ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាល់ នាំបុគ្គលិកដាំកូនឈើកោងកាង ១០០០ដើមដើម្បីសាទរទិវាអភិរក្សដើមកោងកាងពិភពលោក !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ ៣០នាក់រួមគ្នាជាមួយ សហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន ១០០០ដើមនៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត…

ខេត្តកំពត ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ ៣០នាក់រួមគ្នាជាមួយ សហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន ១០០០ដើមនៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត កាលពីព្រឹកថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ។ កម្មវីធីនេះរៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោកដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០២០ខាងមុខនេះ ។

This image has an empty alt attribute; its file name is AK5I0433.jpg

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា ដើមកោងកាងពិតជាតិមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិ ។ ក្នុងនោះដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះនៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជម្រករបស់ជីវៈមានជីវិតនៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង ។

This image has an empty alt attribute; its file name is IMG_9498.jpg

លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើម កោងកាងនៅថ្ងៃនេះជាការចូលរួមចំណែកដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន ។ លោកសង្ឃឹមថា សកម្មភាពនេះនឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត ។

This image has an empty alt attribute; its file name is AK5I0360.jpg

លោក ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា «ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះបង្ហាញអំពីស្មារតីរួបរួមនៃមនុស្សជាតិដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំដ៏ប្រពៃអំពីការបតស្នងរបស់មនុស្សជាតិចំពោះបរិស្ថានវិញ» ។

This image has an empty alt attribute; its file name is IMG_9688.jpg

ជាងចុងក្រោយ លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមយល់ដឹងអំពីអត្ថប្រយោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំ និងអភិរក្សដើមកោងកាងទាំងអស់គ្នាដើម្បីសុខដុមរមនានៃបរិស្ថានជាតិ ។

This image has an empty alt attribute; its file name is AK5I0388.jpg

គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះមានដូចជាការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដើម្បីសង្គម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ