្រែង ១នាក់ សៀមរាប ១នាក់ កណ្តាល ២នាក់ កំពង់ចាម ១នាក់ សរុប ៣៧នាក់ ។ ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ