ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រដ្ឋបាល​​ក្នុង​​តំបន់​ត្រឡោក​បែក ​ប្រមូល​បាន​១០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងសរុប​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​បន្ទាប់​ពី​ចុះ​រដ្ឋបាល​នៅ​តំបន់​ស្មុគ​​ស្មាញ​។ ​​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងសរុប​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​បន្ទាប់​ពី​ចុះ​រដ្ឋបាល​នៅ​តំបន់​ស្មុគ​​ស្មាញ​។

​​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ខ​ណៈ​​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រមូល​ម្តុំ​គ្នា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ត្រឡោក​បែក តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ទី​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យទាំង១០នាក់​ខាងលើនេះមិនស្គាល់អត្ត​សញ្ញាណនោះទេ ។

នៅ​ក្នុង​ការ​ចុះ​រដ្ឋបាល នេះ​ដឹកនាំ​ដោយ​លោក ទាវ សំ​អឿ​ន អភិបាលរង​ខណ្ឌទួលគោក ព្រមទាំង មានការ​ចូលរួម​កម្លាំង​កងរាជអាវុធហត្ថ និង​លោក ចៅសង្កាត់​ទឹកល្អក់​ទី​១ ផង​ដែរ​។

តាម​កងរាជអាវុធហត្ថ​ទួល​គោក​បានអោយ​ដឹង​ថា ដោយ​មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ពី​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ស្មុគ​​ស្មាញ​ត្រឡោក​បែក អាជ្ញាធរ ក៍បាន​ចុះ​ធ្វើ​រដ្ឋបាល ហើយ​ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ​ក្នុង​នោះ មាន​ស្ត្រី​ម្នាក់​បាន​កាត់សក់​តែងខ្លួន​ធ្វើ​ជា​ប្រុស កំពុង​តែ​ជួប​ប្រមូល​ម្តុំ​គ្នា ចែកចាយ​ប្រើប្រាស់​ព្រមទាំង​ដកហូត បាន​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៦​កញ្ចប់​ និង​សម្ភា​រៈ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

តាម​កងរាជអាវុធហត្ថ ខណ្ឌទួលគោក បានអោយ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់ មាន​៣​នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន និង​៧​នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ។​

ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ