ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Total Lubrifiants ដាក់បង្ហាញរូបរាងថ្មីនៃផលិតផលប្រេងរំអិលរបស់ខ្លួនស្របពេលពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ៖ ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រ…

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ៖ ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រ កបដោយភាពទាន់សម័យ ប្រសិទ្ធភាពខ្ពស់ងាយស្រួលក្នុងការប្រើប្រាស់ ដែលទាំងនេះ គឺ ជាការដាក់បង្ហាញថ្មីនៃការផ្លាស់ប្តូររូបរាងថ្មីរបស់ ផលិតផលប្រេងរំអិលគ្រប់ប្រភេទទាំង អស់របស់ TOTAL និង ELF ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការស្ថានីយ តូតាល់ សាខាទី ១០០ ទួលកី ដែលមានទីតាំងនៅផ្លូវជាតិលេខ ៣ រាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា។

This image has an empty alt attribute; its file name is IMG_4928.JPG

បន្ថែមពីលើការអភិវឌ្ឍន៍លើរចនាបថថ្មីនេះ Total Lubrifiants បានរួមចំណែកក្នុងមហិច្ឆតា របស់ តូតាល់គ្រុប ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពលប្រកបដោ យទំនួលខុសត្រូវ ។ កត្តាពិសេសដែលគួរឲ្យកត់ សម្គាល់នៅលើរូបរាងថ្មីនៃផលិតផលនេះ គឺការកាត់បន្ថយទម្ងន់នៃសម្បកវេចខ្ចប់ដែលអាចជួយការពារការសាយភាយនៃឧស្ម័នកាបូ និច បានដល់ទៅ ៩.៥០០តោន តាមរយៈការសន្សំសំចៃពីការប្រើប្រាស់វត្ថុធាតុដើម ។

រូបរាងថ្មីឈានមុខគេប្រកបដោយភាពច្នៃប្រឌិត

This image has an empty alt attribute; its file name is %25E1%259F%25A1.png


សម្បកវេចខ្ចប់ថ្មីរបស់ តូតាល់ និង Elf គឺជាជំហានឈានទៅមុខមួយដ៏សំខាន់ ! ព័ត៌មាន លើរូបរាងថ្មីរបស់ផលិតផលមានភាពងាយស្រួលក្នុងការអាន និងងាយយល់ ដោយផ្តោត សំខាន់ទៅលើគុណភាពខ្ពស់របស់ផលិតផល ។ តើមាននរណាខ្លះដែលធ្លាប់ឃើញផលិត ផលប្រេងរំអិលដាក់តាំងលក់ ប៉ុន្តែមិនដឹងថា គួររើសយកមួយណា? ជាមួយរូបរាងថ្មី ផលិតផលប្រេងរំអិលរបស់ តូតាល់ និង Elf អ្នកប្រើប្រាស់អាចយល់ដឹងពីប្រភេទផលិត ផលដែលត្រឹមត្រូវសម្រាប់យានយន្តលោកអ្នកដោយងាយ តាមរយៈប្រភេទពណ៌របស់ ប៊ី ដុង ដែលមានពណ៌ផ្លាទីនតំណាងឲ្យផលិតផល កម្រិតកំពូល ពណ៌ប្រាក់សម្រាប់ផលិត ផលកម្រិតកណ្តាល និងពណ៌ទង់ដែងសម្រាប់ផលិតផលកម្រិតដំបូង។ អតិថិជនក៏អាច ដឹងបន្ថែមអំពីព័ត៌មានរបស់ផលិតផលយ៉ាងច្បាស់តាមរយៈស្លាកសញ្ញាថ្មី និងការរចនា អក្សរលើផលិតផលដែលធំៗងាយស្រួលអាន ។

This image has an empty alt attribute; its file name is IMG_4977.JPG

ការរចនាស្លាកសញ្ញាពិសេសមានរូបរាងដូចផ្ទៃតាប្លូឡាន
ព័ត៌មានសំខាន់ៗរបស់ផលិតផលស្ថិតនៅផ្ទៃកោងដែលនៅជុំវិញម៉ាកផលិតផលដែលមានរូបរាងស្រដៀងនឹងផ្ទៃ តាប្លូឡាន ។ ព័ត៌មានទាំងនោះបង្ហាញអំពីកម្រិតប្រភេទផលិតផល និងលេខកូដ QR ដែលអាចយកមកពិនិត្យ បញ្ជាក់ពី ផលិតផលយ៉ាងពិតប្រាកដដែល ចេញពីក្រុមហ៊ុន ។ ស្លាកសញ្ញាបែបនេះមានភាពខុសប្លែក និងទាន់សម័យ ដើម្បីផ្តល់ ព័ត៌មានគ្រប់គ្រាន់អំពីផលិតផលប្រេងរំអិល ។ ល្អជាងមុនទាំងការប្រើប្រាស់ និងការសន្សំ សំចៃ ដោយពង្រឹងបន្ថែមទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់សម្បក វេចខ្ចប់ថ្មីនេះ ផ្តល់នូវការរចនាថ្មីដែលងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់ ។ មុខងារគម្របប៊ីដុងក៏ត្រូវ រចនាឡើងវិញផងដែរដែលមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរប្រេង ឬចាក់បន្ថែម ។

This image has an empty alt attribute; its file name is IMG_4908.JPG

លោក Jean Parizot អគ្គនាយករងផ្នែកគ្រឿងយន្តនៅ Total Lubrifiants មានប្រសាសន៍ ថា «យើងតែងតែផ្តល់នូវ ផលិតផលដែលមានភាពសាមញ្ញ សម្រាប់អ្នកប្រើប្រាស់ក្នុងការ ងាយស្រួលយល់ដឹងពីពាក្យបច្ចេកទេស ។ សព្វថ្ងៃនេះអ្នកទិញត្រូវការព័ត៌មានអំពីផលិត ផល និងរបៀបប្រើប្រាស់ ដូចេ្នះទើបយើងសម្រេចចិត្តរចនាឡើងវិញនូវសម្បកប៊ីដុងដោយ កែប្រែនូវរូបរាងប៊ីដុង ពណ៌ និងស្លាកសញ្ញាថ្មី ។ បញ្ហាដែលយើងត្រូវប្រឈមរួមមានការថែ រក្សានូវរចនាបថដែល អតិថិជននៅតែអាចចំណាំថាវាជាផលិត ផលរបស់ តូតាល់ ។ ទោះបីជាមានបញ្ហាប្រឈមក៏ពិតមែន ខ្ញុំអាចនិយាយបាន ថាយើងបានសម្រេចគោលដៅ នេះបានជោគជ័យដោយរក្សាបាននូវគុណភាពរបស់ផលិតផលរបស់យើងដោយល្អឥតខ្ចោះ» ។

This image has an empty alt attribute; its file name is IMG_4902.JPG

រូបរាងថ្មីរបស់ផលិតផល តូតាល់ និង Elf បានចាប់ផ្តើមដាក់ចរាចរក្នុងទីផ្សារចាប់តាំងពី ខែមករា ឆ្នាំ២០២០មក ។ ត្រូវបានគណនាតាមរយៈចំណុះ និង ADEME នៃកត្តាបំលែងឧស្ម័នកាបូនិច

This image has an empty alt attribute; its file name is %25E1%259F%25A2.png

អំពី Total Lubrifiants
Total Lubrifiants គឺជាក្រុមហ៊ុននាំមុខគេលំដាប់ថ្នាក់ពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ ផលិតផល ប្រេងរំអិល ។ ក្រុមហ៊ុនមានរោងចក្រផលិតផលចំនួន ៤២ ជុំវិញពិភពលោក និងមានបុគ្គលិកជាង ៥.៨០០នាក់ នៅ ១៥០ប្រទេស ។ Total Lubrifiants ផ្តល់ជូននូវ ផលិតផលប្រកបដោយការច្នៃប្រឌិត ប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការ ពារបរិស្ថាន ស្តែងតាមរយៈក្រុមការងារស្រាវជ្រាវជាង ១៣០នាក់ របស់យើងនៅមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ។ Total Lubrifants គឺជាជម្រើសដៃគូដ៏ល្អ សម្រាប់ទីផ្សារ យានយន្ត ឧស្សាហកម្ម និងនាវា ។

This image has an empty alt attribute; its file name is IMG_4952.JPG

អំពីក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារ
ក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារផលិតផល បានធ្វើការអភិវឌ្ឍន៍ និងធ្វើការ ចែក ចាយលើទីផ្សារនូវផលិតផល ដែលចម្រាញ់ពីប្រេងឆៅ រួមជាមួយការផ្តល់ជាសេវាកម្មពាក់ ព័ន្ធជាច្រើនទៀត ។ ក្រុមហ៊ុនមានបុគ្គលិកជាង ៣១.០០០នាក់មានវត្តមាននៅក្នុង ១០៩ ប្រទេស ដែលផលិតផល និងសេវាកម្មត្រូវបានលក់ និងបម្រើជូនអតិថិជនក្នុង ១៥០ប្រទេស ។ តូតាល់ ផ្នែកទីផ្សារ និងសេវាកម្ម បម្រើអតិថិជនជាង ៨លាននាក់ជារៀងរាល់ ថ្ងៃតាមរយៈបណ្តាញ ស្ថានីយជាង ១៤.០០០កន្លែងនៅ ៦២ប្រទេស ។ ក្នុងនាមជាអ្នកផ្គត់ ផ្គង់ផលិតផលប្រេងរំអិលឈានមុខគេ លំដាប់ថ្នាក់លេខ ៤ លើពិភពលោក និងជាអ្នកផ្គត់ ផ្គង់ ប្រេងឥន្ធនៈឈានមុនគេនៅទ្វីបអាហ្រ្វិក ក្រុមហ៊ុន តូតាល់ ផ្នែកសេវាកម្ម និងទីផ្សារ ផលិតផល មានប្រតិបត្តិការរោងចក្រ ផលិតចំនួន ៥០ទូទាំងពិភពលោក ដែលមានផលិត ប្រេងរំអិល កៅស៊ូក្រាលថ្នល់ សារធាតុបន្ថែម ប្រេងឥន្ធនៈ និងសារធាតុរាវពិសេស ។

This image has an empty alt attribute; its file name is IMG_4860.JPG

អំពីក្រុមហ៊ុន តូតាល់
ក្រុមហ៊ុន តូតាល់ គឺជាអ្នកផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈដ៏ធំបំផុតមួយដែលផលិត និងផ្គត់ ផ្គង់ទីផ្សារប្រេងឥន្ធនៈ ឧស្ម័ន ធម្មជាតិ និងអគ្គិសនីដែលបញ្ចេញកាបូនទាប ។ យើងមាន បុគ្គលិកចំនួន ១០០.០០០ នាក់ ដែលបានប្ដេជ្ញាចិត្តធ្វើការកែលម្អ ថាមពលឱ្យកាន់ តែល្អ ប្រសើរឡើង មានសុវត្ថិភាពខ្ពស់ជាងមុន មានតម្លៃអាចទទួលយកបាន និងស្អាតជាងមុន ព្រមទាំងអាចផ្ដល់ជូនប្រជាជនកាន់តែច្រើនឡើងទៅតាមលទ្ធភាពដែលអាចធ្វើបាន ។ ដោយធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុង ១៣០ប្រទេសនៅទូទាំងពិភពលោក យើងមាន មហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពល ដ៏ធំបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់ ។

This image has an empty alt attribute; its file name is IMG_4854.JPG

ទំនាក់ទំនងផ្នែក Lubrifiants ៖ ផ្នែកទំនាក់ទំនងពត៌មាន ៖ Laurent Bernimont l ទូរស័ព្ទ លេខ៖ (+33) 01 47 44 80 95 l laurent.bernimont@total.com ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ