ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! កុងតឺន័រពន្លះជាមួយឡាន​ព្រូស ឆក់​យកជីវិត២នាក់ របួសធ្ងន់​២នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​ មនុស្ស​២នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹង​កន្លែងកើតហេតុ​ ចំណែក​២នាក់ទៀត​បាន​រង​របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​​រវាង​រថយន្ត​​មួយ​គ្រឿងម៉ាកព្រូស​បុកជាមួយ​រថយន្ត​កុងតឺន័រ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១០​និ​ង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

​រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​ មនុស្ស​២នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗនៅនឹង​កន្លែងកើតហេតុ​ ចំណែក​២នាក់ទៀត​បាន​រង​របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​​រវាង​រថយន្ត​​មួយ​គ្រឿងម៉ាកព្រូស​បុកជាមួយ​រថយន្ត​កុងតឺន័រ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១០​និ​ង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​តា​សេក​ សង្កាត់​កំ​បូល ខណ្ឌកំ​បូល ​រាជធានីភ្នំពេញ ។

ជនរងគ្រោះ​ដែលបាត់បង់ជីវិត​ទាំង​២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹងថា​ជាជនជាតិចិន ចំណែកអ្នករងរបួសធ្ងន់​​២នាក់ទៀត មិនស្គាល់អត្តស​ញ្ញាណនោះទេ ក្នុងនោះម្នាក់ជាជនជាតិចិន និង​ម្នាក់ទៀត​ជា​ស្ត្រីជនជាតិខ្មែរ​ ។ ជនរងគ្រោះទាំង​​​៤នាក់ជិះ​ក្នុង​​រថយន្ដ​​មួយគ្រឿង​ម៉ាក​ព្រូស​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2 AR-3975 ។ ចំណែករថយន្ត​កុងតឺន័រ ពណ៌​ខៀវ​ឆ្នូត​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2928 ជា​រថយន្ត​របស់​ក្រុមហ៊ុន​តេ​ង​ឡាយ អ្នក​​បើកបរ​​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត​តេ​ង​ឡាយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ លុះ​​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ ក៏​ស្រាប់តែ​មាន​​រថយន្ដ​​ម៉ាកព្រូសមួយគ្រឿង​ជិះគ្នា​​​៤នាក់​​ ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ក៏​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​បុក​រថយន្ត​កុងតឺន័រ​ចំ​ផ្នែក​ខាងស្ដាំ​របស់​រថយន្ត​កុងតឺន័រ​ ​បណ្ដាល​ឲ្យ​រថយន្ត​​ម៉ាកព្រូស​ខ្ទាត​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​ជិត​១០​ម៉ែត្រ ​បណ្ដាល​ឲ្យ​​ប៉ើង​​ជន​រង​គ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​​បាត់បង់ជីវិត​​ភ្លាម​ៗ​ ចំណែកជនជាតិ​ទៀត​បាត់បង់ជីវិត​​​កៀប​ជាប់​ក្នុង​រថយន្ត​​ រីឯ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ និ​ង​ជនជាតិ​ចិន​ម្នាក់​ទៀត​រង​របួសធ្ងន់​។

តាម​ប្រភពព័ត៌​មានបានបន្ត​ថា ភ្លាម​ៗ​នោះ​អ្នក​បើកបរ​​រថយន្ត​កុងតឺន័រ​បាន​ចុះ​ពីលើ​រថយន្ត​ហើយរត់​​គេចខ្លួន​បាត់ ​ចំណែក​​ជន​រង​គ្រោះដែល​​រង​របួសធ្ងន់​២​នាក់​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​​យក​ទៅ​សង្គ្រោះ​នៅឯង​មន្ទីរពេទ្យ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ ជំនាញ​ការិយាល័យ​រាជធានី​ភ្នំពេញ​បាន​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយនៅពេលក្រោយ​ ដោយឡែក​សព​ជនជាតិ​ចិន​២​នាក់​ត្រូវ​បានសមត្ថកិច្ច​​ជំនាញ​​យក​ទៅ​តំកល់ទុក​​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ