នុះនុះ! សូ​ដា នី​តា ខឹង​​អ្នក​រិះ​គន់​មួយ​ចំនួន​ដែល​ថា ​នាង​ចង់បាន​ប្ដី​ក្មេង


រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​សូ​ដា នី​តា បាន​ជះ​សម្តី​វាយបក​ទៅ​លើ​អ្នក​រិះគន់​មួយ​ចំនួន​លើ​រឿង​ផ្ទាល់ខ្លួន​របស់​នាង ។ ការ​វាយបក​ពាក្យ​សម្តី​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តារា​ប្រុស​វ័យ​ក្មេង​​គឺ​លោក​យុទ្ធ ឋានៈ បាន​ប្រកាស​ជា​សាធារណៈ​ថា ស្រឡាញ់​រូប​នាង ហើយ​មាន​បំណង​ចូល​ស្តីដណ្តឹង​ធ្វើ​ជា​ប្រពន្ធ​ប្រសិនបើ​នាង​ព្រម ។

បើ​ទោះបីជា​សូ​ដា នី​តា មិន​ទាន់​សម្រេច​ព្រម​ស្ម័គ្រ​យុទ្ធ ឋានៈ ក៏​ដោយ ប៉ុន្តែ​វា​លេច​ចេញ​នូវ​ពាក្យ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​ដោយ​ចោទប្រកាន់​ថា​នាង​ចង់បាន​តែ​ប្តី​ក្មេង ។ ការ​រិះគន់ បាន​ធ្វើ​ឲ្យ​សូ​ដា នី​តា ខឹង និង​បាន​វាយ​ជា​ពាក្យ​សម្តី​ទៅ​លើ​ការ​រិះគន់​ដែល​មិន​សម​ហេតុផល​នោះ ។

សូ​ដា នី​តា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០២០​ថា «​តើ​ឲ្យ​យក​អ្នក​ណា​ទើបត្រូវ​ចិត្ត និង​មាត់​របស់​មនុស្ស ? ស្រលាញ់​មនុស្ស​មាន​លុយ គឺ​ភាគច្រើន​ជា​ប្តី​គេ យក​មនុស្ស ចាស់​ៗ​ពេក​តែ​មាន​លុយ គេ​ថា​យើង​ក្មេង​ចង់​បោក​យក​លុយ​តា​ចាស់ ។ បើ​ចង់​យក​មនុស្ស​ស្រករ​គ្នា ឬ​ក្មេង​ជាង​បន្តិច គេ​ថា​យើង​ស្រលាញ់​ប្រុស​ក្មេង ? តើ​ជីវិត​មនុស្ស​ស្រី​ដូច​ពួក​ខ្ញុំ​ត្រូវ​យក​អ្នក​ណា មនុស្ស​បែប​ណា​ទើប សម​នឹង​មាត់​មនុស្ស​គ្រប់​គ្នា ? សូម​ម្នាក់​១​ចម្លើយ​ផង ? តែ​សម្រាប់​ជីវិត​ខ្ញុំ មិន​យកប្តី​ជា​មនុស្ស​មាន​លុយ មក​ជះ​លើ​ក្បាល ហើយ បញ្ជា​ទុក​ខ្ញុំ​ជា​ទាសី​ឡើយ ប្តី​ខ្ញុំ​ត្រូវជា​មនុស្ស រស់នៅ​មានគំនិត​គិត​ខ្ញុំ​មុន មិនមែន​គិតតែ​អាត្មា​ឡើយ »​។

តាម​រយៈ​សារ​ដែល សូ​ដា នី​តា បាន​បង្ហោះ​បញ្ជាក់​ថា នាង​អាច​នឹង​មាន​បំណង​គិតគូរ​ជា​វិជ្ជមាន​មួយ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​របស់​លោក​យុទ្ធ ឋានៈ នា​ពេល​នេះ​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី រឿង​នេះ​អាច​កើត​មាន​ឡើង​មែន ឬ​យ៉ាងណា​នោះ គឺ​វា​ជា​ការ​កំណត់​របស់ សូ​ដា នី​តា ក្នុង​ពេល​ដែល​លោក​យុទ្ធ ឋានៈ បា​ឧ​ន​ទទួលស្គាល់​ថា លោក​ស្រឡាញ់​សូ​ដា​នី​តា ពិតប្រាកដ​មែន។

តារា​សម្តែង​នាង សូ​ដា នី​តា បាន​បន្តជីវិត​នៅ​លីវ​របស់​នាង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​កន្លង​មក​គេ​ធ្លាប់​សង្ស័យ​ថា នាង​បាន​ផ្តាច់​ការ​ទាក់ទង​បុរស​ម្នាក់​នៅ​ក្រៅ​ស្រុក​។ ក្រោយ​ពី​រឿង​មួយ​នេះ​បាន​កន្លង​ទៅ នាង​ក៏​បាន​វិល​មក​កាន់ការ​សម្តែង​ឡើង​វិញ ហើយ ថ្មី​ៗ​នេះ​នាង​ក៏​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​លោក​យ៉ែ​ម សំ​អូន ខណៈ​នាង​បាន​ចូល​ច្រៀង​នៅ​ក្នុង​ក្រុម​សិល្បៈ​របស់​លោក​មួយ​រយៈ ។ យ៉ាងណា​ក្ដី សូ​ដា នី​តា ធ្លាប់​លើក​ឡើង​ថា រវាង​នាង និង​លោក យ៉ែ​ម សំ​អូន មិន​មាន​អ្វី​លើស​ពី​មិត្តភាព​ជា​បងប្អូន និង​ជា​អ្នក​រួមការ​ងារ​ទេ ។

មុន​នេះ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ចំពោះ​តារា​ប្រុស​កាក់កប​ឈុត​ឱប​ថើប​លោក​យុទ្ធ ឋានៈ ដែល​បាន​ប្រកាស​ជា​សា​ធារ​ណះ​ពី​បំណង​ចង់​ចូល​ស្តីដណ្តឹង​សូ​ដា នី​តា ។ ទោះជា​យ៉ាងណា​ក្ដី​បុគ្គល​មួយ​ចំនួន យល់​ថា គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ ។

លោក​យុទ្ធ ឋានៈ បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូប​សូ​ដា នី​តា ថា​«​ក្រោក​ឡើង​មាន​អាម្ម​ណ៍​នឹក​មនុស្ស​ស្រី​ម្នាក់​នេះ កាន់តែ​ស្គាល់​កាន់តែ​ដឹង កាន់តែ​យល់ និង​កាន់តែ​អាណិត​។ គាត់​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ចូល​ចិត្ត​យកអាសា​មនុស្ស​ជុំវិញ​ខ្លួន ជា​មនុស្ស​ល្អ មិន​ថា​អ្នក​ណា​ក៏​ដោយ គាត់​តែងតែ​យកអាសា​គេ​ជា​និច្ច ។

ខ្ញុំ​សូម​សរសើរ​គាត់ ក្នុង​ចំណោម​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​កន្លង​មក​មាន​តែ​គាត់​ទេ​ដែល​អាច​កែប្រែ​ខ្ញុំ​បាន សំដី​គាត់​និយាយ​មក​លើ​ខ្ញុំ​គឺ​សុទ្ធតែ​ជា​ពាក្យ ល្អ​ៗ ប្រាប់​នេះ​ប្រាប់​នោះ​ឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ចាស់ទុំ ចេះ​ដឹង​រក​ស៊ី ហើយ​សរសើរ​១​ចំណុច​ទៀត​ដែល​គាត់​លើស​ពី​ស្រី​ដទៃ នោះ​គឺ​គាត់​ជា​មនុស្ស​ស្រី​រស់នៅ​ក្នុង​ចំណោម​សិល្បៈ​នឹង​គេ​ដែរ តែ​គាត់​មិន​ចេះ​ស្រវា ឬ​សម្លឹង​មើល​ទ្រព្យ​របស់​មនុស្ស​ប្រុស​ម្នាក់​ណា​ឡើយ ។ ខ្ញុំ​មិន​ខ្វល់​តើ​គាត់​ជា​អ្នក​ណា ? ហើយ​ក៏​មិន​ខ្វល់​អ្នក​ណា​សើចយំ​ខ្ញុំ​ឡើយ ឲ្យ​តែ​គាត់​ព្រម ខ្ញុំ​នឹង​សុំ​អ្នក​ម៉ាក់​ដណ្តឹង​គាត់ គាត់​ជា​មនុស្ស​ស្រី​ដែល​ដឹង​( សំណាប​យោង​ដី ស្ត្រី​យោង​ប្រុស​) អរគុណ​ពេលវេលា​ដែល​ឲ្យ​ខ្ញុំ​ស្គាល់​គាត់​So Danita»​។

ជុំវិញ​រឿង​នេះ​លោក​យុទ្ធ ឋានៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ដោយ​ខ្លី​ថា អ្វី​ដែល​លោក​បាន​សរសេរ​បង្ហោះ​នោះ​គឺជា​ការណ៍​ពិត ។ ចំណែក​សូ​ដា នី​តា បាន​បង្ហោះ​សារ​ដោយ​ខ្លី​តប​យុទ្ធ ឋានៈ ថា «​អូ​ចឹ​ង​ផង​»៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ