ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​បាន​ដែក​ជ្រុង​ធ្លាក់​លើ​បែកក្បាល​របួសធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្បែរ​ការដ្ឋាន​សំណង់​អគារ​ខ្ពស់​ៗ​គួរ​ប្រុង​ប្រយ័ត្ន​! ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២០​នេះ បុរស​អ្នកដំណើរ​តាម​ផ្លូវ​ម្នាក់​បាន​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​ពូក​។…

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្បែរ​ការដ្ឋាន​សំណង់​អគារ​ខ្ពស់​ៗ​គួរ​ប្រុង​ប្រយ័ត្ន​! ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២០​នេះ បុរស​អ្នកដំណើរ​តាម​ផ្លូវ​ម្នាក់​បាន​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​ពូក​។

លុះ​មក​ដល់​ត្រង់​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ UK ខុន​ដូ​នៅ​ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផ្លូវ​លេខ ២៧១ កែង​ផ្លូវ​លេខ​១៨៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ក៏​ស្រាប់តែ​មាន​ដែក​​ជ្រុង​មួយ​ដើម ធ្លាក់​ពីលើ​ការដ្ឋាន​សំណង់​ខាងលើ​ត្រូវ​ចំ​ក្បាល​បណ្តាល​ឲ្យ​ចំ​ក្បាល​បែក​ហូរ​ឈាម​រង​របួសធ្ងន់ សំណាង​ណាស់​បុរស​វ័យ​ចំណាស់​រង​គ្រោះ​មាន​ពាក់​មួយ​សុវត្ថិភាព ប្រសិនបើ​គ្មាន​វិញ​ម្លេះ​នឹង​គ្រោះថ្នាក់ ដល់​អាយុជីវិត​មិន​ខាន​។

ក្រោយ​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​រង​គ្រោះ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ខាង​នាំ​គ្នា បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្បែរ​នោះ​ភ្លាម​ៗ ដោយនៅ​មិន​ទាន់​បានដឹង​ថា មាន​ដំណោះស្រាយ​យ៉ាងណា​នៅឡើយ​ទេពី​ម្ចាស់​ការដ្ឋាន​សំណង់​ខុន​ដូ UK៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ