ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ចាប់ដៃគូដើម្បីលើកកម្ពស់សេវាទូទាត់ មិនប្រើសាច់ប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ខែកក្កដា ឆ្នាំ ២០២០ ៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំ មុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល…

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ខែកក្កដា ឆ្នាំ ២០២០ ៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំ មុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុន KESS Innovation Plc. ជាភាគីផ្តល់ ដំណោះស្រាយការទូទាត់តាមហាង និងតាមអនឡាញ បានចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការផ្តល់សេវាទូទាត់មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS ។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់ តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation Plc. ។ សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះ គណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបានបទពិសោធទិញទំនិញ ដោយចុចតែ 1 គ្លីក (1-click) សម្រាប់ការទិញទំនិញនាពេលអនាគត ។ សម្រាប់ការទិញ ទំនិញតាមហាង ពាណិជ្ជករ KESS នឹងប្រើប្រាស់ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY ។

លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រ សាសន៍ថា «វិស័យពាណិជ្ជកម្មអេឡិកត្រូនិកកំពុងតែរីកចម្រើនឥឡូវនេះ ដោយ សារស្ថាន ភាពទីផ្សារ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ ។ យើងមានសេចក្តីរីករាយក្នុងកិច្ច សហប្រតិបត្តិ ការជាមួយក្រុមហ៊ុន KESS Innovation Plc. ក្នុងការផ្តល់ដំណោះស្រាយការទូទាត់មិនប្រើ សាច់ប្រាក់របស់ធនាគារ ABA ទៅកាន់ពាណិជ្ជករកាន់តែច្រើននៅទូទាំងប្រទេស ។ យើង ជឿជាក់ថា អតិថិជនប្រើប្រាស់កម្មវិធី KESS នឹងទទួលបានមធ្យោបាយងាយស្រួលក្នុងការទូទាត់ថ្លៃផលិតផល និងសេវាកម្មនានា ដោយគាំទ្រសហគ្រិន និងផលិតករក្នុងស្រុក និងក្នុងពេលជាមួយគ្នាជំរុញកម្ពុជាឲ្យក្លាយ ជាសង្គមដែលមានការទូទាត់ បែបឌីជីថល» ។

លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. មានប្រសាស ន៍ថា៖ «ក្រុមហ៊ុន KESS Innovation Plc. មានសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជា មួយធនាគារ ABA ។ លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ពង្រីកកាន់តែទូលំទូលាយនូវសេវាផ្ទេរប្រាក់ទូ ទាំងប្រទេស និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យ កាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព» ។

លោកបន្ថែមថា ៖ «កម្មវិធី KESS បន្ទាប់ពីកិច្ចប្រឹងប្រែងរយៈពេល 3 ឆ្នាំ យើងជឿជាក់ថា ទីផ្សារឥឡូវនេះមានភាពចាស់ទុំក្នុងការប្រើប្រាស់ផលិតផលលេចធ្លោរបស់យើង ៖ កម្មវិធី KESS CHAT» ។ កម្មវិធី KESS CHAT តភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ ទៅកាន់អ្នកផ្គត់ផ្គង់ ឲ្យទទួល WeChat / Alipay / Visa Card / Mastercard ។ ប្រព័ន្ធទូទាត់ រួមតែមួយ ដូចជា អ្នកលក់ច្រើន ការគ្រប់គ្រងសារពើភណ្ឌ សេវាដឹកជញ្ជូន ទូទាត់វិក្កយ បត្រទឹក/ភ្លើង ឆាតជាមួយមិត្តភក្តិ/អ្នកលក់ ។ ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS និងកម្មវិធីទូរស័ព្ទនឹងដាក់ដំណើរការនៅខែកញ្ញា 2020 ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនានាដែលផ្តល់ដោយធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. សូមទាក់ទងផ្នែកទំនាក់ទំនងអតិថិជនរបស់ធនាគារ ABA តាមទូរស័ព្ទ 023 225 333 ឬក្រុមហ៊ុន KESS Innovation Plc. តាមទូរស័ព្ទ 010 777 708 ឬ 099 614 715 ។

អំពីធនាគារ ABA ៖ ធនាគារ ABA គឺជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ។ ជា ធនាគារធំទីបីនៅកម្ពុជា ABA មានបម្រើសេវាទូលំទូលាយជូនដល់បណ្ដាអតិថិជនជាច្រើន ដូចជាសហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល ។

ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ថាជា គ្រឹះស្ថាននាំមុខក្នុងវិស័យធនាគារកម្ពុជា ដោយសារវឌ្ឍនភាពឌីជីថលរបស់ខ្លួន ការផ្តោត ស៊ីជម្រៅលើបច្ចេកវិទ្យា និងសេវាធនាគារតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com ។ ភាគទុនិករបស់ ធនាគារ ABA គឺធនាគារជាតិកាណាដាដែលមានភាគហ៊ុនជិត 100 ភាគរយ ។ ធនាគារ ជាតិកាណាដា គឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកាណាដានិងជាធនាគារឈានមុខ គេនៅកេប៊ិចដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nbc.ca

អំពីក្រុមហ៊ុន KESS Innovation Plc. ៖ ក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើត ឡើងដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់ 100% ដោយជនកម្ពុជា ដែលមានគោលបំណងជួយឲ្យអាជីវកម្មនានារីកចម្រើន ។ សហស្ថាបនិកបេ្តជ្ញាចិត្តបង្កើត ប្រព័ន្ធទូទាត់មួយដែលមានសមត្ថភាពក្នុងការឆ្លើយតបនឹងតម្រូវការដែលវិវត្តយ៉ាងរហ័ស របស់អាជីវកម្មសកលដែលរីកចម្រើនយ៉ាងលឿន ។ ប្រព័ន្ធទូទាត់ KESS អនុញ្ញាតឲ្យសា ជីវកម្ម/ពាណិជ្ជករធ្វើការផ្ទេរ/ទទួលការទូទាត់ក្នុងប្រព័ន្ធតែមួយបាន ។
ផលិតផលរបស់យើងមាន៖

  1. ដំណោះស្រាយការទូទាត់សម្រាប់សាជីវកម្ម
  2. ការទូទាត់តាមទូរស័ព្ទ
  3. ម្នាក់ទៅម្នាក់ទៀត
  4. សេវាទិញទំនិញអនឡាញ (B2B & B2C)
    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.kesspay.com ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ