ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លា.ប់ ក្នុង​ចំណោម​ក្មេង​៥​នាក់​នាំ​គ្នា​លេង​ទឹកស្រះ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ក្នុង​ចំណោម​៥​នាក់ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២១ កក្កដា ២០២០ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​។…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ក្នុង​ចំណោម​៥​នាក់ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២១ កក្កដា ២០២០ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ចំណុច​ស្រះ​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ឈូកស ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ក្នុង​ចំណោម​ក្មេង​ប្រុស​៤​នាក់ ដែល​នាំ​គ្នា​ទៅ​លេង​ទឹក​ជុំ​គ្នា​នោះ​បាន​រៀបរាប់​ថា ពួក​គេ​បាន​ហែល​ទឹកស្រះ​លេង​យ៉ាង​សប្បាយ​ទាំង​៥​នាក់ ខណៈ​កំពុង​ហែល​លេង ពួក​ខ្លួន​ក៏​បានឃើញ​ជន​រង​គ្រោះ​ឈ្មោះ ខូ សុខ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ស្ថានភាព​មុជ​ងើប​ៗ ហើយ​ពួក​ខ្លួន​មិន​ហ៊ាន​ជួយ​ទេ ក៏​បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ឱ្យមក​ជួយ ពេល​នោះ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​រត់​មក​ជួយ​ដែរ​តែ​វា​ហួសពេល​ទៅ​ហើយ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័​ត៌​មា ន​រាយការណ៍​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោ​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ ទីតាំង​ស្រះ​ទឹក​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​ក្មេង​រង​គ្រោះ​៥០​ម៉ែត្រ ក្នុងភូមិ​ឈូកស ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​។ ខណៈនោះ​យោង​ទៅ​តាម​ក្រុម​ក្មេង​ទាំង​៤​នាក់​ដែល​នៅ​លេង​ទឹក​ជុំ​គ្នា និង​យោង​ទៅ​តាម​ការ​បំភ្លឺ​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​បាន​អះអាង​ថា កូន​របស់​គាត់​កើត​ជំងឺ​អាកា​រៈគាំង​បេះដូង​ម្តង​ៗ រូប​គាត់​កំពុង​បានឱ្យ​គ្រូពេទ្យ​ព្យាបាល​ផង​ដែរ​។

យោង​ទៅ​លើ​ការ​ប្រមូល​នូវ​ព័ត៌មាន​ជុំវិញ​ទីតាំង​កន្លែង​កើតហេតុ និង​យោង​ទៅ​លើ ការ​បំភ្លឺ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រូប​នេះ​ពិតជា​បាន​លង់ទឹក​ស្លា ប់​ពិតប្រាកដ​មែន នគរបាល​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ឪពុក​ម្តាយ និង​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ