រាជធានីភ្នំពេញ ៖ អតិថិជនដែលបម្រើការតាមក្រុមហ៊ុន អង្គការ ឬបណ្តារោងចក្រសហគ្រាសនានា ដែលត្រូវការថវិកាសម្រាប់បំពេញតម្រូវការចាំបាច់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ធនាគារ ជីប ម៉ុង អាចផ្តល់ជូនកម្ចីផ្ទាល់ខ្លួនរហូតដល់ ៣ ម៉ឺនដុល្លារ ឬ ១២ ដងនៃប្រាក់ខែ ។

ធនាគារ ជីប ម៉ុង ផ្តល់ជូនកម្ចីផ្ទាល់ខ្លួនសម្រាប់គោលបំណងជួសជុលគេហដ្ឋាន ទិញរថយន្ត បង់ថ្លៃការសិក្សា ធ្វើដំណើរកម្សាន្ត រៀបអាពាហ៍ពិពាហ៍ និងចំណាយទូទៅ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ហើយការអនុម័តកម្ចី គឺឆាប់រហ័ស ។
អតិថិជនដែលត្រូវការកម្ចីសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន អាចអញ្ជើញទៅកាន់សាខាទាំង១១ របស់ធនាគារ ជីប ម៉ុង ដែលមាន ៨ ទីតាំងក្នុងរាជាធានីភ្នំពេញ និង ៣ ទីតាំងទៀតនៅខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ឬអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន ០៨១/០៦៦ ៨១១ ៩១១ ដើម្បីស្នើសុំកម្ចី ឬទទួលបានព័ត៌មានលម្អិតបន្ថែម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ