ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាវ ! ឈ្នះរង្វាន់ ៥លានរៀលពីទឹកក្រូច អាយស៍ IZE Cola ហើយមានអាយដលក្រុមតូច SWSB ប្រគល់ដោយផ្ទាល់ដៃទៀត ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀលពីគម្របដប និងក្រវិលកំប៉ុងទឹកក្រូចអាយស៍ IZE Cola ហាក់មានសំណាងទ្វេរដង ព្រោះមិនត្រឹមតែឈ្នះបានទឹកប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់ដោយផ្ទាល់ដៃពីលោក…

រាជធានីភ្នំពេញ ៖ អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀលពីគម្របដប និងក្រវិលកំប៉ុងទឹកក្រូចអាយស៍ IZE Cola ហាក់មានសំណាងទ្វេរដង ព្រោះមិនត្រឹមតែឈ្នះបានទឹកប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់ដោយផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធ ដែលជាសមាជិកក្រុមចម្រៀង Smallworld Smallband( SWSB) ក្រុមតូចដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យផងដែរ ។

លោក សុង គីមហេង ដែលជាអតិថិជនឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀល រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាអតិថិជនទី ១ ដែលទទួលបានរង្វាន់ខាងលើផ្ទាល់ដៃពីលោក ពេជ្ជរិទ្ធ បានសម្តែងនូវអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំរំភើបហួសពីរំភើបទៅហើយ ហើយកាន់តែអរទៀតពេលដែល ឮក្រុមការងារថា មានបង ពេជ្ជរិទ្ធ មកចែករង្វាន់ដល់ខ្ញុំផ្ទាល់ បានទាំងថតរូបទុកជាអនុស្សាវរីយ៍ហើយបានលុយទៀត នរណាមិនថាសប្បាយចិត្ត !» ។

លោក ពេជ្ជរិទ្ធ បង្ហាញនូវហេតុផលដែលក្រុមតូច SWSB ចុះផ្តល់រង្វាន់ធំពីទឹកក្រូច អាយស៍ ដល់អ្នកមានសំណាងយ៉ាងដូច្នេះថា៖ «យើងធ្វើនេះ គឺដើម្បីចង់ចូលរួមអបអរសាទរដល់អតិថិ ជនដែលឈ្នះរង្វាន់ធំពីទឹកក្រូច អាយស៍ និងថ្លែងអំណរគុណដល់ពួកគេដែលតែងតែគាំទ្រពិសាទឹកក្រូច អាយស៍ IZE ដែលជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ និងផលិតប្រកបដោយ គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ» ។

លោកបញ្ជាក់ផងដែរថា ដោយសារមូលហេតុខាងគុណភាព និងរសជាតិឆ្ងាញ់របស់ទឹកក្រូច អាយស៍កូឡា IZE នេះហើយទើបក្រុមតូច SWSB តែងតែគាំទ្រពិសាភេសជ្ជៈនេះជាប្រចាំរាល់ពេលញុំាអាហារ ឬ ស្រេកទឹក និងក្នុងកម្មវិធីផ្សេងៗ ។ លោកក៏លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ហើយជាពិសេសអ្នកគាំទ្រក្រុមចម្រៀងរបស់លោកចូលរួមគាំទ្រពិសាភេសជ្ជៈ អាយស៍កូឡា ផងដែរ និងជូនពរអោយបានរង្វាន់តូចធំគ្រប់ៗគ្នា ។

This image has an empty alt attribute; its file name is 29159df8fda34537e23242e373dfe470-1024x642.jpg

ទឹកក្រូចអាយស៍ មាន ៣ រសជាតិ អាយស៍កូឡា អាយស៍ក្រូចឆ្មា និងអាយស៍រសជាតិផ្លែឈើចម្រុះ ។ ទឹកក្រូច អាយស៍ ផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ជូនដល់អ្នកឈ្នះដែលរួមមាន ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់ ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូច អាយស៍ រាប់រយរង្វាន់ទៀត ។ កុំភ្លេចពិនិត្យមើលគម្របដប និងក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ទាំងអស់គ្នា ៕ អត្ថបទសហការ

https://www.facebook.com/IzeColaKhmerBeverages/videos/625111318404179/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ