ខេត្តព្រះវិហារ បានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា «ខេត្តព្រះវិហារ» ។
បើតាមឯកសាររដ្ឋបាលខេត្តឲ្យដឹងថាខេត្តព្រះវិហារកាលនោះមានចំនួន៤ស្រុក គឺស្រុករវៀង,ឆែប,ស្រុកជាំក្សាន្តដែលកាត់ចេញពីខេត្តកំពង់ធំ និងស្រុកអង្គរធំដែលកាត់ចេញពីខេត្តសៀមរាបមាន៣ឃុំគឺឃុំអន្លង់វែង ,ថ្កូវ និងកោះកែរ ។

ខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ ។
១/ស្រុកជាំក្សាន្តមាន៧ឃុំគឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។
២/ ស្រុកឆែប មានឃុំចំនួន៩ គឺឃុំឆែប,ឃុំម្លូព្រៃ ,ឃុំក្រខឹក ,ឃុំថ្មី ,ឃុំច្រាច់,ឃុំពើក,ឃុំកំពង់ស្រឡៅ ,ឃុំកំពង់ជ្រៃ ,ឃុំសាលា (ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង) ។
៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព ,ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន ។

២.ឥស្សរជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តព្រះវិហារក្រោយ១៩៧៩
បើយោងតាមឯកសារដែលបានដកស្រង់ពីសៀវភៅរាជកិច្ចដែលតម្កល់ទុកនៅបណ្ណាល័យជាតិភ្នំពេញ ឃើញថាមានចៅហ្វាយ ឬអភិបាលខេត្តជាច្រើនរូបបានដឹកនាំនៅក្នុងទឹកដីខេត្តព្រះវិហារ គឺក្រោយរយៈពេលប៉ុន្មានមក ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះវិហារ បានទទួលនូវសង្គ្រាមរ៉ាំរៃ៉ជាច្រើន ជាពិសេសចាប់ពីឆ្នាំ១៩៧០មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ដោយគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៩ នេះមានថ្នាក់ដឹកនាំសរុប១០រូបដូចខាងក្រោម៖

១- ១៩៧៩-១៩៨៦ ឯកឧត្តមវេង ឃូន លេខាបក្សប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត ។
២- ១៩៨៥-១៩៨៥ ឯកឧត្តមនៃ ប៉េណា លេខាបក្សប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត។
៣- ១៩៨៥ ឯកឧត្តមខូយ ឃុនហួ លេខាបក្សខេត្ត ។
– ឯកឧត្តមស៊ុក សំអេង ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត ។
៤- ១៩៨៦-១៩៨៧ ឯកឧត្តមស៊ុក សំអេង លេខាបក្សប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត។
៥- ១៩៨៨-១៩៩១ -ឯកឧត្តមស៊ុក សំអេង លេខាបក្សខេត្ត ។
-ឯកឧត្តមអោក មុនី ប្រធានគណៈកម្មាធិការបក្ស ប្រជាជនខេត្ត ។
៦- ១៩៩២-១៩៩៣ ឯកឧត្តមស៊ុក សំអេង លេខាបក្សប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត ។
៧- ១៩៩៤-១៩៩៨ -ឯកឧត្តមមាន សារិន អភិបាលខេត្ត ។
-ឯកឧត្តមខូយ ឃុនហួ អភិបាលរងទី១ ។
៨- ១៩៩៩-២០០៩ ឯកឧត្តមព្រាប តាន់ អភិបាលខេត្ត ។
៩- ២០០៩-២០១៦ ឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាលខេត្ត ។
១០- ២០១៦-២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ។
១១- ២០១៩-បច្ចុប្បន្ន ឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្ត ៕
ចែករំលែកព័តមាននេះ