រាជធានីភ្នំពេញ ៖ សែលកាត នៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់ អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីពេលថ្មីៗមកនេះ បានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ ទៀតហើយដែលរស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់ ១០០ ០០០ ដុល្លារ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀង រាល់ថ្ងៃរបស់ក្រុមហ៊ុន សែលកាត បានត្រូវរង្វាន់កាលពីថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០ មាន មុខរបរជាអាជីវករលក់គ្រឿងក្រអូប ។ ការប្រគល់រង្វាន់នេះបានធ្វើឡើង នៅរសៀលថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២០ ។

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ថា វាពិតជាអស្ចារ្យណាស់ដែលក្រុមហ៊ុន សែលកាត អាចចូលរួមជួយផ្លាស់ប្តូរ ជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ក៏សូមចូលរួមអបអរសាទរជាមួយអ្នកស្រី សេន អាហ្វីនី និងក្រុមគ្រួសាររបស់គាត់នូវការ ឈ្នះរង្វាន់ដ៏មហាសំណាងនេះ ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទ ស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុន សែលកាត ។ ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះទាំងអស់គ្នា ដោយ គ្រាន់តែតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួល បានលេខផ្សងសំណាងទាំង ៦ ខ្ទង់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ