ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញចាក់​សោពីក្រៅ ឆ្ងល់ពេកគាស់មើល ក៏ឃើញនារីម្នាក់ហើមស្អុយ​ក្នុងបន្ទប់ជួល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្រទះ​ឃើញ​បាត់បង់ជីវិត​​ក្នុង​សភាព​ហើម​ស្អុយរលួយ ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្រទះ​ឃើញ​បាត់បង់ជីវិត​​ក្នុង​សភាព​ហើម​ស្អុយរលួយ ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ។

នារី​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណនោះទេ​ ​មាន​វ័យ​ជាង​២០​ឆ្នាំ និង​មានមុខរ​បរជាក​ម្មការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់ជួលក្នុង​ភូមិឃុំកើតហេតុ​ខាងលើ ។ ​កន្លងមក នារី​​​រងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ និង​ឧស្សាហ៍​ចេញចូល​ទៅ​មក​បន្ទប់​ជួល​ជា​មួ​យ​គ្នា​ផង​ដែរ ប៉ុន្តែ​អ្នក​ទាំង​២​មិន​បាន​រស់នៅ​ជា​អចិន្ត្រៃយ៍​គ្នា​មួយ​គ្នា​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ជួល​​បាន​អោយ​ដឹង​ថា ជា​ច្រើន​ថ្ងៃ​មក​ហើយ គាត់​បានឃើញ​បន្ទប់​ជួល​របស់​នារី​រង​គ្រោះ​​ចាក់សោ​ពី​ខាងក្រៅ ខ​ណៈ​ដែល​គាត់​មិន​បានឃើញ​នា​រីង​គ្រោះ​ចេញពី​បន្ទប់​ទៅ​ធ្វើការ​ដូច​សព​មួយ​ដងនោះទេ​ ។ លុះ​នៅ​វេលា​កើតហេតុ​ខាងលើ បុរស​ជា​ម្ចាស់ផ្ទះ​បាន​ព្យាយាម​​គោះ​​ទ្វារ និង​ស្រែកហៅ​នារី​រង​​គ្រោះ​​ផង​ដែរ ប៉ុន្តែ​មិន​លឺ​សម្លេងឆ្លើយ​​តប​វិញ​​សោះ​ ។ ដោយ​​សា​​រ​មានការ​ងឿងឆ្ងល់ពេក​ ​គាត់​ក៏​​បាន​ហៅ​បងប្អូន​អោយ​ជួយ​គាស់​បន្ទប់ លុះ​គាស់​បាន​បន្តិច ទ្វារ​ក៏​រ​ប៉ើ​កបាន​ពាក់កណ្តាល ​ពេលនោះ​គាត់​​សម្លឹង​មើល​តាម​​ប្រឡោះ​​ទ្វារ​ ស្រាប់តែ​ប្រទះ​ឃើញ​នារី​រង​​គ្រោះ​​ដេក​ស្តូកស្តឹង​នៅ​ខាងក្នុង ។ ភ្លាម​ៗ​នោះ​ ​គាត់​ និង​បងប្អូន មិន​បាន​នៅ​បន្ត​គាស់​ទ្វារ​ទៀត​ឡើយ គឺ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍​ពិនិត្យនៅកន្លែងកើតហេតុ​ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​​ខាងលើនោះភ្លាម​ កម្លាំង​នគរបាល រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ដើម្បី​ស្វែងរក​មូលហេតុ និង​ការ​ពិត​នៃ​ការ​បាត់បង់ជីវិត​របស់​នារី​រង​​គ្រោះ​ ។

យ៉ាងណាមិញ គិត​ត្រឹម​វេលា​ម៉ោង​៤រសៀល​​ថ្ងៃ​ដដែលនេះ​ដែរ​ នគរបាល​ជំនាញ ពុំ​ទាន់​ធ្វើការ​ពិនិត្យ​លើ​សព​នារី​រង​គ្រោះ​​នៅឡើយ​​នោះ​​ទេ ប៉ុន្តែ​តាម​សមត្ថកិច្ច​បញ្ជាក់​ជា​ជំហាន​ដំបូង គឺ​អាច​ជា​ករណី​ «​ឃាតកម្ម​» ​ព្រោះ​​ករណី​នេះ​ ជន​រង​គ្រោះ​​បាន​បាត់បង់ជីវិត​នៅ​ខាងក្នុង​បន្ទប់ ទាំង​ត្រូវ​គេ​ចាក់សោរ​ពី​ក្រៅ ម្យ៉ាងវិញទៀត​សពនារីរងគ្រោះ​ក៏​មាន​ស្នាម​ខ្សែភ្លើង​រឹតដៃ​ផង​ដែរ ។

អ្វី​ជា​ការ​កត់សម្គាល់​ជុំ​វិញ​ករណី​​ខាងលើ​នេះ បើ​​​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា នារី​រង​គ្រោះ​​​​​ខាងលើ​​ត្រូវជា​មិត្ត​ស្រី​របស់​សព​បុរស​ម្នាក់​ដែល​ទើបនឹង​ប្រទះ​ឃើញ​​បាត់បង់ជីវិត​កាលពី​ព្រឹក​មិ​ញ ដោយសារ​ខ្យល់​.​គ នៅ​ឯ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ដូច​គ្នា ស្ថិត​ក្នុង​ខណ្ឌមានជ័យ ។ ​បុរស​​រងគ្រោះ​មាន​​ឈ្មោះ​ ពៅ ពុត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​រោង​ដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។

យ៉ាងណាមិញ គេ​នៅ​ពុំ​​ទាន់​​ដឹង​ថា ករណី​ទាំង​២​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​គ្នា ឬ​យ៉ាង​ណ​ឡើយ ខ​ណៈនារី​រង​គ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ​បាត់បង់ជីវិត​មុន​​បុរស​ជា​គូរ​ស្នេហ៍ ច​ន្លោះ​​ពី​៣​ទៅ​៤​ថ្ងៃ ។

ទោះ​​ជា​យ៉ាងណាមិញ លទ្ធ​ផល​ពិត​នៃ​​ករណី​​ខាងលើ​នេះ ពុំ​ទាន់​ត្រូវ​បាន​លាតត្រដាង​អោយ​ដឹង​ពី​ដំណើរ​រឿងហេតុ​ឡើយ រង់ចាំ​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ​នាំ​ព័ត៌មាន​បន្ថែម និង​ពិនិត្យ​វិ​ច្ច័​យ​លើ​សព​អោយ​បាន​ច្បាស់​ល្អិតល្អន់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

ទីតាំង​ប្រទះឃើញសពបុរសរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ