ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់មិត្តភក្ដិថា​ទៅ​ងូតទឹក​ ស្រាប់​តែ​​បាត់ឈឹង លុះរកឃើញ​ម្នាក់ៗស្លុតចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយកន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​…

រាជធានី​ភ្នំពេញ​ ៖ ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយកន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​បន្ទាប់​ពី​យុវជន​ជន​ដែល​ជា​កម្មករ​សំណង់​ម្នាក់​បាន​ប្រាប់​មិត្តភក្ដិ​ថា​ទៅ​ងូតទឹក​ ហើយ​ក៏​បាត់​ខ្លួន​រហូត​គ្មាន​ដំណឹង ក្រោយមក​មិត្តភក្តិ​រួមការ​ងារ​ក៏​បាន​តាម​រក​គ្រប់កន្លែង​មិនឃើញ​សោះ ដោយសារ​​មានការ​សង្ស័យ​ថា ជនរងគ្រោះ​លង់ទឹក​ ក៏​នាំ​គ្នា​ចុះ​ទៅ​រាវរក​មើល​នៅ​ក្នុង​ស្រះ​ទឹក​នៅ​ចំណុច​​មុខ​ម៉ុង​​ចិន​មួយ​កន្លង​ស្ថិត​នៅ​ចំណុចភូមិឃុំកើតហេតុ​​ខាងលើ​ ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ​លង់ទឹក​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​។

យុវជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ​សេក ប៊ុ​ន​ធន់ អាយុ​២៤​ឆ្នាំ ជា​ជន​ពិការ​ដៃ មានមុខ​បរជា​កម្មករ​សំណង់​ធ្វើការនៅ​​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែងក្នុងភូមិឃុំកើតហេតុ​ខាងលើ​​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានីភ្នំពេញ ​និង​​មានស្រុក​កំណើត​នៅ​​ភូមិ​​ធ្លក ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

តាម​ប្រភពពី​កម្មករ​សំណង់​រួមការ​ងារ​ជាមួយ​យុវជន​រងគ្រោះ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ យុវជន​រងគ្រោះ​រូប​នោះ​បាន​ធ្វើ​ការងារ​ជា​ធម្មតា​ដូច​ជា​មិត្តភក្តិ​ដទៃ​ៗ​ទៀត​ដែរ ​ដោយ​ធ្វើការ​រហូត​ដល់​វេលា​ថ្ងៃត្រង់​ទើប​ឈប់​សម្រាក​ហូប​បាយ ។​ ពេល​នោះ​យុវជន​រង​គ្រោះ​បាន​ប្រាប់​មិត្តភក្តិ​ថា​ទៅ​ងូតទឹក​រួច​ក៏​ចាកចេញ​ទៅ​ ​ក្រោយមក​ក៏​ស្រាប់តែ​បាត់​​ឈឹង មិនឃើញ​ត្រឡប់​មក​​វិញ​ឡើយ ។​

តាមប្រភពដដែលបាន​បន្ត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យ​មិត្តភក្ដិ​មានការ​ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំង​ក៏​បាន​នាំ​គ្នា​តាម​រកដែរ តែ​​មិន​ឃើញ​សោះ បន្ទាប់​មក​បាន​នឹកឃើញ​ថា ​យុវជន​រងគ្រោះរូប​នេះ​ប្រាប់​ថា​ទៅ​ងូតទឹក ទើប​នាំ​គ្នា​ទៅ​ចុះ​រាវរក​ក្នុង​ស្រះ​នោះ ហើយ​ក៏​ប្រទះ​ឃើញ​សព​តែ​ម្ដង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​ក៏​បាន​នាំ​គ្នា​ស្រង់​សព​ឡើងគោក​ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំងឱ្យ​​ចុះ​​មក​​ពិនិត្យ​ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សម្រេច​មិន​ប្ដឹងផ្ដល់​​អ្វីទាំងអស់ និង​សុំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ